ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

ព្រះ​អ​ង្គ​ម្ចា​ស់ ​ស៊ី​សុ​វត្ថិ ​ធ​​ម្មិ​កោ ​ឌឺ​ប​​ក្ស​ប្រ​ជាជ​ន​ ​ព្រោះ​ប​ក្ស​នេះអោ​យ​ប​​ក្ស​ប្រ​ឆាំង​​ថ្កោ​ល​ទោ​ស​អ្ន​ក​បា​តុ​កម្ម​ក្រៅ​ប្រទេ​ស​ដែល​បា​ន​ទា​មទា​រ​ដោះ​លែ​ង​ លោ​ក​ ​កឹ​ម ​សុ​ខា​

អតីតលេខាផ្ទាល់របស់សម្ដេចព្រះបរមរតនកោដ្ឋ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលបច្ចុបន្ន កំពុងមានមុខតំណែងជាប្រធាន ក្រុមការងាររបស់គណបក្សសង្រ្គោះជាតិខេត្តព្រះសីហនុ បានមានបន្ទូលឌឺដងដាក់អោយទៅមន្រ្តីរបស់រដ្ឋាភិបាលកម្ពុជា។ បន្ទូលឌឺដងដាក់អោយទៅមន្រ្តីរដ្ឋាភិបាលនៅពេលនេះ ធ្វើឡើង ក្រោយពេលដែលអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចបានអំពាវនាវទៅគណ បក្សប្រឆាំង អោយធ្វើការថ្កោលទោសទៅលើប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសដូចជាសហរដ្ឋអាមេរិក ប្រទេសអូស្រ្តាលី និងប្រទេសបារាំងជាដើមនោះ ដែលបានធ្វើបាតុកម្មទាមទារឱ្យមានការដោះ លែងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ កំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង ក្រោមការចោទពីរដ្ឋាភិបាលថា បា ប្រព្រឹត្តទង្វើក្បត់ជាតិ ។
សារនយោបាយនៃការអំពាវនាវរបស់លោក សុខ ឥសាន ទៅកាន់គណបក្សសង្រ្គោះជាតិបែបនេះ ត្រូវបានព្រះអង្គម្ចាស់ ស៊ីសុវ ត្ថិ ធម្មិកោ ឆ្លើយតបមកវិញ ។ ប៉ុន្តែការឆ្លើយតបនេះ មិនមែនជាការយល់ស្រប ឬក៏ធ្វើតាមការចង់បានរបស់គណ បក្សកាន់ អំណាចនោះទេ ផ្ទុយទៅវិញ ព្រះអង្គបែជាអំពាវនាវអោយប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសទាំងនោះ ធ្វើបាតុកម្មអោយ ខ្លាំងជាងលើកនេះទៀត ខ្ញុំសូមថ្កោលទោសឲ្យបងប្អូននៅក្រៅប្រទេស ដែលបានធ្វើបាតុកម្ម ព្រោះ

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សុំស្នេហ៍នាង២ឆ្នាំតែនាងមិនព្រម ផ្ទុះតណ្ហាចាប់នាងរំលោភ តែមិនបានសម្រេចក៏ចាប់ចងដៃនាងរួចយកដងអំបោសរុកប្រដាប់ភេទតែម្តង