ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

លោកកែមឡី ចាត់​ទុ​ក​គ​ណ​ប​ក្ស​នៅ​ក​ម្ពុ​ជា​ថា​មា​ន​​៥​ប្រ​ភេ​ទ​៖​ ​​គ​ណ​ប​​ក្ស​ឃោ​រ​ឃៅ​ ​​គ​ណ​ប​ក្ស​ជេ​រ​ប្រ​មា​ថ​ ​​គ​ណ​ប​ក្ស​លា​ប​ព​ណ៌​ ​គ​ណ​ប​​ក្ស​ស៊ី​កេ​រ្តិ៍​ឪ​ពុ​ក​​ ​គ​ណ​ប​ក្ស​រ​ណ​ប​គ​ណ​​​ប​ក្ស​កា​ន់​អំ​ណា​ច​​​​​​​

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមលោក កែម ឡី បានលើកឡើងថា ប្រភេទនៃគណបក្សនយោបាយនៅកម្ពុជាតែងតែធ្វើ ឡើងដោយដើរតាមប្រភេទ៥យ៉ាង។យ៉ាងណាលោកពុំបានបញ្ជាក់នោះទេថា តើទាំង៥នោះមានគណបក្សនយោបាយ នៅកម្ពុជាបច្ចុប្បន្នដែរឬអត់នោះ? គណបក្សទាំង៥ប្រភេទដែលលោក កែម ឡី បានលើកបង្ហាញតាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក កាលពីថ្ងៃទី៤ សីហា នោះរួមមាន ១. គណបក្ស ឃោរឃៅ (សម្លុត បុក បាញ់ ចាប់ និងសម្លាប់) ២. គណបក្ស ជេរប្រមាថ ៣. គណបក្ស លាបពណ៌ ៤. គណបក្ស ស៊ីកេរ្តិ៍ឪពុក ៥. គណបក្សរណបគណបក្សកាន់អំណាច។លោកបានអះអាងថា កន្លងមកអ្នកនយោបាយខ្មែរតែងតែប្រើប្រាស់យុទ្ធសាស្រ្តទុច្ចរិតដូចជាសម្លុត ចាប់ដាក់ពន្ធនាគារ សម្លាប់ លាបពណ៌ ចោទប្រកាន់គ្មានការពិត កុហក បោកប្រាស់ ប្រជាប្រិយភាពបុគ្គល នយោបាយប្រជាពិថុត វិច្ឆេតកម្មសេដ្ឋកិច្ច និងប្រើប្រាស់មនោគមវិទ្យាគ្មានការពិត និងគ្មានភាពប្រាកដនិយម មកប្រើប្រាស់ដើម្បីអំណាច ទ្រព្យសម្បត្តិ និងមហិច្ឆតារបស់ខ្លួន។យុវជន មហាជន ត្រូវកែប្រែអំពើមិនល្អ ឬសត្រូវខាងលើនេះយ៉ាងដូចម្តេច? នៅក្នុងករណីនេះលោកកែម ឡី បានស្នើដល់ពលរដ្ឋទាំងអស់ត្រូវមានការចូលរួមយ៉ាងសកម្ម និងពេញលេញក្នុងការកែប្រែអ្នកនយោបាយខ្មែរដែលខ្លួនចូលចិត្ត និងវប្បធម៌នយោបាយថ្មីដ៏ល្អឲ្យគោរពតាមគោលការណ៍ខ្លះៗដូចខាងក្រោម៖គោលការណ៍ទី១. គោរពនូវក្រមសីលធម៌ល្អ និងវិជ្ជាជីវៈជាអ្នកនយោបាយស្អាតស្អំ ត្រូវមានការទទួលខុសត្រូវខ្ពស់ក្នុសង្គម និងមានតម្លាភាព បើកចំហរចំពោះប្រជាពលរដ្ឋរបស់ខ្លួន។ គោលការណ៍ទី២. កសាងទំនាក់ទំនងល្អ ជិតឌិតជាមួយគ្នារវាងអ្នកនយោបាយនិងអ្នកនយោបាយ និងរវាងអ្នកនយោបាយ និង ប្រជាពលរដ្ឋរបស់ខ្លួន ។ គោលការណ៍ទី៣. រៀបចំគោលនយោបាយអភិវឌ្ឍន៍ជាតិថ្មីៗ និងគោលនយោបាយអភិវឌ្ឍន៍មូលដ្ឋានដោយមានគំនិតផ្តួចផ្តើមថ្មីៗដើម្បីធ្វើការប្រគួតប្រជែងដោយស្មើភាព និងយុត្តិធម៌។ គោលការណ៍ទី៤. ចេះប្រើប្រាស់ព័ត៌មានដែលមានលក្ខណៈវិទ្យាសាស្រ្តចេញពីការសិក្សាស្រាវជ្រាវក្នុងការរៀបចំច្បាប់ គោលនយោបាយ ធ្វើសេចក្តីសម្រេចចិត្ត និងផែនការយុទ្ធសាស្រ្ត ។គោលការណ៍ទី៥. បណ្តុះបណ្តាលយុវជនសម័យថ្មី ពីប្រព័ន្ធនយោបាយប្រជាធិបតេយ្យតាមបែបវិមជ្ឈការដោយផ្ទាល់ និងដោយប្រយោលនៅតាមគ្រឹះស្ថាននានា និងតាមមូលដ្ឋាន។ជាងនេះទៅទៀតលោកអះអាងថា គណបក្សនីមួយៗគួររៀបចំកម្មវិធីបណ្តុះបណ្តាលសមត្ថភាពសមាជិក និងសម្មជនរយៈពេលវែង និងមធ្យម ។

គោលការណ៍ទី៦.រៀបចំយន្តការប្រជាធិបតេយ្យរបស់គណបក្ស ដោយធ្វើការផ្តល់សិទ្ធអំណាចដល់សកម្មជនតាមមណ្ឌលជាអ្នកជ្រើសរើសតំណាងរបស់ខ្លួនពិត (បេក្ខភាពតំណាងរាស្រ្ត ក្រុមប្រឹក្សា) និងនាយកប្រតិបត្តិតាមរាធានី ខេត្ត ស្រុកនិងឃុំ ។ គោលការណ័ទី៧. បេក្ខភាពនាយករដ្ឋមន្រ្តី ប្រធាននិងអនុប្រធានគណបក្ស និងគណៈកម្មការជំនាញនានា គួរមាននីតិវិធីក្នុងការប្រកួតប្រជែងដោយយុត្តិធម៌ និងតម្លាភាព។សម្រាប់គោលការណ៍ទី៨វិញលោកថា យន្តការគណបក្សធំៗត្រូវតែមានអំណាចចែកដាច់ពីគ្នាដូចជា គណកម្មការអចិន្តៃ្រយ គណៈកម្មការនាយក គណៈកម្មការវិន័យ គណៈកម្មការជាតិត្រូវចែកដាក់ពីគ្នា និងមានយន្តការធ្វើសេចក្តីសម្រេចចិត្ត២ភាគ៣។ គោលការណ៍ទី៩. គណបក្សនយោបាយ គួរមានផែនការនយោបាយ ផែនការយុទ្ឋសាស្រ្ត រយៈពេលវែង និងមធ្យមដែលជាឧបករណ៍សំខាន់ៗសម្រាប់ធ្វើសេចក្តីសម្រេចចិត្ត និងអនុវត្ត ។ គោលការណ៍ទី១០. គណបក្សគួរមានកូតាស្រ្តី (៥០% និងយុវជន៣៣%) តាមសមាមាត្រាស្រ្តី និងយុវជនដោយយោងតាមទិន្នន័យប្រជាសាស្រ្តរបស់កម្ពុជា។ គោលការណ៍ទី១១. រៀបចំច្បាប់ផ្ទៃក្នុងគណបក្សស្តីពីការប្រឆាំងអំពើពុករលួយ និងទំនាស់ផលប្រយោជន៍ និងច្បាប់ថវិកា របស់គណបក្សនយោបាយ។បើទោះជាយ៉ាង ណាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមរូបនេះបានសរសេរអះអាងនៅលើនេះដដែលថា លោករីករាយក្នុងការចូលរួមចំណែកជួយរៀបចំឧបករណ៍ខាងលើនេះ ក្នុងករណីដែលគណបក្សនយោបាយណាមួយស្នើសុំ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សុំស្នេហ៍នាង២ឆ្នាំតែនាងមិនព្រម ផ្ទុះតណ្ហាចាប់នាងរំលោភ តែមិនបានសម្រេចក៏ចាប់ចងដៃនាងរួចយកដងអំបោសរុកប្រដាប់ភេទតែម្តង