ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

ក្រុមប្រឹក្សាភិបាល​នៃ​ផ្នែក​ផ្សព្វផ្សាយ​របស់​សហរដ្ឋអាមេរិក (BBG) ស្នើឲ្យអាជ្ញាធរដោះលែងអតីតវិទ្យុអាស៊ីសេរីពីររូបជាបន្ទាន់

ក្រុមប្រឹក្សាភិបាល​នៃ​ផ្នែក​ផ្សព្វផ្សាយ​របស់​សហរដ្ឋអាមេរិក (BBG) ជា​ស្ថាប័ន​គ្រប់គ្រង​អាស៊ីសេរី និង​សំឡេង​សហរដ្ឋអាមេរិក (VOA) កាលពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ជំរុញ​ឱ្យ​សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ ដោះលែង​អតីត​អ្នក​រាយការណ៍​ព័ត៌មាន របស់​អាស៊ីសេរី​ពីរ​រូប​គឺ​លោក អួន ឈិន និង​លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា ឱ្យ​មាន​សេរីភាព​ជាបន្ទាន់ ដើម្បី​ឲ្យ​ពួកគេ​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​វិញ។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ BBGឲ្យ​ដឹង​ថា​ការ​ឃាត់​ខ្លួន​អ្នក​ទាំងពីរ​នាក់ ដោយសារតែ​ចង់​បង្កើត​មាន​បរិយាស​ភ័យខ្លាច ប៉ុន្តែ​ផ្ទុយ​ទៅវិញ​ការ​ឃាត់ខ្លួន​អតីត​អ្នក​រាយ​ការណ៍​ព័ត៌មាន នឹង​ធ្វើ​ឲ្យ BBG ប្ដេជ្ញា​ចិត្ត​បន្ត​គាំទ្រ​ដល់​អ្នក​សារព័ត៌មាន​អាស៊ីសេរី និង VOA ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ពិត និង​ឥត​លំអៀង។ BBG បន្ត​ទៀត​ថា សេរីភាព​សារព័ត៌មាន គឺជា​មូលដ្ឋានគ្រឹះ​នៃ​សិទ្ធិមនុស្ស ហើយ​ជាទូទៅ ត្រូវ​បាន​គេ​ចាត់ទុកជា​អាទិភាព។ នៅ​ពេល​ដែល​មនុស្ស​បាត់បង់​សំឡេង​ឯករាជ្យ ពួកគេ​ក៏​នឹង​ធ្លាក់​ខ្លួន​ពី ពិភព​មួយ​ដែល​គ្មាន​ព័ត៌មាន ទៅ​របប​មួយ​ដែល​មាន​ភាព​វឹកវរ របប​ជ្រុលនិយម និង​របប​សាហាវ​ព្រៃផ្សៃ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សុំស្នេហ៍នាង២ឆ្នាំតែនាងមិនព្រម ផ្ទុះតណ្ហាចាប់នាងរំលោភ តែមិនបានសម្រេចក៏ចាប់ចងដៃនាងរួចយកដងអំបោសរុកប្រដាប់ភេទតែម្តង