ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

សម្ដេចក្រុមព្រះថា ជាសំណាងណាស់ បើបានគេរំលាយគណបក្សសង្រ្គោះជាតិចោល

អត្ថបទមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងចេញពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យដែលផ្សាយចេញនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ នេះ ។ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច សម្ដេចក្រុមព្រះ បានមានព្រះបន្ទូលលើកឡើងថា ជាសំណាងខ្លាំងណាស់ ប្រសិនបើបានតុលាការយល់ព្រមរំលាយគណបក្សសង្រ្គោះជាតិចោលមែននោះ ។ សម្ដេចក្រុមព្រះយល់ថា មេដឹកនាំគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ដែលកំពុងជាប់ពន្ធនាគា របានប្រព្រឹត្តអំពើក្បត់ជាតិ ដូច្នេះគណបក្សនេះមិនគួរទុកអោយនៅទៀតនោះទេ ។ លោកបានបន្តថា ប្រសិនបើបានតុលាការដែលកំពុងធ្វើការលើនីតិវិធីរឿងនេះ យល់ព្រមររំលាយគណបក្សនយោបាយនេះចោលមែន នោះគឺជាសំណាងយ៉ាងធំធេង ៖ « ខ្ញុំយល់ថា បើសិនជាខ្ញុំវិញ រឿងរបស់រំលា យគណបក្សសង្រ្គោះជាតិជារឿងរដ្ឋរបស់យើង ប៉ុន្តែយើងខ្ញុំទាំងអស់គ្នានេះជាមហាសំណាងដែល យើងខ្ញុំបាន ថាគេរំលាយទៅចុះ » ។ ព្រះបន្ទូលលើកឡើងរបស់ព្រះអង្គម្ចាស់រណឬទ្ធិ បែបនេះ ធ្វើឡើងនៅក្នុងបទសម្ភាសន៍មួយជាមួយ នឹងវិទ្យុបារាំងអន្តរជាតិ RFI កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅថ្មីៗនេះ ពោលគឺបន្ទាប់ពីព័ត៌មាននៃ ការឡាយព្រះហត្ថលេខាលើច្បាប់ទាំង៤ដែលស្នើឡើងដោយគណបក្សកាន់អំណាចត្រូវបានផ្សព្វផ្សាយព្រោងព្រាត ។ ច្បាប់ទាំង៤ ដែលត្រូវបានអង្គព្រះមហាក្សត្រឡាយព្រះហត្ថលេខាដាក់អោយប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៥ ខែតុលាកន្លងទៅថ្មីៗនេះ រួមមាន ច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ។ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និង ច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក-ខណ្ឌ។ ច្បាប់ទាំង៤នេះ គឺជាការបើកផ្លូវអោយមានការបែងចែកអាសនៈរបស់គណបក្សប្រឆាំងក្នុងរដ្ឋសភា ទៅអោយគណបក្សនយោបាយផ្សេងទៀតដូចដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាស កាលពីកន្លងមក ។ សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានមានបន្ទូលតាមរយៈបទសម្ភាសន៍ថា ព្រះអង្គពិតជាសាទរយ៉ា ងខ្លាំង ។ ព្រះអង្គគាំទ្រជាមួយនឹងច្បាប់នេះពេញទី ហើយអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនូវទូទាំងប្រ ទេសចូលរួមគោរពច្បាប់នេះទាំងអស់គ្នា ខណៈបក្សប្រឆាំង និងអ្នកគាំទ្រជាច្រើនខកចិត្ត និងបានប្រ កាសពីការមិនពេញចិត្តនឹងច្បាប់នេះ ដោយសារមិនមានការចូលរួមពីគណបក្សប្រឆាំង ។ ប៉ុន្តែសម្ដេចក្រុមព្រះថា ទោះបីជាអ្នកទាំងនោះពេញចិត្ត ឬមិនពេញចិត្ត គឺដាច់ខាតត្រូវតែគោរព ដោ យសារតែនេះ គឺជាច្បាប់ដែលត្រូវបានអង្គព្រះមហាក្សត្របានឡាយព្រះហត្ថលេខាអោយប្រើប្រាស់ ជាផ្លូវការទៅហើយ ។ ជាងនេះទៀត សម្ដេចក្រុមព្រះថែមទាំងបានបញ្ជាក់ពីជំហររបស់ព្រះអង្គថា គណបក្សហ្វុនស៊ីនប៉ិចនឹងទទួលយកអាសនៈរដ្ឋសភា ដែលបានមកពីការបែងចែកដោយច្បាប់ ប្រសិនបើគណបក្សសង្គ្រោះជាតិអាចនឹងត្រូវបានគេរំលាយចោលមែននោះ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សុំស្នេហ៍នាង២ឆ្នាំតែនាងមិនព្រម ផ្ទុះតណ្ហាចាប់នាងរំលោភ តែមិនបានសម្រេចក៏ចាប់ចងដៃនាងរួចយកដងអំបោសរុកប្រដាប់ភេទតែម្តង