ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

​ កូន​​ស្រីលោ​ក​ ​កឹម​ ​សុ​ខា​ ​៖ ​ពិ​ភ​ព​លោ​កឈ​រ​ជា​មួ​យ​ការ​ត​ស៊ូលោ​ក​ ​កឹ​ម ​សុ​ខា​ ​ដែ​លជា​​អ្ន​ក​ន​យោបា​យ​ខ្មែ​រ​ថ្លៃ​ថ្នូ​រ ​​​​

កូនស្រីបង្កើតរបស់លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា បានថ្លែងលើកឡើងថា សហគមន៍អន្តរជាតិមិនបានបោះបង់ការតស៊ូរបស់គណបក្សប្រឆាំងនៅកម្ពុជានោះទេ បើទោះបីជារងការធ្វើទុកបុក ម្នេញខ្លាំងៗពីគណបក្សកាន់អំណាចក៏ដោយចុះ ។ កញ្ញា កឹម មនោវិទ្យា ដែលជាមន្រ្តីជាន់ខ្ពស់មួយរូបរបស់គណបក្សសង្រ្គោះជាតិដែរនោះ មានជំនឿថា សហគមន៍អន្តរជាតិមិនបានបោះបង់គណបក្សប្រឆាំង និងការតស៊ូរបស់លោក កឹម សុខា កន្លង មកនោះទេ ។ លើសពីនេះទៀត កញ្ញាយល់ថា ដំណាក់កាលដ៏លំបាករបស់គណបក្សសង្រ្គោះជាតិនាពេលនេះ ក៏មិនមែនជាលើកទីមួយដែរ កញ្ញាបានបង្ហាញក្ដីសង្ឃឹមថា ប្រសិនបើអាចឆ្លងផុតដំណាក់កាលនេះម្ដងទៀត គណបក្សសង្រ្គោះជាតិប្រាកដជានឹងទទួលបានជ័យជំនះ ពោលគឺនឹងសម្រេចគោលដៅយ៉ាងពិតប្រាកដ ។ កញ្ញា កឹម មនោវិទ្យា អោយដឹងបែបនេះ ៖ « ឆ្លងកាត់អស់ហើយ ការយាយីផ្លូវកាយ ផ្លូវច្បាប់ លាបពណ៌ ច្រណែនឈ្នានីសជាដើម។លើកនេះនឹងឆ្លងរួចទៀត ហើយទៅដល់គោលដៅតែម្តង។ ពិភពលោកឈរជាមួយការតស៊ូរបស់លោក កឹម សុខាដែលជាអ្នកនយោបាយខ្មែរថ្លៃថ្នូរហ៊ានលះបង់ ដែលអន្តរជាតិយកចិត្តទុកដាក់បំផុត » ។ កញ្ញា កឹម មនោវិទ្យា អោយដឹងបែបនេះ ធ្វើឡើងនៅលើទំព័រហ្វេសប៊ុករបស់កញ្ញាដោយផ្ទាល់ កាលពីព្រឹកថ្ងៃទី៣០ ខែតុលា នេះ ខណៈដែលលោក កឹម សុខា ដែលជាឪពុកបង្កើតរបស់ខ្លួនកំពុងជាប់ឃុំនៅក្នុងពន្ធនាគារត្រពាំងផ្លុងស្ថិតក្នុងខេត្តត្បូងឃ្មុំ ដោយចោទប្រកាន់ពីបទក្បត់ជាតិ ។ លោក កឹម សុខា គឺជាប្រធានគណបក្សសង្រ្គោះជាតិ លោកត្រូវបាន ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន ដាក់ពន្ធនា គារជាបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទ សន្និដ្ឋិភាពជាមួយបរទេស ដែលជាបទល្មើសមួ យក្នុងអំពើក្បត់ជាតិ ក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ កាលពីនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ។ រហូតមកទល់នឹងពេលនេះ ការឃុំខ្លួនលោក កឹម សុខា បានធ្វើឡើងអស់រយៈពេលចូល២ខែកន្លង ទៅហើយ ជាមួយនឹងការថ្កោលទោសពីសហគមន៍អន្តរជាតិយ៉ាងខ្លាំងបំផុត ។ កញ្ញា កឹម មនោវិទ្យា វិញ បានជឿជាក់ថា ការតស៊ូ និងការប្រកាសទាមទារពីសហគមន៍អន្តរជាតិជាបន្តបន្ទាប់កន្លងមកនេះនឹងអាចជួយអោយឳពុករបស់ខ្លួនអាចរួចផុតពីការឃុំខ្លួននាពេលនេះបាន។ កាលពីថ្ងៃទី២៣ តុលា សមាជិកសភារបស់រដ្ឋអាមេរិក និងជាអតីតបេក្ខជនប្រធានាធិបតី មួយរូប ក៏ធ្លាប់បានដាក់ឱសានវាទឲ្យរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះលែងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ឲ្យបានជាប្រញាប់ បើមិនដូច្នេះទេ សហរដ្ឋអាមេរិក នឹងដាក់ទណ្ឌកម្ម លើមន្ត្រីរដ្ឋាភិបាលមិនឲ្យចូលអាមេរិក។ ការព្រមានដាក់ឱសានវាទនេះ ធ្វើឡើងតាមរយៈសារលិខិតមួយច្បាប់ របស់សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណៈលោក ថិត គ្រូស (Ted Cruz) ដែលផ្ញើជូនទៅអគ្គរាជទូតខ្មែរប្រចាំសហរដ្ឋអាមេរិកលោក ជុំ ប៊ុនរ៉ុង។ នៅក្នុងសារលិខិតចុះថ្ងៃទី២៣ ខែតុលា លោក ថិត គ្រូស ទុកពេលឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន រហូតដល់ត្រឹមថ្ងៃទី៩ ខែវិច្ឆិកាដើម្បីដោះលែងលោក កឹម សុខា។ លោក ថិត គ្រូស បញ្ជាក់បន្ថែមថា ប្រសិនបើលោក ហ៊ុន សែន មិនដោះលែងលោក កឹម សុខា ត្រឹមថ្ងៃទី៩ ខែវិច្ឆិកាខាងមុខនេះ លោកនឹងសមាជិកសភាអាមេរិកដទៃទៀត នៅក្នុងរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump)នឹងចាត់វិធានការដាក់ទណ្ឌកម្មមន្ត្រីមួយចំនួន ក្នុងជួររដ្ឋាភិបាលកម្ពុជា ដែលជាប់ពាក់ព័ន្ធនឹងការធ្វើទុកបុកម្នេញសំឡេងប្រឆាំងនេះ ដោយហាមឃាត់ មិនឲ្យធ្វើដំណើរមកកាន់ទឹកដីសហរដ្ឋអាមេរិកបាន ៕ អត្ថបទមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ដែលផ្សាយចេញនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នេះណ ។ អត្ថបទមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ដែលផ្សាយចេញនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នេះណ ។

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សុំស្នេហ៍នាង២ឆ្នាំតែនាងមិនព្រម ផ្ទុះតណ្ហាចាប់នាងរំលោភ តែមិនបានសម្រេចក៏ចាប់ចងដៃនាងរួចយកដងអំបោសរុកប្រដាប់ភេទតែម្តង