ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

តុ​លា​កា​រ​បដិ​សេ​ធ​សំ​ណើ​រតំ​ណា​ង​រា​ស្រ្ត​ប​ក្ស​ប្រ​ឆាំ​ង​ សុំ​ចូ​ល​សួ​រ​សុ​ខ​ទុក្ខលោ​ក​ ​កឹ​ម​ សុ​ខា​​​​​

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានច្រានចោលសំណើររបស់អ្នកតំណាងរាស្រ្តមកពីគណបក្សប្រឆាំងដែលបានដាក់ពាក្យស្នើសុំចូលសួរសុខទុក្ខ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ ។ ការច្រានចោលចំពោះសំណើរនេះក្រោមហេតុ ផល ថាដោយសារតែសំណុំរឿងលោកកឹមសុខាកំពុងស្ថិតនៅក្នុងចំណាត់ការស៊ើបសួរនិងស្រាវ ជ្រាវប្រមូលភស្តុតាងនានាហើយចៅក្រមមិនទាន់បានសាកសួរជនត្រូវចោទនៅឡើយ ហេតុនេះការចូលជួប ឬសួរសុខទុក្ខ អាចអនុញ្ញាតបានត្រឹមមេធាវី និងក្រុមគ្រួសារជនត្រូវចោទ ដែលមិនទាក់ទងនឹងសំណុំរឿ ប៉ុណញនោះ។យ៉ាងណាតុលាការបញ្ជាក់ថាសម្រាប់អ្នកផ្សេងការចូលសួរសុខទុក្ខអាចអនុញ្ញាតឱ្យបានក្រោយពីចៅក្រមបានបំពេញកិច្ចចាំបាច់មួយចំនួនសិន។កាលពីថ្ងៃទី១៤ក ញ្ញាម្សិលមិញនេះអ្នកតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិលោកម៉ៅមុនីវណ្ណបានដាក់ពាក្យស្នើសុំទៅកាន់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឬទ្ធី អំពីការសុំជួបលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិកំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង ស្ថិតក្នុងខេត្តត្បូងឃ្មុំ ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលរបស់គណបក្ស ប្រជាជនថា បា នប្រព្រឹត្តទង្វើក្បត់ជាតិ រៀបចំផែនការជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា ។

ប៉ុន្តែសំណើរនេះ ត្រូវបានរងការច្រាន ចោលម្ដងទៀតពីតុលាការ ខណៈដែលការស្នើសុំរបស់អ្នកតំណាងរាស្រ្តមកពីគណបក្សប្រឆាំងជាច្រើនរូបកន្លងមកក៏ត្រូវបានច្រានចោលដូចគ្នា ក្រោមហេតុផលមិនខុសពីហេតុផលម្ដងនេះឡើយ ។លោកកឹមសុខា គឺជាប្រធានគណបក្សសង្រ្គោះជាតិលោកត្រូវបានកម្លាំងអាជ្ញាធររដ្ឋាភិបាលចូលទៅចាប់ខ្លួនដល់គេ​ហដ្ឋានរបស់លោកស្ថិតនៅឯខណ្ឌទួលគោកនៅវេលាម៉ោងជិត១យប់ ឈានចូលដល់ថ្ងៃទី៣ ខែកញ្ញា ។ ការចាប់ខ្លួនលោកកឹម សុខា នេះ ត្រូវរងការរិះគន់យ៉ាងខ្លាំង​ពី​ស​ហ​គ​ម​​​​​​ន៍ជាតិ និងអន្តរជាតិ ។ ក្នុងនោះមានដូចជាសហរដ្ឋអាមេរិក អង់គ្លេសអូស្រ្តាលី អូស្រ្តាលី រដ្ឋាភិបាលប្រទេសអាឡឺម៉ង់ ប្រទេសកាណាដា សហគមន៍អឺរូប និងអង្គការសហប្រជាជាតិជាដើម ។ក្រុមបណ្ដាសហគមន៍ និងប្រទេសមហាអំណាចទាំងនេះ កំពុងបង្ហាញក្ដីបារម្ភរបស់ពួកគេយ៉ាងខ្លាំង ជុំវិញការចាប់ខ្លួនលោក កឹម សុខា ។ ពួកគេចាត់ទុកការចាប់ខ្លួននេះថា ធ្វើឡើងទាំងមិនត្រឹមត្រូវតាមច្បាប់ និងមិនគោរពអភ័យឯកសិទ្ធិ ។លើសពីនេះទៀត ក្រុមបណ្ដាប្រទេសមហាអំណានិងសហគ មន៍ធំៗទាំងនេះកំពុង ព្រួយបារម្ភចំពោះបញ្ហាសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្រោយពេលរដ្ឋាភិបាលធ្វើការទាំងមិនបានពិនិត្យទៅលើទិដ្ឋភាពច្បាប់អោយ បានត្រឹមត្រូវ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សុំស្នេហ៍នាង២ឆ្នាំតែនាងមិនព្រម ផ្ទុះតណ្ហាចាប់នាងរំលោភ តែមិនបានសម្រេចក៏ចាប់ចងដៃនាងរួចយកដងអំបោសរុកប្រដាប់ភេទតែម្តង