ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

តុលាការកំពូលសម្រេចបន្តឃុំខ្លួនលោក កឹម សុខា

តុលាការសាលាកំពូលបានបន្តតម្កល់សេចក្ដីសម្រេចរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ និងការសម្រេចរបស់ចៅក្រមស៊ើបសួរសាលាឧទ្ធរណ៍ទុកជាបានការ ដោយនៅតែបន្តឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដដែល ។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីបានបើកសវនាការសួរដេញដោលអស់មួយព្រឹកពេញ ពីសំណាក់ លោក ឃឹម ប៉ុណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល ។ នៅព្រឹកថ្ងៃទី៣១ តុលា នេះ តុលាការសាលាកំពូល បានបើកសវនាការជំនុំជម្រះទោសក្បត់ជាតិរបស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ។ សវនាការនេះធ្វើឡើងតាមបណ្តឹងរបស់សហមេធាវីរបស់លោក កឹម សុខា ដែលបានប្តឹងប្រឆាំងនឹងដីការសម្រេចឃុំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញកាល ។ លោក កឹម សុខា ត្រូវបាន ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន ដាក់ពន្ធនា គារជាបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទ សន្និដ្ឋិភាពជាមួយបរទេស ដែលជាបទល្មើសមួយក្នុងអំពើក្បត់ជាតិ ក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ កាលពីនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ។ ការបើកសវនាការកាត់ទោសលោក កឹម សុខា ពីបទក្បត់ជាតិនាព្រឹកមិញនេះ ពុំមានវត្តមានរបស់លោក កឹម សុខា នៅក្នុងបន្ទប់សវនាការនោះឡើយ ។ ចំណែកឯនៅខាងក្រៅបរិវេណនៃតុលាការ វិញនោះ មានការយាមកាមយ៉ាងតឹងរឹងបំផុតពីសំណាក់កម្លាំងអាជ្ញាធរមានសមត្ថកិច្ច ។ ក្រៅពីនេះ គេក៏ឃើញមានវត្តមានរបស់អ្នកតំណាងរាស្រ្តជាច្រើនរូប មកពីគណបក្សសង្រ្គោះជាតិដែលត្រូវបានរារាំងមិនអោយចូលឃ្លាំមើលពីសំណាក់កម្លាំងសមត្ថកិច្ចទាំងនោះដែរ ។ នេះជាបរាជ័យលើកទីពីរហើយសម្រាប់ក្រុមសហមេធាវីរបស់លោក កឹម សុខា ដែលបានដាក់ពាក្យប្ដឹងប្រឆាំងនឹងការសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីការដាក់ពាក្យ ប្ដឹងប្រឆាំងទៅសាលាឧទ្ធរណ៍ ហើយដែលត្រូវបានតុលាការជាន់នេះបើកសវនាការកាលពីថ្ងៃទី២៦ ខែតុលា ត្រូវបានបរាជ័យរួចម្ដងទៅហើយ ។ កាលពីម្សិលមិញនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចេញបញ្ជាដោយផ្ទាល់មាត់ទុកជាមុនទៅកាន់គ្រប់ខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ អោយត្រៀមខ្លួនធ្វើការកម្ចាត់រាល់បាតុកម្មទាំងឡាយណាដែលត្រៀមធ្វើប្រឆាំងនឹងការសម្រេចរបស់តុលាការលើករណីលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ៕ អត្ថបទមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសា យរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សុំស្នេហ៍នាង២ឆ្នាំតែនាងមិនព្រម ផ្ទុះតណ្ហាចាប់នាងរំលោភ តែមិនបានសម្រេចក៏ចាប់ចងដៃនាងរួចយកដងអំបោសរុកប្រដាប់ភេទតែម្តង