ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​រំលាយ​បក្ស​ប្រឆាំង

អត្ថបទព័ត៌មានមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុអាស៊ីសេរី ដែលផ្សាយចេញកាលពីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ យប់មិញនេះ ។ សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា អំពាវនាវ​មហាជន​ខ្មែរ​ទាំងអស់ ឲ្យ​ធ្វើបាតុកម្ម​ដោយ​អហិង្សា តវ៉ា​ប្រឆាំង នឹង​ការប៉ុនប៉ង​រំលាយ គណបក្ស​សង្គ្រោះជាតិ​។ តំណាង​សហព័ន្ធ និស្សិត​បញ្ញវន្ត​កម្ពុជា ចាត់​ទុក​ការប៉ុនប៉ង​ធ្វើ​ទុក្ខបុកម្នេញ មក​លើ​គណបក្សប្រឆាំង​ដែល​មាន​អ្នកបោះឆ្នោត​គាំទ្រ​ជាង ៣​លាន​នាក់ ថា​ជា​រំលោភបំពាន​ធ្ងន់ធ្ងរ​ទៅលើ​រដ្ឋធម្មនុញ្ញ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក​ចាត់​ទុក ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា​បែបនេះ ថា​ជា​ការ​ធ្វើ​ឲ្យ​ប្រេះឆា​ជាតិ។ ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក ឡេង សេងហុង បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី២៦ ខែ​តុលា ថា ការ​អំពាវនាវ​ឲ្យ​ដល់​សមាជិក សិស្ស និស្សិត យុវជន ព្រះសង្ឃ និង ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ឲ្យ​ត្រៀម​ធ្វើបាតុកម្ម​ដោយ​អហិង្សា​នេះ គឺជា​សិទ្ធិ​ស្របច្បាប់​របស់​ពលរដ្ឋ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។ លោក​បញ្ជាក់​ថា គម្រោង​ធ្វើបាតុកម្ម​នេះ គឺ​ដើម្បី​ការពារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា មិនមែន​ការពារ​គណបក្សប្រឆាំង​ទេ ។ ៖ «យើង​មិន​ពេញចិត្ត បើ​រដ្ឋាភិបាល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មែន។ យើង​គ្រាន់តែ​ចង់​សម្ដែង​មតិ ចង់​ការពារ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ តែ​ប៉ុណ្ណឹង​ឯង​។ ព្រោះ​ឃើញ​ថា ប្រជាពលរដ្ឋ​គាត់​មិន​ចិត្ត​ទេ បើ​គណបក្ស​សង្គ្រោះ​ជាតិ គេ​រំលាយ គឺ​ដូច​រម្លាយ​ឆន្ទៈ​របស់​ពួកគាត់ ដែល​ពួកគាត់​ខំ​បោះឆ្នោត​ឲ្យ​គណបក្សប្រឆាំង​មួយ ដើម្បី​ឲ្យ​មាន​សំឡេង​ប្រឆាំង​ប្រហាក់ប្រហែល នឹង​រដ្ឋាភិបាល ដើម្បី​ឲ្យ​ប្រទេស​ជាត​រីកចម្រើន និង​ឲ្យ​ប្រជាធិបតេយ្យ​កាន់តែ​មុខ»។ លោក ឡេង សេងហុង បញ្ជាក់​បន្ថែម​ថា បាតុកម្ម​នេះ នឹង​មាន​អ្នកចូលរួម​លើស​ពី ៤,០០០ នាក់ ហើយ​លោក​ស្វាគមន៍​សកម្មជន​គណបក្ស​ប្រឆាំង និង​គណបក្ស​នយោបាយ​ដទៃ​ទៀត ដែល​ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌ ឲ្យ​មក​ចូលរួម​ជាមួយ​អង្គការ​របស់​លោក ដើម្បី​រួមគ្នា​ធ្វើបាតុកម្ម​ធំ​រួមគ្នា ព្រោះ​ជា​រឿង​ជាតិ​ទាំងអស់​គ្នា។ មិន​តែ​ប៉ុណ្ណោះ លោក​សូម​ផ្ញើ​សារ​ជូន​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​គួរ​ខ្លាច​ការប្រកួតប្រជែង ជាមួយ​គណបក្សប្រឆាំង តាម​បែប​ប្រជាធិបតេយ្យ ក្នុង​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ នឹង​យុត្តិធម៌​នោះ​ទេ៖ «ខ្ញុំ​សូម​ផ្ញើ​ជូន​ទៅដល់​សម្ដេច​នាយក​តែម្ដង លោក​គួរតែ​ពិចារណា​ឡើងវិញ។ លោក​គួរតែ​ងាក​មក​ការប្រកួតប្រជែង​នយោបាយ ដោយ​ស្មើភាព ស្របតាម​សង្គម​ប្រជាធិបតេយ្យ​វិញ។ មិន​គួរ​ណា​ចង់​ឈ្នះ​គណបក្ស​មួយ ហើយ​រំលាយ​គេ​ចោល​នោះ​ទេ​។ សម្ដេច​គួរ​មាន​ភាព​ក្លាហាន​មួយ ទុក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកួត​ជាមួយ​សម្ដេច ដើម្បី​យក​កេរ​ឈ្មោះ ដើម្បី​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា»។ សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ជា​អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក​ដំបូង​គេ ដែល​ចេញ​សេចក្ដី​អំពាវ ឲ្យ​ធ្វើ​បាតុកម្ម ដើម្បី​រក​ភាព​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្ក្រោះជាតិ។ សេចក្ដី​អំពាវ​នេះ​ធ្វើបាតុកម្ម​នេះ ធ្វើឡើង​ភ្លាមៗ ក្រោយ​ព្រះមហាក្សត្រ​ខ្មែរ ឡាយ​ព្រះ​ហត្ថលេខា លើ​វិសោធនកម្ម​ច្បាប់​បួន ដ៏​ចម្រូងចម្រាស ដែល​អាច​ឈាន​ទៅ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ សហគមន៍​អន្តរជាតិ បាន​ថ្កោលទោស​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ប៉ុនប៉ង​ធ្វើទុក្ខបុកម្នេញ​សំឡេង​បក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សុំស្នេហ៍នាង២ឆ្នាំតែនាងមិនព្រម ផ្ទុះតណ្ហាចាប់នាងរំលោភ តែមិនបានសម្រេចក៏ចាប់ចងដៃនាងរួចយកដងអំបោសរុកប្រដាប់ភេទតែម្តង