ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

លោក ហ៊ុន សែន ថា មានតែលោកម្នាក់ប៉ុណ្ណោះដែលអាចជួយកម្ពុជាអោយមានសន្តិភាព និងជៀសផុតពីអំពើក្បត់


ប្រធានគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបញ្ជាក់ជាថ្មីម្ដងទៀតថា លោកនឹងមិនចាកចេញពីបេក្ខ ជនឈរឈ្មោះជានាយរដ្ឋមន្រ្តីឡើយសម្រាប់អាណត្តិនេះ និងអាណត្តិទៅខាងមុខចំនួន២អាណត្តិទៀត ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអះអាងថា មូលហេតុនៃការសម្រេចបន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តីតទៅទៀត ដោយសារតែលោកយល់ថា វត្តមានរបស់លោក គឺជាវត្តមានចាំបាច់បំផុតសម្រាប់ជួយកម្ពុជា ។


 លោកលើកឡើងថា មានតែលោ កប៉ុណ្ណោះដែលអាចជួយសង្គមកម្ពុជាមួយនេះ អោយទទួលបានសន្តិភាពដូចរាល់ថ្ងៃ ដើម្បីជួយពលរដ្ឋកម្ពុជា និងជួយប្រទេសនេះ អោយរួចផុតពីអំពើក្បត់ផ្សេងៗ « ខ្ញុំបានប្រកាសរួចហើយនឹងបន្តពីរអាណត្តិទៀតយ៉ាងតិច ខ្ញុំមិនអោយនរណាបំផ្លាញទឹកដីនេះបា ននោះទេ វត្តមានរបស់ខ្ញុំគឺជាវត្តមានចាំបាច់ » ។ ការថ្លែងលើកឡើងអោយដឹងពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ នៅឯវិមានសន្តិភាព នាព្រឹកថ្ងៃទី២៩ កញ្ញា ២០១៧ នេះ ។ ថ្លែងនៅក្នុងពិធីខាងលើនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យល់ថា អំពើក្បត់ដែលរដ្ឋាភិបាលរបស់លោកចាប់បាន គឺជាចេតនា មួយដែលចង់ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់របស់លោកចេញ ។

 ដូច្នេះហើយលោកថា គ្មានហេតុផលអ្វីដែលលោកត្រូវបណ្ដោយ អោយក្រុមទាំងនោះបំផ្លាញសន្តិភាពដែលលោកខំកសាងតាំងពីដំណាក់កាលដំបូងរបស់កម្ពុជាមកទល់នឹងមានអ្វីៗដូចសព្វថ្ងៃនេះ ឡើយ ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងប្រាប់មន្រ្តីក្រោមឱវាទរបស់លោកជាច្រើនរយនាក់នាព្រឹកនេះថា លោកក៏បានដឹងយ៉ាង ច្បាស់ហើយចំពោះ អ្នកណាដែលមានគំនិតធ្វើបដិវត្តន៍ពណ៌នាពេលនេះ ។ រដ្ឋាភិបាលគណបក្សប្រជនរបស់លោកមិនត្រឹមតែធ្វើការទប់ស្កាត់បានប៉ុណ្ណោះទេ


ប៉ុន្តែថែមទាំងកំពុងធ្វើការឃ្លាំមើលយ៉ាងដិតដល់ទៀតផង ព្រោះនឹងមិនអនុញ្ញាតអោយមានផែនការទាំងនេះកើតឡើងមកលើកម្ពុជាបានជាដាច់ខាត ។ ថ្លែងនៅក្នុងពិធីដដែលនាព្រឹកមិញ នាយករដ្ឋមន្រ្តីជាងបីទស្សវត្តន៍រូបនេះអះអាងថា កម្ពុជាតែងតែរងការធ្វើបាបពីសំណាក់ក្រុមបរ ទេស និងរងការបំផ្លិចបំផ្លាញម្ដងហើយម្ដងទៀត ។ ទង្វើដែលលោកមើលឃើញទាំងនេះ លោកថា នឹងមិនអនុញ្ញាតអោយកើតឡើ ងបានជាដាច់ខាត ៕



Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សុំស្នេហ៍នាង២ឆ្នាំតែនាងមិនព្រម ផ្ទុះតណ្ហាចាប់នាងរំលោភ តែមិនបានសម្រេចក៏ចាប់ចងដៃនាងរួចយកដងអំបោសរុកប្រដាប់ភេទតែម្តង