ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

លោកស សម រង្ស៊ី ដៀមដាមដាក់មន្រ្តីបក្សប្រជាជនថា ស្អប់អាមេរិក តែចូលចិត្តយកកូន និងទិញផ្ទះទុកនៅអាមេរិក

អតីតប្រធានគណក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានថ្លែងសារដៀមដាមដាក់ទៅមន្រ្តីរបស់រដ្ឋាភិបាលនៃគណបក្សប្រជាជនថា ស្អប់អាមេរិក ប៉ុន្តែចូលចិត្តយកកូនរបស់ខ្លួន និងទិញផ្ទះនៅប្រទេស អាមេរិក ។ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនរស់នៅឯក្រៅប្រទេសនៅឡើយនោះ បានថ្លែងបញ្ជាក់ថា អ្វីដែលមន្រ្តីរដ្ឋាភិបាលគណបក្សប្រជាជនប្រកាសក្ដែងៗពីបំណងរបស់ពួកគេថា ស្អប់អាមេរិកនោះ គឺមិនមែនជាការពិតនោះឡើយ ។ លោក សម រង្ស៊ី បានបន្តថា មន្រ្តីរដ្ឋាភិបាលទាំងនោះមិនមែនត្រឹមតែបានទិញផ្ទះ និងយកក្រុមគ្រួសារទៅរស់នៅអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតម្កល់លុយទុកដាក់នៅក្នុងធនាគារស្ថិតក្នុងប្រទេសអាមេរិកទៀតផង ។ លោក សម រង្ស៊ី ថ្លែងអោយដឹងបែបនេះ ៖ « គឺកុំអោយពួកនឹងមានសិទ្ធិធ្វើដំណើរទៅប្រទេសសេរី ទៅប្រទេសប្រជាធិបតេយ្យ ។ ពួកនឹងចេះស្អប់អាមេរិក តែមែនទែននឹងចូលចិត្តទៅអាមេរិក ចូលចិត្តអោយកូនទៅរៀនអាមេរិក ចូលចិត្តទិញផ្ទះនៅអាមេរិក នៅអឺរ៉ុប នៅអូស្រ្តាលី ព្រោះអីគេមានលុយ ច្រើនណាស់។ អោយតែគេមានពេល គេទៅអាមេរិក ទៅប្រទេសបារាំង ទៅអូស្រ្តាលីនឹង ទៅមើល ទ្រព្យសម្បត្តិផ្ទះសម្បែងគេ មើលទ្រព្យសម្បត្តិគេ លុយកាក់គេ ដែលគេតម្កល់ទុកនៅធនាគារ » ។ ការថ្លែងលើកឡើងអោយដឹងរបស់លោក សម រង្ស៊ី យ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយនឹងវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី២៧ ខែតុលា កន្លងទៅថ្មីៗនេះ នៅខណៈដែលលោកកំពុងមានវត្តមានបំពេញទស្សនៈកិច្ចនៅឯប្រទេសអ៊ីតាលី ជាមួយនឹង មន្រ្តីសំខាន់ៗជាច្រើនរូបរបស់គណបក្ស សង្រ្គោះជាតិ ក្រោមហេតុផលថា ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ។ ថ្លែងតាមរយៈបទសម្ភាសន៍ដដែលនេះ លោក សម រង្ស៊ី បានចាត់ទុកទង្វើ ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរដ្ឋាភិបាលបក្សប្រជាជនកំពុងធ្វើថា នាំអោយបែកបាក់ជាតិ និងធ្វើអោយប្រទេសជាតិជួបផលអាក្រក់កាន់តែខ្លាំង ។ លោក សម រង្ស៊ី សង្ឃឹមថាអន្តរជាតិនឹងយល់ព្រមដាក់ សម្ពាធដល់រដ្ឋាភិបាលកម្ពុជាមិនអោយមន្រ្តីរដ្ឋាភិបាលទាំងនោះចូលទៅក្នុងប្រទេសសេរី និងប្រទេសប្រជាធិបតេយ្យបាន ។ ទោះជាយ៉ាងណាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងលើកឡើងឆ្លើយតបទៅវិញថា លោមិនខ្វល់នឹងការព្រមានដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកនោះទេ បើទោះបីជាសមាជិករដ្ឋាភិបាល ឬក៏សភាប្រទេសនេះព្រមានកម្ពុជាជារឿយៗក៏ដោយចុះ ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា បើទោះបីជាសហរដ្ឋអាមេរិកដាក់រូបលោកចូលទៅក្នុងបញ្ជីខ្មៅដោយមិនអនុញ្ញាតអោយរូបលោកបានចូលទៅទៅក្នុងប្រទេសនេះក៏ដោយចុះ ក៏រូបលោកមិនខ្វល់នោះដែរ ។ លោកលើកឡើងថា លោកមិនមានការងារចាំបាច់ណាមួយដែលត្រូវចេញចូលប្រទេសនេះទេ ប៉ុន្តែចំពោះមន្រ្តីណាផ្សេងៗទៀតដែលចាំបាច់ត្រូវចូលនោះ គឺជារឿងមួយ ដាច់ដោយឡែកផ្សេង ។ នេះបើយោងតាមលោក ផៃ ស៊ីផាន ដែលបានដកស្រង់សម្ដីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មកចុះផ្សាយ ៕ អត្ថបទមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ដែលផ្សាយចេញនៅល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៧ នេះ ។ អត្ថបទមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ដែលផ្សាយចេញនៅល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៧ នេះ ។ អត្ថបទមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ដែលផ្សាយចេញនៅល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៧ នេះ ។

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សុំស្នេហ៍នាង២ឆ្នាំតែនាងមិនព្រម ផ្ទុះតណ្ហាចាប់នាងរំលោភ តែមិនបានសម្រេចក៏ចាប់ចងដៃនាងរួចយកដងអំបោសរុកប្រដាប់ភេទតែម្តង