ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

លោក ហ៊ុន សែន ជម្រុញអោយអាមេរិកផ្ដាច់ជំនួយទាំងស្រុងពីកម្ពុជា

រដ្ឋាភិបាលកម្ពុជា តាមរយៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអោយដឹងថា លោកមិនខ្វល់ជាមួយនឹងការប្រកាសបិទជំនួយរបស់សហរដ្ឋអាមេរិកនោះទេ លើសពីនេះទៀតលោកថែមទាំងជម្រុញអោយរដ្ឋាភិបាលរបស់អាមេរិកផ្ដាច់ជំនួយទាំងស្រុងចេញពីកម្ពុជាទៀតផង ។ ការប្រកាសថ្លែងមិនខ្វល់នេះ បន្ទាប៉ពីសហរដ្ឋអាមេរិកបានបញ្ជាក់ថា ពួកគេសម្រេចបិទជំនួយកម្ពុជាលើការរៀបចំការបោះឆ្នោត ។ សហរដ្ឋអាមេរិកតាមរយៈសេចក្ដីថ្លែងការណ៍ចេញពីសេតវិមានបានប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ឈប់ការផ្ដល់ជំនួយមកកម្ពុជាលើការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះហើយ ។ លើសពីនេះទៀតសហរដ្ឋអាមេរិកក៏នឹងមិនទទួលស្គាល់ការបោះឆ្នោតនាពេលខាងមុខនេះដែរ ប្រសិនណាបើស្ថានការណ៍នៅតែមិនប្រែប្រួលទេនោះ ។ តាមរយៈសេចក្ដីថ្លែងការណ៍ចេញពីសេតវិមានរបស់សហរដ្ឋអាមេរិកដែលត្រូវបានផ្សព្វផ្សាយនៅលើ ហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជានាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០១៧ សហរដ្ឋអាមេរិកបានបញ្ជាក់ពីជំហររបស់ពួកគេលើរឿងនេះ និងបានសម្ដីក្ដីបារម្ភជាខ្លាំងជុំវិញស្ថានការណ៍ ដែលកំពុងកើតមានឡើងនៅកម្ពុជា ជាពិសេសគឺទង្វើដែលនាំអោយមានការរំលាយគណបក្សសង្រ្គោះជាតិ ។ ការប្រកាសផ្ដាច់ជំនួយរបស់សហរដ្ឋអាមេរិកលើការបោះឆ្នោតនៅកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាតាមរយៈតុលាការជាន់ខ្ពស់បានសម្រេចចេញសាលដីការប្រកាសរំលាយគណបក្សសង្រ្គោះជាតិជាស្ថាព័រ និងបានបិទសិទ្ធិតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិចំនួន១១៨រូប ដែលសុទ្ធសឹងតែជាសមាជិកគណៈកម្មាធិការនាយកនៃគណបក្សនេះ លែងអោយធ្វើនយោបាយចំនួន៥ឆ្នាំ ។ ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា លោកមិនដែលចេះខ្វល់ជាមួយនឹងការកាត់ផ្ដាច់ជំនួយនេះឡើយ ។ លោកបានលើកឡើងដោយប្រកាសស្វាគមន៍ និងលើកទឹកចិត្តឲ្យអាមេរិកកាត់ជំនួយទាំងអស់ពីកម្ពុជា រួមទាំងជំនួយសម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ។ លោកថ្លែងបែបនេះ គឺនៅចំពោះមុខតំណាងកម្មករកម្មការិនីជិត៥ពាន់នាក់ នៅកោះពេជ្រ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថែមទាំង បានថ្លែងថា ប្រសិនបើអាមេរិកកាត់ជំនួយ សម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានន័យថា អាមេរិកមិនត្រឹមតែផ្តួលលោកមិនបាននោះទេ ថែមទាំងសម្លាប់ប្រជាធិបតេយ្យថែមទៀតផង ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សុំស្នេហ៍នាង២ឆ្នាំតែនាងមិនព្រម ផ្ទុះតណ្ហាចាប់នាងរំលោភ តែមិនបានសម្រេចក៏ចាប់ចងដៃនាងរួចយកដងអំបោសរុកប្រដាប់ភេទតែម្តង