ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

រដ្ឋាភិបាលចាត់ទុកការស្នើរបស់លោក សម រង្ស៊ី អោយប្រទេសអូស្រ្តាលីបិទទិដ្ឋាការដល់មន្ត្រីកម្ពុជា ជាអំពើក្បត់ជាតិ

មន្រ្តីរបស់រដ្ឋាភិបាលបានចេញមុខប្រតិកម្មជាមួយនឹងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលបានស្នើទៅកា ន់ប្រទេសរដ្ឋាភិបាលនៃអូស្រ្តាលី អោយដាក់ទណ្ឌកម្ម ហាមផ្ដល់ទិដ្ឋាការដល់មន្រ្តីប្រទេសកម្ពុជា ។ នៅលើហ្វេសប៊ុករបស់លោក ផៃ ស៊ីផាន កាលពីថ្ងៃទី២៦ កញ្ញា កន្លងទៅនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តី បានចាត់ទុកទង្វើនៃការស្នើសុំ


របស់លោក សម រង្ស៊ី ទៅកាន់រដ្ឋាភិបាលប្រ ទេសអូស្រ្តាលីបែបនេះថា ជាអំពើមួយក្បត់ជាតិ ។ លោកលើកឡើងថា ទង្វើនេះ គឺជាអំពើក្បត់ផលប្រយោជន៍ ឬក្បត់ជាតិកម្ពុជា នោះបើទណ្ឌិតរូបនោះប្រកាសខ្លួនឯងថាជាសញ្ជាតិខ្មែរ ។ លើសពីនេះទៀត លោក ផៃ ស៊ីផាន បានចាត់ទុកសកម្មភាព ឬ គោលដៅរបស់លោក សម រង្ស៊ី ថា បានដើរតួហួសពីសកម្មភាពរបស់គណបក្សភាគតិច ឬ ប្រឆាំង។ លោកបន្តថា សកម្មភាពនេះក៏បានឆ្លុះបញ្ចាំងនូវសតិសម្បជញ្ញៈទុច្ចរិត ក្នុងការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីឆន្ទៈមហាជន តាមរយៈការបោះឆ្នោត បែបលទ្ធិប្រជាធិបតេយ្យបន្ថែមទៀត នោះក៏បញ្ជាក់បានទៀតថា ជាថ្នាក់ដឹកនាំ នៃក្រុមធ្វើបដិវត្តរំលំរាជរដ្ឋាភិបាលផងដែរ។ មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលរូបនេះអះអាងថា បញ្ហាសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើផ្នែក ទិដ្ឋាការ នេះជាហេតុផល នៃការបញ្ចូនត្រឡប់មកវិញនៃជនភាសខ្លួន ដែលមានសញ្ជាតិខ្មែរ មានសិទ្ធិស្របច្បាប់រស់នៅសហរដ្ឋអាមេរិក។ រីឯអូស្ត្រាលីវិញ គឺប្រទេសទាំងពីរជាមួយនឹងកម្ពុជាគ្មានអ្វីក្រៅពីតែទំនាក់ទំនងល្អ និងសហប្រតិបត្តិការយ៉ាងជិតស្និត។ លោក ផៃ ស៊ីផាន ចោទសួរសំណួរថា តើរដ្ឋាភិបាលអូស្ត្រាលីជ្រើសរើសយកទណ្ឌិត ឬមួយជ្រើសយករដ្ឋាភិបាលស្របច្បាប់ជាដៃគូរ ដែលឈរទៅលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក មិនជ្រៀតជ្រែកក្នុងអធិបតេយ្យភាពរៀងៗខ្លួន ដែលស្របនឹងពាក្យខ្មែរថា « ចាក់អង្កចោលយកអង្កាម »៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សុំស្នេហ៍នាង២ឆ្នាំតែនាងមិនព្រម ផ្ទុះតណ្ហាចាប់នាងរំលោភ តែមិនបានសម្រេចក៏ចាប់ចងដៃនាងរួចយកដងអំបោសរុកប្រដាប់ភេទតែម្តង