ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

​តុលា​កា​រ​កំពូ​ល​កា​ត់​ក្ដី​រំ​លាយ​គ​ណ​ប​ក្ស​ន​យោបា​យ​អ​ស់ចំ​នួ​ន​៩​នា​ព្រឹ​កមិ​ញ​​​

តុលាការសាលាកំពូលបានបញ្ជាក់ថា បានបើកសវនាការកាត់ក្ដីរំលាយគណបក្សនយោបាយអស់ចំនួន៩ ដែលសុទ្ធសឹងតែជាគណបក្សដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ។ គណបក្សនយោបាយចំនួន៩ ដែលបានកាត់ក្ដីរំលាយនាព្រឹកមិញនោះ មាន គណបក្សសង្គមថ្មី គណបក្សស្ដ្រីសង្គ្រោះកម្ពុជា ដែលមានប្រធានឈ្មោះ នូ សេនមុំ ភេទស្រី អាយុ៧១ឆ្នាំ គណបក្សនាងនាគនារីខ្មែរ គណបក្សពលរដ្ឋខ្មែរ គណបក្សខ្មែរជាតិនិយម គណបក្សសង្គមខ្មែរនិយម គណបក្សពន្លឺសេរីភាព គណបក្សសេរីបង្រួបបង្រួមជាតិ និងគណបក្សប្រជាជាតិខ្មែរ ។ បើតាមលោក អ៊ុក គឹមសិទិ្ធ អគ្គព្រះរាជអាជ្ញារងអមតុលាការកំពូលដែលត្រូវបានដកស្រង់សម្ដីដោយសារព័ត៌មានហ្រ្វេសញ៉ូនៅថ្ងៃនេះបញ្ជាក់ថា មូលហេតុដែលតុលាការកំពូលសម្រេចកាត់រំលាយគណបក្សនយោបាយទាំងនេះ ព្រោះថាគណបក្សខ្លះមិនបានធ្វើសកម្មភាពនយោបាយទាល់តែសោះ ហើយខ្លះទៀតមិនមានអាស័យដ្ឋានពិតប្រាកដច្បាស់លាស់ និងពិសេសមិនបានធ្វើរបាយការណ៍ប្រចាំឆ្នាំ មកកាន់ក្រសួងមហាផ្ទៃ និងមិនបានបំពេញកាតព្វកិច្ចជាគណបក្សនយោបាយ ដែលផ្ទុយពីច្បាប់ស្តីពីគណបក្សនយោបាយ ៕ តុលា​កា​រ​កំពូ​ល​​គ្រោ​ង​បើ​កស​វ​នា​កា​រ​ប​ណ្ដឹ​ង​រំលា​យ​គ​ណ​ប​ក្ស​ស​ង្រ្គោះ​ជា​តិ​នៅ​ថ្ងៃ​ទី​១​៦ ​​វិ​ច្ឆិកា​ ​ខ​ណៈ​ប​ក្សស​ង្រ្គោះ​ជាតិ​ជំ​ទា​ស់​មិន​ដា​ក់​លិ​ខិ​តត​តាំ​ង​​​​​ តុលាការសាលាកំពូលបានប្រកាសថា នឹងបើកសវនាការករណីទៅលើបណ្ដឹងរំលាយគណបក្សសង្រ្គោះជាតិ និងបានប្រកាសអញ្ជើញប្រធានគណបក្សនេះទៅចូលរួមសវនាការនេះផងដែរ ខណៈដែលគណបក្សសង្រ្គោះជាតិបានជំទាស់មិនព្រមដាក់លិខិតតតាំងនោះឡើយ ។ នៅក្នុងលិខិតកោះអញ្ជើញរបស់តុលាការសាលាកំពូលដែលធ្វើឡើងនៅថ្ងៃទី២៧ ខែតុលា កន្លងទៅ នេះ បានកោះអញ្ជើញប្រធានគណបក្សសង្រ្គោះជាតិអោយចូលរួមសវនាការនេះនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ ខាងមុខនេះ វេលាម៉ោង៨ព្រឹក នៅ(បន្ទប់១) ករណីបណ្ដឹង ប្ដឹងសុំរំលាយគណបក្ស សង្រ្គោះជាតិ ។ យ៉ាងណា លោក កឹម សុខា ដែលកំពុងជាប់ឃុំខ្លួននៅក្នុងពន្ធនាគារបានបដិសេធមិនតតាំងរឿងដំណើរការនីតិវិធីរបស់តុលាការតាមការដាក់ពាក្យប្ដឹងពីក្រុមមេធាវីរបស់ក្រសួងមហាផ្ទៃ ។ នេះបើយោងតាមមេធាវីរបស់លោក កឹម សុខា គឺលោកសុំ សុគង់ អោយដឹងកន្លងមក ។ បើតាមលោក សុខ គង់ បានបញ្ជាក់ប្រាប់អោយដឹងថា លោក កឹម សុខា បានបដិសេធលើរឿងនេះ មិនអនុញ្ញាតអោយមន្រ្តីរបស់លោកណាម្នាក់ដាក់លិខិតតតាំងទៅ តុលាការដើម្បីឆ្លើយតបរឿងបណ្ដឹងរំលាយគណបក្សសង្រ្គោះជាតិពីក្រសួងមហាផ្ទៃនោះទេ ក្រោយ ពេលដែលលោកខ្លួនឯងបានទទួលពីដំណឹងនេះពីពួកលោក ក្រោមហេតុផលថា រឿងនេះគឺជារឿង នយោបាយ ។ តុលាការកំពូលកាលពីថ្ងៃទី៩ តុលា បានចេញដីការស្នើសុំទៅប្រធានគណបក្សសង្រ្គោះជាតិថា អោយត្រៀមឯកសារដើម្បីដាក់ឆ្លើយតបទៅនឹងបណ្ដឹងស្នើសុំរំលាយគណបក្សនេះ ។ ក្នុងដីការបង្គាប់របស់តុលាការទៅគណបក្សសង្រ្គោះជាតិ ចៅក្រមទទួលបញ្ជារបស់ក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូលលោកស្រី សែម សក្ដិកូឡា បានចេញដីកាបង្គាប់ទៅប្រធានគណបក្សសង្គ្រោះជាតិ ឲ្យដាក់ឯកសារត្រៀម ដើម្បីឆ្លើយតបទៅនឹងពាក្យបណ្ដឹង សុំរំលាយគណបក្សសង្គ្រោះជាតិ របស់ក្រសួងមហាផ្ទៃ ក្នុងអំឡុងពេល២០ថ្ងៃ គិតចាប់ពីថ្ងៃបានទទួលដីការនេះ ។ ការចាប់ផ្ដើមពិនិត្យរបស់តុលាការនាពេលនេះ ធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយមានការដាក់ពាក្យប្ដឹងពីមេធាវីមកពីក្រសួងមហាផ្ទៃចំនួន៥រូប ដែលមានការស្នើឡើងដោយប្រធានគណបក្សនយោបាយក្រៅរដ្ឋសភាចំនួនពីរ មានគណបក្សហ្វ៊ុនស៊ិនប៉ិច ដឹកនាំដោយសម្ដេចក្រុមព្រះ និងគណបក្សយុវជនកម្ពុជា ដឹកនាំដោយលោក ពេជ្រ ស្រស់ ។ គណបក្សនយោបាយទាំងពីរនេះ បញ្ជាក់ថា ការស្នើទៅក្រសួងមហាផ្ទៃ រហូតដល់ក្រសួងមហាផ្ទៃ យល់ព្រមដាក់ពាក្យប្ដឹងទៅតុលាការនេះ ក្រោមហេតុផលថា គណបក្សសង្រ្គោះជាតិដែលមានលោក កឹម សុខា ដឹកនាំនោះ បានប្រព្រឹត្តអំពើក្បត់ជាតិ ។ ប៉ុន្តែយ៉ាងណាក៏ដោយ លោក គី វណ្ណារ៉េត មន្ត្រីបញ្ជូនដីការបស់តុលាការកំពូល ដែលជាអ្នកយកដីកានេះ ទៅដល់ទីស្នាក់ការគណបក្សសង្គ្រោះជាតិកាលពីកន្លងទៅនោះ បានលើកឡើងនៅក្នុងកំណត់ហេតុរបស់ខ្លួនថា មន្ត្រីផ្នែករដ្ឋបាលរបស់គណបក្សសង្គ្រោះជាតិ បានបដិសេធមិនទទួលដីកានេះឡើយ។ តែមន្ត្រីតុលាការរូបនេះ បានសម្រេចបិទដីកានោះនៅមុខស្នាក់ការគណបក្សសង្គ្រោះជាតិ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សុំស្នេហ៍នាង២ឆ្នាំតែនាងមិនព្រម ផ្ទុះតណ្ហាចាប់នាងរំលោភ តែមិនបានសម្រេចក៏ចាប់ចងដៃនាងរួចយកដងអំបោសរុកប្រដាប់ភេទតែម្តង