ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

លោក សម រង្ស៊ី ថា លោកនៅតែត្រូវបានទទួលស្គាល់ជាតំណាងរាស្រ្តស្របច្បាប់ពីសហភាពអន្តរសភាតំណាងអោយប្រទេស១៧៣ ប្រទេស

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកថា រូបលោកនៅតែត្រូវបានសហភាពអន្តរសភាតំណាងអោយប្រទេសចំនួន១៧៣ ប្រទេសនៅលើ ពិភពលោកទទួលស្គាល់ថា ជាតំណាងរាស្រ្តស្របច្បាប់ដដែល ។ លោកបញ្ជាក់នៅថ្ងៃទី៣០ តុលា នេះ ថា សហភាពអន្តរសភា តម្រូវឲ្យ រដ្ឋសភាសព្វថ្ងៃ នៃប្រទេសកម្ពុជា គោរពគោលការណ៍ប្រជាធិបតេយ្យ និងច្បាប់អន្តរជាតិ ដោយ ធានាឲ្យតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ គ្រប់រូប អាចបំពេញតួនាទីរបស់ខ្លួន ជាតំណាងរាស្ត្រពេញសិទ្ធិ ដោយគ្មានការគាបសង្កត់អ្វីឡើយ ៖ « សហភាពអន្តរសភា (Inter-Parliamentary Union ហៅកាត់ IPU) ដែលតំណាងឲ្យ ១៧៣ រដ្ឋសភា នៃ ១៧៣ ប្រទេស លើទូទាំងពិភពលោក នៅតែទទួលស្គាល់ លោក សម រង្ស៊ី ជាតំណាងរាស្ត្រស្របច្បាប់ នៃប្រទេសកម្ពុជា » ។ បើតាមលោក សម រង្ស៊ី ខ្លួនឯងបានបញ្ជាក់ទៀតថា ជំហរបែបនេះ របស់សហភាពអន្តរសភា អាចជម្រុញឲ្យមានការបណ្តេញ រដ្ឋសភានៃប្រទេសកម្ពុជា ចេញពីអង្គការអន្តរជាតិនេះ បើរដ្ឋអំណាច ប្រទេសកម្ពុជាសព្វថ្ងៃ នៅតែងងើល ក្នុងការរំលោភគោលការណ៍ប្រជាធិបតេយ្យ និងច្បាប់អន្តរជាតិ ។ សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ សហភាពអន្តរសភាបានចោទសួរប្រតិភូមកម្ពុជាដែលបាន អញ្ជើញទៅចូលរួមពីបញ្ហានៃការធ្វើច្បាប់បែកចែកអាសនៈនៅរដ្ឋសភា ។ លើសពីនេះទៀតសហភា ពអន្តរសភាមួយនេះថែមទាំងបានអនុម័តញត្តិថ្កោលទោសលើរដ្ឋាភិបាលលោក ហ៊ុន សែន ទៀតផង ៕ អត្ថបទមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យដែលផ្សាយចេញនៅរសៀលថ្ងៃទី៣០​​ខែតុលា ឆ្នាំ២០១៧ នេះ ។អត្ថបទមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យដែលផ្សាយចេញនៅរសៀលថ្ងៃទី៣០​​ខែតុលា ឆ្នាំ២០១៧ នេះ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សុំស្នេហ៍នាង២ឆ្នាំតែនាងមិនព្រម ផ្ទុះតណ្ហាចាប់នាងរំលោភ តែមិនបានសម្រេចក៏ចាប់ចងដៃនាងរួចយកដងអំបោសរុកប្រដាប់ភេទតែម្តង