ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

គណបក្សនយោបាយចំនួនពីរចេញលិខិតផ្លូវការប្រកាសមិនទទួលយកអាសនៈរបស់បក្សសង្រ្គោះជាតិ បើបក្សនេះត្រូវបានគេរំលាយមែន

គណបក្សនយោបាយក្រៅរដ្ឋសភាចំនួនពីរដែលទើបនឹងបានបង្កើតឡើងមិនទាន់បានចូលរួមប្រកួតប្រជែងការបោះឆ្នោតថ្នាក់ជាតិនៅឡើយនោះ បានប្រកាសមិនទទួលយកអាសនៈរបស់គណបក្ស សង្រ្គោះជាតិនោះទេ ប្រសិនបើគណបក្សសង្រ្គោះជាតិអាចនឹងត្រូវបានគេរំលាយចោលមែននោះ ។ គណបក្សនយោបាយទាំងពីរនេះ មានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សអំណាចខ្មែរ ។ គណបក្សទាំងពីរនេះសុទ្ធតែអះអាងថា នឹងមិនទទួលយកនោះឡើយ ចំពោះអាសនៈឃុំ ឬក៏អាស នៈក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សសង្រ្គោះជាតិ ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋានធ្លាប់បានបញ្ជាក់តាមរយៈលិខិតជាផ្លូវការកាលពី២៥ តុលា ការសម្រេចមិនយកអាសនៈរបស់គណបក្សនេះយ៉ាងដូច្នេះ គឺដើម្បីជាការឈរលើគោលការណ៍ប្រជាធិបតេយ្យ សីលធម៌ និងគុណតម្លៃ ។ ចំណែកឯគណបក្សអំណាចខ្មែរវិញនោះមិនបាន បញ្ជាក់ពីជំហរឡើយ ប៉ុន្តែក្នុងលិខិតជាផ្លូវការដែលធ្វើឡើងកាលពីម្សិលមិញនេះ ពួកគេថា គាំទ្រនូវ ការលើកតម្កើងនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការរក្សាស្ថេរភាព ស្ថេរភាពសង្គម និងយកប្រជាពលរដ្ឋ ប្រទេសជាតិជាធំ ។ លិខិតធ្វើឡើងដោយគណបក្សទាំងពីរនេះធ្វើឡើង ចំពេលដែលស្ថានការណ៍នយោបាយកំពុង ឡើងកម្ដៅ ខណៈដែលគណបក្សកាន់អំណាចប្រកាសចង់រំលាយគណបក្ស ប្រឆាំង តាមច្បាប់ថ្មីដែលត្រូវបានអង្គព្រះមហាក្សត្រឡាយព្រះហស្ថលេខាដាក់អោយប្រើប្រាស់កាលពីថ្មីៗនេះ ។ យ៉ាងណាក៏ដោយ សហគមន៍អន្តរជាតិ និងម្ចាស់ជំនួយធំៗរបស់កម្ពុជា ក៏ដូចជាទីផ្សារអឺរ៉ុបសម្រាប់ការនាំចេញពីកម្ពុជាផងនោះ ក៏បានព្រមានដាក់ទណ្ឌកម្មលើកម្ពុជា ។ លើសពីនេះទៀតម្ចាស់ជំនួយ ដ៏ធំមួយរបស់កម្ពុជា គឺប្រទេសស៊ុយអែត ថែមទាំងព្រមានដកទូតចេញពីកម្ពុជាទៀតផង ក្នុងករណីណាដែល គណបក្សប្រឆាំងត្រូវបានគេរំលាយមែននោះ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សុំស្នេហ៍នាង២ឆ្នាំតែនាងមិនព្រម ផ្ទុះតណ្ហាចាប់នាងរំលោភ តែមិនបានសម្រេចក៏ចាប់ចងដៃនាងរួចយកដងអំបោសរុកប្រដាប់ភេទតែម្តង