ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

រដ្ឋមន្រ្តីក្រសួងព័ត៌មានថា ចង់អោយវិទ្យុអាស៊ីសេរីមានការិយាល័យត្រឹមត្រូវនៅកម្ពុជា


រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញ្ញារិទ្ធ បានថ្លែងថា ក្រសួងមិនមែនជាអ្នកដែលបានប្រកាសបញ្ជាបិទការិយាល័យរបស់វិទ្យុ អាស៊ីសេរីនោះទេ ពោលគឺស្ថាប័នមួយនេះគឺជាអ្នកដែលបានប្រកាសបិទដោយខ្លួនឯងតែប៉ុណ្ណោះ ។ លោក ខៀវ កាញ្ញារីទ្ធ បានថ្លែងបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតថា ក្រសួងក៏ដូចជារូបលោកផ្ទាល់ គឺគ្រាន់តែចង់អោយស្ថាប័នវិទ្យុអង្គ ការក្រៅរដ្ឋាភិបាលដែលទទួលជំនួយពីសហរដ្ឋអាមេរិកមួយនេះ មានការិយាល័យមួយដ៏ត្រឹមត្រូវនៅកម្ពុជា ដែលស្របច្បាប់តែប៉ុ ណ្ណោះដើម្បីងាយស្រួលធ្វើកិច្ចការងារជាមួយគ្នា និងដើម្បីងាយស្រួលធ្វើការកែតម្រូវអោយបានល្អប្រសើរ ។ ប៉ុន្តែក្រសួងមិនដែល បានប្រកាសបិទការិយាល័យពួកគេសោះឡើយ ៖ « មាននរណាទាន់បិទ អារឿងបើកក៏ខ្លួនគាត់ អារឿងបិទក៏ខ្លួនគាត់តើ បាទឥឡូ វរាល់ថ្ងៃយើងមានដែលប្រកាសបិទគាត់ឯណា » ។ ការថ្លែងលើកឡើងរបស់លោក ខៀវ កាញ្ញារីទ្ធ ដូច្នេះ ធ្វើឡើងនៅក្នុងពិធីរំលឹកខួបអ្នកកាសែតដែលបានស្លាប់ និងបាត់ខ្លួនក្នុងស ង្រ្គាមនៅកម្ពុជា កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ម្សិលមិញនេះ ។

កាលពីថ្ងៃទី១២ កញ្ញា កន្លង វិទ្យុអាស៊ីសេរី បានចេញសេចក្ដីថ្លែងការណ៍មួយបញ្ជាក់ពីការផ្អាកប្រតិបត្តិការនៅកម្ពុជា មួយរយៈពេលសិន ក្រោយពេលដែលរដ្ឋាភិបាលកម្ពុជា បានរឹតបន្តឹងទៅលើច្បាប់ថ្មីមួយចំនួន ។ វិទ្យុអាស៊ីសេរីបានអះអាងថា គឺជាការគួរឲ្យសោកស្ដាយបំផុតដែល ត្រូវបង្ខំចិត្តផ្អាកដំណើរការការិយាល័យព័ត៌មាននៅទីក្រុងភ្នំពេញរបស់ខ្លួនមួយរយៈ។ អាស៊ីសេរីអោយដឹងបន្តទៀតថា ការបង្ក្រាបមកលើសំឡេងឯករាជ្យឥតស្រាកស្រាន្តក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗចុងក្រោយនេះពីសំណាក់រដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឲ្យវិទ្យុអាស៊ីសេរី បន្តបើកដំណើរការការិយាល័យព័ត៌មានរបស់ខ្លួនដោយធានាអំពីសុចរិតភាពនៃបេសកកម្មសារព័ត៌មានរបស់ខ្លួនជាបន្តទៅទៀតបាននោះទេ។ មកទល់នឹងពេលនេះ ក្រសួងព័ត៌មានមិនទាន់បានប្រកាសពីចំណាត់ការតាមផ្លូវណាមួយនោះទេ ប៉ុន្តែក្រសួងមួយនេះបានតម្រូវ អោយស្ថានីយ៍វិទ្យុដែលជួលម៉ោងចាក់ផ្សាយបន្តពីវិទ្យុសម្លេងសហរដ្ឋអាមេរិក វិទ្យុអាស៊ីសេរី និងវិទ្យុសម្លេងប្រជាធិបតេយ្យត្រូវផ្អាកចោលទាំងអស់ ។ ការបញ្ជាអោយផ្អាកនេះ ក្រោមមូលហេតុថា វិទ្យុទាំងនេះមិនព្រមគោរពតាមគោលការណ៍ណែនាំរបស់ក្រសួង ។

 ចំណែកឯលោក ខៀវ សុភ័គ្រ វិញ បានបញ្ជាក់កាលពីម្សិលមិញនេះថា ក្រសួងមហាផ្ទៃនឹងចាត់ការលើវិទ្យុទាំងនេះ ប្រសិនណា បើមានគោលការណ៍ ឬក៏លិខិតស្នើសុំណាមួយពីក្រសួងព័ត៌មាន ៕ កន្លងទៅថ្មីៗនេះ លោក ជុន ចាន់បុត្រ នាយករងគ្រប់គ្រងវិទ្យុអាស៊ីសេរីផ្សាយជាភាសារខ្មែរបានបញ្ជាក់កាលពីម្សិលមិញនេះថា វិទ្យុអាស៊ីសេរីមិនដែលមានបំណងគិតថា នឹងថយក្រោយ ឬក៏ចាកចេញពីប្រិយមិត្តអ្នកស្ដាប់នោះទេ បើទោះបីជានៅពេលនេះកំពុងរងសម្ពាធខ្លាំងពីថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា ដែលកំពុងតែដាក់សម្ពាធលើពួកគេក៏ដោយចុះ ។ លោកបញ្ជាក់ថា អាស៊ីសេរីនឹងរកវិធីសព្វបែបយ៉ាងដើម្បីអាចដំណើរការព័ត៌មានប្រចាំថ្ងៃរបស់ពួកគេ ក្នុងបំណង និងទិសដៅជាការបំភ្លឺផ្លូវសម្រាប់ពលរដ្ឋកម្ពុជា ៖ « យើងកំពុងតែកែឆ្នៃរបៀបធ្វើការ របស់ខ្លួន ដើម្បីតម្រូវទៅតាមស្ថានភាពជាក់ស្ដែងដែលកំពុងកើតមានឡើងមកក្រុមការងារយើង » ។ ទោះជាយ៉ាងណា បើតាមលោក ខៀវ កាញ្ញារីទ្ធ កាលពីម្សិលមិញនេះ ថ្លែងអះអាងថា ក្រសួងនៅតែបន្តបើកផ្លូវអោយវិទ្យុក្រៅរដ្ឋាភិ បាលមួយនេះធ្វើការសម្របសម្រួលជាមួយនឹងរដ្ឋាភិបាលកម្ពុជា ដើម្បីអាចមានការិយាល័យមួយដ៏ត្រឹមត្រូវ និងស្របច្បាប់នៅកម្ពុ ជា ៕


Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សុំស្នេហ៍នាង២ឆ្នាំតែនាងមិនព្រម ផ្ទុះតណ្ហាចាប់នាងរំលោភ តែមិនបានសម្រេចក៏ចាប់ចងដៃនាងរួចយកដងអំបោសរុកប្រដាប់ភេទតែម្តង