ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

លោក កឹម សុខា អំពាវនាវអោយសមាជិកបក្សរក្សាគោលជំហរអោយបានក្នុងគ្រាលំបាកនេះ

ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារត្រពាំងផ្លុងបានធ្វើការអំពាវនាវដល់សមាជិករបស់គណបក្សរក្សាគោលជំហរអោយបាន នៅក្នុងគ្រាដែលកំពុងជាប់ប្រទះនឹងការលំបាកបែបនេះ ។ ការអំពាវនាវរបស់លោក កឹម សុខា នេះ នៅខណៈដែលប្រធានគណបក្សកាន់អំណាចបានគម្រាមពីការរំលាយគណបក្សសង្រ្គោះជាតិ និងបានអំពាវនាវដល់សមាជិកនៃគណបក្សសង្រ្គោះជាតិមួយនេះ អោយចុះចូល ជាមួយនឹងគណបក្សរបស់ខ្លួននៅមុនពេលដែលគណបក្សនេះនឹងត្រូវរំលាយក្នុងពេលឆាប់ៗខាងមុខ ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីប៉ុន្មានថ្ងៃមុននេះបានប្រកាសអំពាវនាវដល់សមាជិកគណបក្សសង្រ្គោះជាតិអោយចុះចូលជាមួយនឹងគណបក្សប្រជាជន ប្រសិនបើអ្នកទាំងនោះចង់រក្សាតំណែងរបស់ពួកគេ ។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ប្រសិន បើបានចុះចូល នោះតំណែងរបស់អ្នកទាំងនោះនឹងអាចរក្សាបានជាធម្មតា ។ ក្រោយការប្រកាសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បែបនេះ ក៏មានសមាជិកគណបក្សសង្រ្គោះជាតិមួយរូបដែលជាតំណាងរាស្រ្តប្រចាំមណ្ឌលខេត្តព្រៃវែងបានសរសេរលិខិតចុះចូលជា មួយនឹងគណបក្សប្រជាជន ដោយសុំរួមរស់ជាមួយ។ ក្រៅពីនេះក៏មានសមាជិកថ្នាក់មូលដ្ឋាន របស់គណបក្សសង្រ្គោះជាតិតាមខេត្តមួយចំនួនសរសេរលិខិតសុំចុះចូលជាមួយនឹងបក្សប្រជាជននេះផងដែរ ។ ទោះជាយ៉ាងណា លោក កឹម សុខា ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារបានអំពាវនាវដល់សមាជិកគណបក្សរបស់ខ្លួនថា ត្រូវតែរួមគ្នារក្សាគោលជំហរអោយបានក្នុងគ្រាដ៏លំបាកមួយនេះ ។ នេះបើយោងតាមការបញ្ជាក់ពីកញ្ញា កឹម មនោវិទ្យា ដែលជាកូនស្រីបង្កើតរបស់លោក កឹម សុខា ដែលអះ អាងថា ជាការផ្ដាំផ្ញើពីលោក កឹម សុខា ដោយផ្ទាល់ ៖ « ថ្ងៃនេះម្តាយខ្ញុំបានទៅសួរសុខទុក្ខឪពុកខ្ញុំក្នុងពុន្ធនាគារ គាត់មានស្មារតីរឹងមាំ គាត់ផ្តាំថ្លែងអំណរគុណដល់់សហការីទាំងអស់នូវការខំប្រឹងប្រែងតស៊ូជាមួយគ្នាក្នុងគ្រាដ៍លំបាកនេះ » ។ តាមសំណេរសារលើហ្វេសប៊ុកនៅថ្ងៃអាទិត្យនេះ ដែលសរសេរដោយកញ្ញា កឹម មនោវិទ្យា អោយដឹងថា លោក កឹម សុខា ដែលកំពុងជាប់នៅក្នុងពន្ធនាគារជឿជាក់ ប្រសិនបើអាចតស៊ូផុតពីគ្រាដ៏លំបាកក្នុងគ្រានេះបាន គណបក្សសង្រ្គោះជាតិប្រាកដជានឹងអាចសម្រេចគោលដៅ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សុំស្នេហ៍នាង២ឆ្នាំតែនាងមិនព្រម ផ្ទុះតណ្ហាចាប់នាងរំលោភ តែមិនបានសម្រេចក៏ចាប់ចងដៃនាងរួចយកដងអំបោសរុកប្រដាប់ភេទតែម្តង