ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

លោក សម រង្ស៊ី ៖ យើងទាំងអស់គ្នាគង់នឹងស្លាប់ តែធ្វើយ៉ាងម៉េចកុំអោយជាតិយើងស្លាប់

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានថ្លែងថា លោកនឹងមិនព្រមចុះចាញ់អំណាចផ្ដាច់ការដែលកំពុងបញ្ជាលើកងកម្លាំងនៅកម្ពុជានោះទេ ។ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនរស់នៅក្រៅក្រៅប្រទេសនៅឡើយនោះ បានថ្លែងបញ្ជាក់ថា លោកនឹងតស៊ូលុះដល់ដំណាក់កាលចុងក្រោយ ក៏លោកមិនព្រមចុះចាញ់ដែរ ។ លោកបានបន្តថា អ្វីៗដែលលោកប្រឹងធ្វើនាពេលនេះ មិនមែនដើម្បីផ្ទាល់ខ្លួនរបស់លោកនោះទេ ពោលគឺដើម្បី សេចក្ដីសុខរបស់ប្រជាពលរដ្ឋ និងដើម្បីអោយប្រទេសជាតិរួចផុតពីការឈ្លានពានតែប៉ុណ្ណោះ ។ អតីតប្រធានគណបក្សសង្រ្គោះជាតិដែលធ្លាប់ជាដៃគូរប្រកួតនយោបាយដ៏កំពូលរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រូបនេះបានថ្លែងលើកឡើងថា ជីវិតរបស់លោក និងអ្នកណាក៏ដោ យមុននឹងក្រោយគង់តែស្លាប់ ។ ប៉ុន្តែធ្វើយ៉ាងណាកុំអោយប្រទេសជាតិស្លាប់ដូចជីវិតរបស់មនុស្ស អោយសោះ ៖ « យើងទាំងអស់គ្នាគង់តែស្លាប់ថ្ងៃណាមួយទេ តែធ្វើម៉េចកុំអោយជាតិយើងស្លាប់ អោ យជាតិយើងបាននៅគង់វង្សជាងរៀងរហូត ចឹងបានខ្ញុំបញ្ចប់សន្ទរកថាខ្ញុំម្ដងៗខ្ញុំតែងនិយាយថា ជ័យោកម្ពុជាអមតៈ » ។ លោក សម រង្ស៊ី ថ្លែងបែបនេះ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយនឹងវិទ្យុអាស៊ីសេរី កាលពីយប់មិញនេះ នៅខណៈដែលលោកកំពុងមានវត្តមានបំពេញទស្សនៈកិច្ចនៅឯប្រទេសអ៊ីតាលី ជាមួយនឹង មន្រ្តីសំខាន់ៗជាច្រើនរូបរបស់គណបក្សសង្រ្គោះជាតិ ក្រោមហេតុផលថា ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ។ ថ្លែងតាមរយៈបទសម្ភាសន៍ជាមួយនឹងវិទ្យុនេះកាលពីយប់មិញ លោក សម រង្ស៊ី បានចាត់ទុកទង្វើ ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរដ្ឋាភិបាលបក្សប្រជាជនថា កំពុងធ្វើអោយបែកបាក់ជាតិ និងធ្វើអោយប្រទេសជាតិជួបផលអាក្រក់កាន់តែខ្លាំង ។ លោក សម រង្ស៊ី ថា តាមរយៈការស្វែងរក ជំនួយនៃកិច្ចអន្តរាគមន៍របស់លោកពីអន្តរជាតិ ដើម្បីជួយកម្ពុជានាពេលនេះ បានបង្ហាញក្ដីសង្ឃឹមថានឹងបានជោគជ័យ ដោយអោយអន្តរជាតិទាំងនោះ ជាពិសេសសហគមន៍អឺរ៉ុបបិទមិនអោយមន្រ្តីរដ្ឋាភិបាលកម្ពុជាចូលបាន។ កាលពីថ្ងៃទី២៣ តុលា សមាជិកសភារបស់រដ្ឋអាមេរិក និងជាអតីតបេក្ខជនប្រធានាធិបតី មួយរូប ក៏ធ្លាប់បានដាក់ឱសានវាទឲ្យរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះលែងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ឲ្យបានជាប្រញាប់ បើមិនដូច្នេះទេ សហរដ្ឋអាមេរិក នឹងដាក់ទណ្ឌកម្ម លើមន្ត្រីរដ្ឋាភិបាលមិនឲ្យចូលអាមេរិក។ ការព្រមានដាក់ឱសានវាទនេះ ធ្វើឡើងតាមរយៈសារលិខិតមួយច្បាប់ របស់សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណៈលោក ថិត គ្រូស (Ted Cruz) ដែលផ្ញើជូនទៅអគ្គរាជទូតខ្មែរប្រចាំសហរដ្ឋអាមេរិកលោក ជុំ ប៊ុនរ៉ុង។ នៅក្នុងសារលិខិតចុះថ្ងៃទី២៣ ខែតុលា លោក ថិត គ្រូស ទុកពេលឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន រហូតដល់ត្រឹមថ្ងៃទី៩ ខែវិច្ឆិកាដើម្បីដោះលែងលោក កឹម សុខា។ លោក ថិត គ្រូស បញ្ជាក់បន្ថែមថា ប្រសិនបើលោក ហ៊ុន សែន មិនដោះលែងលោក កឹម សុខា ត្រឹមថ្ងៃទី៩ ខែវិច្ឆិកាខាងមុខនេះ លោកនឹងសមាជិកសភាអាមេរិកដទៃទៀត នៅក្នុងរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump)នឹងចាត់វិធានការដាក់ទណ្ឌកម្មមន្ត្រីមួយចំនួន ក្នុងជួររដ្ឋាភិបាលកម្ពុជា ដែលជាប់ពាក់ព័ន្ធនឹងការធ្វើទុកបុកម្នេញសំឡេងប្រឆាំងនេះ ដោយហាមឃាត់ មិនឲ្យធ្វើដំណើរមកកាន់ទឹកដីសហរដ្ឋអាមេរិកបាន។ ប៉ុន្តែកាលពីម្សិលមិញនេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងលើកឡើងឆ្លើយតបទៅវិញថា លោកមិនខ្វល់នឹងការព្រមានដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកនោះទេ បើទោះបីជាសមាជិករដ្ឋាភិបាល ឬក៏សភាប្រទេសនេះព្រមានកម្ពុជាជារឿយៗក៏ដោយចុះ ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា បើទោះបីជាសហរដ្ឋអាមេរិកដាក់រូបលោកចូលទៅក្នុងបញ្ជីខ្មៅដោយមិនអនុញ្ញាតអោយរូបលោកបានចូលទៅទៅក្នុងប្រទេសនេះក៏ដោយចុះ ក៏រូបលោកមិនខ្វល់នោះដែរ ។ លោកលើកឡើងថា លោកមិនមានការងារចាំបាច់ណាមួយដែលត្រូវចេញចូលប្រទេសនេះទេ ប៉ុន្តែចំពោះមន្រ្តីណាផ្សេងៗទៀតដែលចាំបាច់ត្រូវចូលនោះ គឺជារឿងមួយ ដាច់ដោយឡែកផ្សេង ។ នេះបើយោងតាមលោក ផៃ ស៊ីផាន ដែលបានដកស្រង់សម្ដីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មកចុះផ្សាយ ។ លោក ហ៊ុន សែន អោយដឹងបែបនេះ ៖ « ការចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិកមិនប៉ះពាល់ដល់អារម្មណ៏របស់សម្តេចនោះទេ សម្តេចគ្មានពេលធ្វើដំណើរទៅសហរដ្ឋអាមេរិកទាល់តែសោះ ក៏ប៉ុន្តែមន្ត្រីណាមួយប៉ះពាល់ជារឿងដាច់ដោយឡែកតែប៉ុណ្ណោះ »។ ជាងនេះទៀត បើតាមលោក ផៃ ស៊ីផាន ដែលបានដកស្រង់សម្ដីលោក ហ៊ុន សែន មកផ្សាយនោះ អោយដឹងថា លោក ហ៊ុន សែន ថា លោកមិនខ្វល់ម្យ៉ាងទៀតនោះ ពីព្រោះលោកមិនមានលុយផ្ទាល់ ខ្លួនណាដែលដាក់ផ្ញើនៅឯធនាគារពិភពលោកនោះទេ ។ ដូច្នេះចង់បរទេសទាំងនោះធ្វើអ្វីក៏ធ្វើចុះ អ្វីដែលលោកត្រូវធ្វើនៅកម្ពុជា គឺប្រាកដជានឹងធ្វើអោយបាន ។ ប៉ុន្តែផ្ទុយពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក សម រង្ស៊ី កាលពីយប់មិញនេះ ថ្លែងទាំងមានជំនឿថា មន្រ្តីរដ្ឋាភិបាលរបស់លោក ហ៊ុន សែន គឺមានលុយដាក់ផ្ញើនៅធនាគារក្រៅប្រទេសច្រើនណាស់ ហើយប្រសិនបើអន្តរជាតិបិទមិនអោយអ្នកទាំងនោះចូលទៅប្រទេសគេទេ គេនឹងរឹបអូស ទ្រព្យសម្បត្តិរបស់អ្នកទាំងនោះ ។ ដូច្នេះលោកជឿជាក់ថា ប្រសិនបើអន្តរជាតិធ្វើបែបនេះមែន មន្រ្តីរដ្ឋាភិបាលនឹងពិចារណាឡើងវិញចំពោះអ្វីដែលគេកំពុងធ្វើនៅកម្ពុជា ពីព្រោះនេះគឺប៉ះពាល់ដល់សេចក្ដីសុខផ្ទាល់ខ្លួនរបស់ពួកគេ ៕ ចា​ប់ខ្លួ​នម​នុ​ស្ស៥​នា​ក់ ​ដោ​យ​ចោទ​ថា​ ពា​ក់​ព័​ន្ធ​ករ​ណី​ត្រៀម​ចែ​​ក​ខិត្ត​ប័ណ្ណ​អំពា​វ​នា​វ​ត្រៀម​ធ្វើ​បា​តុ​ក​ម្ម​ក្នុង​​ព្រះ​រា​ជពិ​ធី​បុ​ណ្យអុំ​ទូ​ក កម្លាំងសមត្ថកិច្ចបានធ្វើការចាប់ខ្លួនមនុស្សចំនួន៥នាក់ ដោយចោទថា បានពាក់ព័ន្ធជាមួយនឹងករណីនៃការត្រៀមចែកខិត្ត ប័ណ្ណអំពាវនាវដល់មហាជនខ្មែរត្រៀមធ្វើបាតុកម្មក្នុងព្រះរាជពិធីបុណ្យអុំទូក ។ នេះបើយោងតាមការចុះផ្សាយដោយវេប សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅព្រឹកថ្ងៃសៅរិ៍នេះ ។ បើតាមវេបសាយដដែលនេះបានបញ្ជាក់ថា ក្នុងចំណោមមនុស្សទាំង ៥នាក់ នោះ គឺមានទាំងយោធាម្នាក់ផងដែរ ដែលត្រូវ បានសមត្ថកិច្ចចាប់ខ្លួននៅខណ្ឌឫស្សីកែវ កាលពីថ្ងៃសុក្រម្សិលមិញនេះ ដែលនឹងប្រព្រឹត្តធ្វើឡើងនៅសប្ដាហ៍ក្រោយនេះ ។ អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ បានឲ្យដឹងថា ជនសង្ស័យទាំង ៥ នាក់នោះ រួមមានឈ្មោះ ជីម សាវឿន ជាសមាជិករណសិរ្សរំដោះជាតិខ្មែរ រស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឈ្មោះ ដួងនន្តា អាន់ណាន់ដា ជាបុគ្គលិកក្រុមហ៊ុនថៃ មានស្រុកកំណើត ខេត្តសៀមរាប ឈ្មោះ ប្រាក់ សាន្ត ជាយោធាការិយាល័យទី២ទ័ពជើងគោករស់នៅខេត្តសៀមរាប និងឈ្មោះ ឃួន តាំ និងឈ្មោះ ចិន សារិទ្ឋ។ បើតាមលោក គៀត ច័ន្ទថារិទ្ធ បានអះអាងថា បុរសឈ្មោះ ជីម សាវឿនបានទទួលបញ្ជាពីឈ្មោះ យ៉ាត យ៉យ ដែលជា ជំនួយការរបស់ឈ្មោះ សម សេរី ជាប្រធានរណសិរ្សរំដោះជាតិខ្មែរ បានបញ្ជូនខិត្តប័ណ្ណតាមរយៈសារអេឡិកត្រូនិចដែល មានចំណងជើងថា « សេចក្ដីអំពាវនាវត្រៀមធ្វើបាតុកម្ម» ដើម្បីយកទៅយកមកព្រីន និងចម្លងចែកចាយបន្តនៅក្នុងព្រះ រាជពិធីបុណ្យអុំទូកខាងមុខនេះ » ។ បច្ចុប្បន្ន ជនសង្ស័យទាំង ៥នាក់នោះ ត្រូវបាន សមត្ថកិច្ចកំពុងធ្វើការសាកសួរ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់បន្ត៕​​​​​

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សុំស្នេហ៍នាង២ឆ្នាំតែនាងមិនព្រម ផ្ទុះតណ្ហាចាប់នាងរំលោភ តែមិនបានសម្រេចក៏ចាប់ចងដៃនាងរួចយកដងអំបោសរុកប្រដាប់ភេទតែម្តង