ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

អ្នកវិភាគថា ពលរដ្ឋអាចប្ដឹងរំលាយបក្សកាន់អំណាចបាន

From RFA អត្ថបទដោយ មាន ឬទ្ធិ ។ ស្រប​ពេល​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុងតែ​ធ្វើ​យុទ្ធនាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​ការ​អនុម័ត​ច្បាប់​ជា​ហូរហែ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត និង​គណបក្ស​នយោបាយ អ្នកវិភាគ​យល់​ឃើញ​ថា ចំណាត់​ការ​របស់​គណបក្ស​កាន់អំណាច​នេះ គឺជា​បទល្មើស​ជាក់ស្ដែង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ។ ក្នុង​ករណី​នេះ ពលរដ្ឋ ឬ​គណបក្ស​នយោបាយ​ដទៃ​ទៀត អាច​ស្នើសុំ​ប្ដឹង​រំលាយ​គណបក្ស​នេះ​បាន។ អ្នកវិភាគ​នយោបាយ​ឯករាជ្យ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ឃើញ​ថា ពលរដ្ឋ​ម្ចាស់​ឆ្នោត​អាច​នាំគ្នា​ប្ដឹង​សុំ​រំលាយ​គណបក្ស​កាន់អំណាច​បាន ចំពោះ​ទង្វើ​មួយ​ចំនួន​របស់​គណបក្ស​នេះ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​លទ្ធិប្រជាធិបតេយ្យ ដូចដែល​ត្រូវ​បាន​ធានា​ដោយ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា តាម​គោលការណ៍ ការ​ប្ដឹង​សុំ​រំលាយ​គណបក្ស​កាន់​អំណាច​នេះ គឺ​ពិតជា​អាច​ធ្វើ​ទៅ​រួច ហើយ​ប្រសិនបើ តុលាការ​នៅ​ស្រុក​ខ្មែរ​ពិតជា​ឯករាជ្យ នោះ​គណបក្ស​នេះ​ប្រាកដ​ជា​អាច​រំលាយ​បាន ស្របតាម​ច្បាប់​ថ្មី​នេះ។ ៖ «មាន​សកម្មភាព​ខ្លះ​ទង្វើ​ខ្លះ​របស់​បក្ស​អាច​ឲ្យ​គេ​ចោទប្រកាន់​បាន និង​សុំ​រំលាយ​ដូចជា​សកម្មភាព ដែល​ប៉ះពាល់​ទៅដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដូចជា​របាយការណ៍​ផ្សេងៗ ជា​ហូរហែ​បន្ត​បន្ទាប់មក ឃើញ​ថា​គណបក្ស​ប្រជាជន តាមរយៈ​រដ្ឋាភិបាល គឺ​មិនបាន​គោរព​អនុវត្ត​នូវ​លទ្ធិប្រជាធិបតេយ្យ ឲ្យ​បាន​ត្រឹមត្រូវ​ទេ ហើយ​រឿង​សិទ្ធិមនុស្ស ក៏​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​គ្រប់គ្រង​របស់​រដ្ឋ​ដែរ គឺ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ផ្សេងៗ​ទៀត ក៏​អត់​បាន​គោរព​ដែរ។ ផ្ទុយទៅវិញ​គឺ​ត្រូវ​បាន​រំលោភ។ គឺ​វា​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​ហ្នឹងឯង។ ដូចជា ការ​អាក់ខាន​មិនបាន​បង្កើត​សមាជជាតិ ២៥ឆ្នាំ​ហើយ។ ហើយ​នេះ​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​ហ្នឹង ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ នេះ​ជា​ការ​ខ្វះខាត ហើយ​ការ​ខ្វះខាត​នេះ ក៏​ជា​បទល្មើស​ផង​ដែរ។ ហើយ​ស្អី​ទៀត មិន​អាច​ធ្វើ​ឲ្យ​តុលាការ​ឯករាជ្យ​បាន ក៏​ពាក់ព័ន្ធ​នឹង​រៀបចំ​ជា​ច្បាប់ទម្លាប់ ធានា​ឲ្យ​តុលាការ​ឯករាជ្យ។ ដូច្នេះ ពាក់​ពន្ធ​នឹង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ គឺជា​បទល្មើស​មួយ​ក្រុម ដែល​គេ​អាច​យក​ទៅ​ប្ដឹង​រំលាយ​បក្ស​ហ្នឹង​បាន»។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​តុលា ថ្លែង​អះអាង​ថា គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ រួម​ទាំង​គណបក្ស​កាន់អំណាច​របស់​លោក​ឲ្យ​តែ​ធ្វើ​ខុស​ទៅ​នឹង​ច្បាប់​ជា​ធរមាន​នៅ​កម្ពុជា គឺ​អាច​រំលាយ​ចោល​បាន​ទាំងអស់។ លោក ហ៊ុន សែន បាន​លើក​យក​ឧទាហរណ៍​អំពី​គណបក្ស​កាន់អំណាច​នៅ​ប្រទេស​ថៃ ដែល​តុលាការ​បាន​ប្រកាស​ឲ្យ​រំលាយ​ជាច្រើន​ដង៖ «ហើយ​បក្ស​នយោបាយ​ក៏​សុំ​បញ្ជាក់ មិនមែន​គ្រាន់តែ​បក្ស​នយោបាយ​មួយ​ទេ ដែល​ត្រូវ​ទទួល អ្នកណា​បក្ស​នយោបាយ​ណា​ខុស ក៏​ត្រូវតែ​រំលាយ​ដូចគ្នា​ដែរ ទោះបីជា​បក្ស​កាន់អំណាច​ខុស​ក៏​ត្រូវ​រំលាយ​ដូចគ្នា ដូចជា​នៅ​ប្រទេស​ថៃ រំលាយ​គណបក្ស​កាន់អំណាច​រហូតដល់​ពីរ​ដង។ លើកទីមួយ​រំលាយ​បក្ស​ថៃរ៉ាក់ថៃ របស់ អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន លើក​ទី​ពីរ​រំលាយ​គណបក្ស​កម្លាំង​ប្រជាជន របស់​សាម៉ាក់ ស៊ុន ដារ៉ាវ៉េត គ្រាន់តែ​គាត់​ទៅ​ធ្វើ​គុយទាវ​ឆា ដើម្បី​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍ បង្រៀន​ធ្វើ​ម្ហូប​សោះ ត្រូវ​គេ​ចាប់​ទម្លាក់​ឈប់​ឲ្យ​ធ្វើ​នាយករដ្ឋមន្ត្រី។ បន្ទាប់​ទៅ លោក ស៊ុមឆៃ វង់សាវ៉ាត ឡើង​ធ្វើ​នាយករដ្ឋមន្ត្រី​ជំនួស កំពុងតែ​ប្រជុំៗ​តុលាការ​ប្រកាស​រំលាយ​គណបក្ស ពេលនោះ​គាត់​នៅ​ឈៀងម៉ៃ គាត់​ថា​គាត់​ឈប់​ហើយ។... បក្ស​ណា​ដែល​ធ្វើ​ខុស​រំលាយ​ទាំងអស់ មិន​ថា​គណបក្ស​កាន់អំណាច ឬ​គណបក្ស​ណា​ទេ»។ ការ​អះអាង​របស់​លោក ហ៊ុន សែន ពី​ខាង​លើ​នេះ ត្រូវ​បាន​អ្នកវិភាគ​យល់​ឃើញ​ថា នេះ​គ្រាន់តែ​ជា​ការ​និយាយ​ឲ្យ​ពីរោះ​ស្ដាប់ ព្រោះ​កន្លងមក​លោក ហ៊ុន សែន តែងតែ​និយាយ​ព្រមាន​មិន​ដាច់​ពី​មាត់​ជាច្រើនលើក​ច្រើន​សា​ថា ប្រសិនបើ​គណបក្ស​កាន់អំណាច​របស់​លោក​ចាញ់​ឆ្នោត ឬ​របូត​ពី​អំណាច សង្គ្រាម​នឹង​ផ្ទុះឡើង​នៅ​ពាសពេញ​ប្រទេស​កម្ពុជា​តែម្ដង។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​បន្ថែម​ទៀត​ថា ការ​ធ្វើ​ច្បាប់​វិសោធនកម្ម​ចុងក្រោយ​នេះ ពាក់ព័ន្ធ​នឹង​ច្បាប់បោះឆ្នោត ដើម្បី​រឹបអូស​យក​អាសនៈ​គណបក្ស​សង្គ្រោះជាតិ ក្នុង​ករណី​គណបក្ស​នេះ​ត្រូវ​បាន​រំលាយ​នា​ពេល​ខាងមុខនេះ ទៅ​ឲ្យ​គណបក្ស​តូចតាច​ដទៃ​ទៀត​ដែល​បាន​ចាញ់​ឆ្នោត​នោះ គឺជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ លោក​ថា បញ្ហា​នេះ​ក៏​អាច​យក​ទៅ​ប្ដឹង​បាន​ដែរ ដោយសារ​មាន​ភស្តុតាង​ជាក់ស្ដែង ព្រោះថា គោលបំណង​ដើម​នៃ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំងនេះ គឺ​ក្នុង​គោលបំណង​ដើម្បី​កម្ចាត់​មេដឹកនាំ​គណបក្សប្រឆាំង និង​រំលាយ​គណបក្សប្រឆាំង​ចោល​តែម្ដង​។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែង​បញ្ជាក់​ថា មិន​ចាំបាច់​តែ​គណបក្ស​នយោបាយ​ទេ ដែល​អាច​ប្ដឹង​សុំ​រំលាយ គណបក្ស​កាន់អំណាច​បាន ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ដែល​ជា​ម្ចាស់​ឆ្នោត អាច​នាំគ្នា​ប្ដឹង​គណបក្ស​កាន់អំណាច​បាន៖ «មាន​ទង្វើ​មួយ​ចំនួន​គេ​អាច​ប្តឹង​ទៅ​រដ្ឋាភិបាល​បាន។ ដូចជា​រឿង​អី​មន្ត្រីរាជការ ហើយ​នឹង​រដ្ឋមន្ត្រី​ដែល ប្ដឹង​ដូចជា​រឿង​លួច​ថត​សំឡេង​គេ ហើយ​ផ្សព្វផ្សាយ​សំឡេង​គេ បើ​តាម​ច្បាប់​គមនាគមន៍​ជា​ទោស​ព្រហ្មទណ្ឌ។ ហើយ​មួយទៀត​មន្ត្រីរាជការ​ទាំង​អស់​ដឹង​ហើយ ដឹង​ថា​មាន​បទល្មើស​ព្រហ្មទណ្ឌ​ហើយ ហើយ​អត់​បាន​ប្ដឹង​ទៅ​តុលាការ អា​ហ្នឹង​ក៏ មានទោស​ព្រហ្មទណ្ឌ​ទៀត។ លោក​ថា យន្តការ​នៃ​ការ​ប្តឹង​នេះ ពលរដ្ឋ​ម្នាក់ឯង​ក៏​អាច​ប្ដឹង​បាន​ដែរ។ ប្រសិនបើ​ពលរដ្ឋ​នោះ​ចេះ​ច្បាប់​ចេះ​អី គ្រាន់បើ​តិច​ទៅ នោះ​កាន់តែ​ងាយស្រួល»។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​មណ្ឌល​កំពង់ស្ពឺ លោក សួន រីដា កាលពី​ថ្ងៃ​ទី​២២ ខែ​តុលា កន្លង​ទៅ​នេះ បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក (Facebook) របស់ លោក​ថា យោង​តាម​ច្បាប់​គណបក្ស​នយោបាយ​មាត្រា ៦​ថ្មី និង​៤៤​ថ្មី គណបក្ស​ដែល​ត្រូវ​រំលាយ​មិនមែន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ផ្ទុយទៅវិញ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ទៅវិញ​ទេ។ លោក​ថា ហេតុផល​មួយ​ចំនួន​ដែល​គេ​អាច​រំលាយ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ដូចជា ករណី​គណបក្ស ប្រជាជន​កម្ពុជា កើត​ចេញ​ពី​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន​ដែល​បង្កើត​ដោយ​វៀតណាម​ជាដើម។ ហេតុផល​ផ្សេងទៀត​មាន​ដូចជា តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ក៏បាន​លើកឡើង​ពី​ការបំផ្លាញ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​របស់​គណបក្ស​កាន់អំណាច តាមរយៈ​ការ​ចាប់​មេដឹកនាំ​គណបក្សប្រឆាំង លោក កឹម សុខា និង​បំណង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ជាដើម។ ជុំវិញ​ករណី​រំលាយ​គណបក្ស​កាន់អំណាច​នេះ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ផ្ដល់​ការវិភាគ​របស់​លោក​ថា ក្នុង​ករណី​ដែល​គណបក្ស​កាន់អំណាច​អាច​ត្រូវ​រំលាយ​មែន​នោះ នោះ​មាន​ន័យ​ថា រដ្ឋាភិបាល​ក៏​នឹង​ត្រូវ​រំលាយ​ផង​ដែរ ហើយ​នៅ​ពេល​នោះ ការបោះឆ្នោត​ឡើងវិញ​មួយ​នឹង​ត្រូវ​ធ្វើឡើង ហើយ​រដ្ឋាភិបាល​ដែល​ត្រូវ​រំលាយ​នោះ នឹង​ដើរតួ​ជា​រដ្ឋាភិបាល​បណ្ដោះអាសន្ន​វិញ។ យ៉ាងណាក៏ដោយ អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម និង​វិភាគ​នយោបាយ​មួយ​រូប​ទៀត លោក​បណ្ឌិត មាស នី ផ្ដល់​ការយល់ឃើញ​របស់​លោក​ថា តាម​បទពិសោធន៍ និង​ការ​សង្កេតឃើញ​របស់​លោក មក​ទល់​ពេល​នេះ ក្នុង​ការ​អនុវត្តន៍​ជាក់ស្ដែង​វិញ គេ​មាន​សង្ឃឹម​តិចតួច​ណាស់ ដែល​ថា​ច្បាប់​ទាំងនេះ អាច​នឹង​យក​ទៅ​ប្រើ​សម្រាប់​រំលាយ​គណ​បក្ស​កាន់អំណាច​នោះ។ «សំឡេង» លោក​បណ្ឌិត មាស នី ថ្លែង​បន្ត​ថា ក្រៅ​ពី​នេះ ក៏​នៅ​មាន​ច្បាប់​មួយទៀត ដែល​សម្រាប់​ការពារ​តែ​អ្នក​មាន​អំណាច មិន​ថា​អ្នក​ទាំងនោះ​ជា​អ្នកជំនួញ ជា​ឧកញ៉ា ឬ​ជា​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​នោះ​ទេ ដែល​លោក​ថា នោះ​គឺជា​ច្បាប់​បរិហារកេរ្តិ៍ ។ លោក​បណ្ឌិត មាស នី បញ្ជាក់​ថា ក្នុង​ករណី​នេះ ប្រសិនបើ​មាន​អ្នកណា​ហ៊ាន​ប្ដឹង​ប្រឆាំង​អ្នកមាន​អំណាច នោះ​អ្នក​ដែល​ហ៊ាន​ប្ដឹង​នោះ នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​ច្បាប់​បរិហារកេរ្តិ៍​នេះ​។ គួបផ្សំ​នឹង​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ​ទៀតសោត លោក​មិន​មាន​សង្ឃឹមថា តុលាការ​នឹង​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​តូចតាច ឬ​ក្រីក្រ​នោះ​ឡើយ។ «សំឡេង» គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ (International Commission of Jurists-ICJ) រក​ឃើញ​ថា ប្រទេស​កម្ពុជា​កំពុងតែ​ប្រើប្រាស់​ច្បាប់ ធ្វើជា​អាវុធ​មុខ​ពីរ ក្នុង​គោលដៅ​ដើម្បី​បំបិទមាត់​ក្រុម​អ្នក​រិះគន់​ប្រឆាំង និង​កម្ទេច​លទ្ធិប្រជាធិបតេយ្យ តាមរយៈ​ចៅក្រម និង​ព្រះរាជអាជ្ញា ដែល​ជា​ក្រុម​មនុស្ស​ខ្វះ​ឯករាជ្យ​។ របាយការណ៍​វាយតម្លៃ​ជា​មូលដ្ឋាន​របស់​គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ ស្ដីពី «​ការ​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​សម្រាប់​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​នៅ​កម្ពុជា» ចេញផ្សាយ​ថ្ងៃ​ទី​១៨ ខែ​តុលា គូស​បញ្ជាក់​ថា បញ្ហា​ចុងក្រោយ​ចម្បង​បំផុត​មួយ​ដែល​ប្រព័ន្ធ​ច្បាប់​កម្ពុជា កំពុង​តែ​ជួប​ប្រទះ​នៅ​ពេល​នេះ គឺ​កង្វះ​ឯករាជ្យភាព​នៃ​អង្គចៅក្រម និង​ព្រះរាជអាជ្ញា​ដែល​អព្យាក្រឹត្យ ស្រប​ពេល​ដែល​មានការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​ដ៏​រ៉ាំរ៉ៃ ជា​ប្រព័ន្ធ​ក្នុង​សំណុំរឿង​ស៊ើប​នានា រួមផ្សំ​ជាមួយ​ប្រព័ន្ធ​ពុករលួយ ចាក់​ឫសគល់​លើ​គ្រប់​វិស័យ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សុំស្នេហ៍នាង២ឆ្នាំតែនាងមិនព្រម ផ្ទុះតណ្ហាចាប់នាងរំលោភ តែមិនបានសម្រេចក៏ចាប់ចងដៃនាងរួចយកដងអំបោសរុកប្រដាប់ភេទតែម្តង