ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

សហរដ្ឋអាមេរិកគ្រោងកាត់ជំនួយពីកម្ពុជាជាង៧០% នៅឆ្នាំ២០១៨


រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក គ្រោងនឹងកាត់ជំនួយចេញពីប្រទេសកម្ពុជាប្រមាណជាង៧០ភាគរយ សម្រាប់ឆ្នាំ២០១៨ ខាងមុ ខនេះ ។ នេះបើយោងតាមការថ្លែងប្រាប់អោយដឹងពីលោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីស្ដីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិដែលបានថ្លែងទៅកាន់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងក្រុមអ្នកច្បាប់ប្រមាណជាង ៦០ នាក់នៅក្នុងសន្និសីទស្ដីពី«សមិទ្ធផល ២៤ ឆ្នាំនៃការអនុវត្តរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា» នៅក្នុងវិមានរដ្ឋចំការមនកាលពីថ្ងៃទី២៧ កញ្ញា ។ ថ្លែងនៅក្នុងពិធីដដែលនេះ រដ្ឋមន្ត្រីស្ដីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរូបនេះបញ្ជាក់អោយដឹងថា សហរដ្ឋអាមេរិកមានគម្រោងកាត់ជំនួយអភិវឌ្ឍដល់ប្រទេសចំនួនប្រមាណ៧៧ប្រទេសនៅលើសកលលោក ។ ក្នុងចំណោមបណ្ដាប្រទេស ទាំងនោះក៏មានកម្ពុជាដែរ ។ ប៉ុន្តែថ្វីបើបែបនេះក្ដីមន្រ្តីរដ្ឋាភិបាលនៅតែអះអាងថា កម្ពុជាមិនភ័យព្រួយឡើយ ។ ការប្រកាសអោយដឹងរបស់រដ្ឋមន្រ្តីស្ដីទីនៃក្រសួងការបទេសនេះ ក្រោយពេលដែលលោកបានជួបប្រជុំជាមួយនឹងក្រសួងកាបរទេ សនៃរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ និងស្របពេលដែលទំនាក់ទំនងរបស់កម្ពុជា និងសហរដ្ឋអាមេរិកកំពុងមានភាពមិនល្អប្រ សើរ បន្ទាប់ពីកម្ពុជាបានចោទសហរដ្ឋអាមេរិកថា ជាអ្នកនៅពីក្រោយខ្នងនៃការចង់ធ្វើបដិវត្តន៍ពណ៌ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ របស់កម្ពុជា ។ ទោះជាយ៉ាងណាក៏ដោយចុះ រដ្ឋមន្រ្តីស្ដីទីនៃក្រសួងការបរទេសកម្ពុជា លោក អ៊ុច បូររិទ្ធ បានថ្លែងអះអាងថា បើទោះបីអាមេរិកសម្រេចផ្តាច់ជំនួយទាំងស្រុង ក៏រដ្ឋាភិបាលអាចឈរខ្លួនឯងបានដែរ ប៉ុន្តែថា អ្វីដែលកម្ពុជាកំពុងមានការព្រួយរបារម្ភនាពេលនេះនោះគឺខ្លាចអាមេរិកបិទទីផ្សារលក់ផលិតផលកាត់ដេរ ៕




Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សុំស្នេហ៍នាង២ឆ្នាំតែនាងមិនព្រម ផ្ទុះតណ្ហាចាប់នាងរំលោភ តែមិនបានសម្រេចក៏ចាប់ចងដៃនាងរួចយកដងអំបោសរុកប្រដាប់ភេទតែម្តង