ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

លោក ស ខេង បញ្ជាអោយផ្អាកសកម្មភាពអង្គការសមធម៌កម្ពុជា


ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានចេញលិខិតបញ្ជាអោយផ្អាកសកម្មភាពរបស់អង្គការ សមធម៌កម្ពុជា ជាបណ្តោះអាសន្នសិន ។ ការសម្រេចរបស់ក្រសួងមហាផ្ទៃនាពេលនេះ កើតឡើងក្រោយពេលដែល ក្រសួងបានរកឃើញថា អង្គការមួយនេះ បានធ្វើសកម្មភាពដែលផ្ទុយពីច្បាប់។ នៅក្នុងលិខិតដែលលោករដ្ឋមន្រ្តី ស ខេង ផ្ញើទៅកាន់លោក អៀង វុទ្ធី ប្រធានអង្គការ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បាន បញ្ជាក់ថា ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា អង្គការសមធម៌កម្ពុជា បានធ្វើសកម្មភាពដោយអនុវត្តផ្ទុយនឹងប្រការ៥ នៃលក្ខន្តិកៈរបស់ខ្លួន ដែលតម្កល់នៅក្រសួងមហាផ្ទៃ ព្រមទាំងផ្ទុយនឹងបទប្បញ្ញត្តិ នៃមាត្រា១០ និងមាត្រា២៥ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ។

 ក្រសួងបញ្ជាក់ទៀតថា ផ្អែកតាមបទប្បញ្ញត្តិខាងលើនេះ ក្រសួងមហាផ្ទៃ សម្រេចផ្អាកសកម្មភាព អង្គការសមធម៌កម្ពុជា ជាបណ្តោះអាសន្ន ក្នុងរយៈពេលយ៉ាងយូរ៣០ថ្ងៃ នៃថ្ងៃធ្វើការ។ ក្រសួងបន្តតម្រូវទៅអង្គការថា ត្រូវជូនដំណឹងជាលាយលក្ខណ៍ អក្សរអំពីលេខគណនីសម្រាប់ប្រតិបត្តិការ ត្រូវផ្តល់របាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុ ព្រមទាំងផ្តល់នូវរបាយការណ៍សកម្មភាពរបស់អង្គការពាក់ព័ន្ធ នឹងជម្លោះរវាងក្រុមហ៊ុនភ្នំពេញ PHNOM PENH SUGER ដែលជាក្រុមហ៊ុនទទួលបានដីសម្បទានពីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅឃុំសង្កែសាទប ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជូនមកក្រសួងមហាផ្ទៃ ក្នុងរយៈពេលកំណត់ខាងលើ។ ក្នុងករណីមិនអនុវត្តតាមការជូនដំណឹងនេះ ក្រសួងមហាផ្ទៃ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ៕



Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សុំស្នេហ៍នាង២ឆ្នាំតែនាងមិនព្រម ផ្ទុះតណ្ហាចាប់នាងរំលោភ តែមិនបានសម្រេចក៏ចាប់ចងដៃនាងរួចយកដងអំបោសរុកប្រដាប់ភេទតែម្តង