ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

បក្សប្រជាធិបតេយ្យមូលដ្ឋានជម្រុញឱ្យសមាជិក និងអ្នកនយោបាយ គណបក្សសង្រ្គោះជាតិ ជំនាន់ថ្មីកសាងកម្លាំងនយោបាយឡើងវិញ

គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានប្រកាសមិនគាំទ្រចំពោះការរំលាយគណបក្សសង្រ្គោះជាតិពីសំណាក់តុលាការសាលាកំពូលនោះទេ ។ គណបក្សមួយនេះបានចាត់ទុកថា នេះគឺជាទង្វើដែលនាំ ឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាធិបតេយ្យនៅកម្ពុជា ។ តាមរយៈសេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលធ្វើឡើងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ គណបក្សមួយនេះបានបញ្ជាក់ថា ការរំលាយគណបក្សសង្រ្គោះជាតិមិនមែនត្រឹមតែធ្វើអោយប៉ះពាល់ដល់គណបក្សប្រឆាំងដ៏ធំនៅកម្ពុជាមួយនេះទេ ប៉ុន្តែវាបានជះឥទ្ធិពល អាក្រក់ដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ។ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០១៧ ម្សិលមិញនេះ តុលាការជាន់ខ្ពស់បានសម្រេចចេញសាលដីការប្រកាសរំលាយគណបក្សសង្រ្គោះជាតិជាស្ថាព័រ និងបានបិទសិទ្ធិតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិចំនួន១១៨រូប ដែលសុទ្ធសឹងតែជាសមាជិកគណៈកម្មាធិការនាយកនៃគណបក្សនេះ លែងអោយធ្វើនយោបាយចំនួន៥ឆ្នាំ ។ ប៉ុន្តែចំពោះគណបក្សប្រជាធិបតេយ្យមូលដ្ឋានវិញ បានបង្ហាញការជំទាស់ជាមួយនឹងតុលាការដែលបានបិទសិទ្ធិអ្នកនយោបាយមកពីគណបក្សសង្រ្គោះជាតិ ទាំងជាង១០០នាក់ មិនអោយធ្វើនយោបាយអស់រយៈពេល៥ឆ្នាំ ។ សេចក្ដីថ្លែងការណ៍នេះបញ្ជាក់បែបនេះ ៖ « គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សម្តែងការសោកស្តាយ ចំពោះការរំលាយ គណបក្សសង្រ្គោះជាតិ និងការហាមសមាជិកជាន់ខ្ពស់គណបក្សនេះ១១៨នាក់ មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ » ។ ជាងនេះទៀត សេចក្ដីថ្លែងការណ៍នេះបានទទួលស្គាល់ការចូលរួមចំណែករបស់ គណបក្សសង្រ្គោះជាតិ និងអ្នកនយោបាយ១១៨នាក់ ក្នុងដំណើរការកសាងសង្គមប្រជាធិបតេយ្យនៅកម្ពុជាកន្លងមក។ ពួកគេបានបញ្ជាក់ថា ការរំលាយ គណបក្សសង្រ្គោះជាតិ ពិតជាប៉ះពាល់ដល់គោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស។ គណបក្សប្រជាធិបតេយ្យមូលដ្ឋានលើកទឹកចិត្តឱ្យសមាជិក និងអ្នកនយោបាយ គណបក្សសង្រ្គោះជាតិ ជំនាន់ថ្មីកសាងកម្លាំងនយោបាយឡើងវិញដើម្បីចូលរួមកសាងសង្គមប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សុំស្នេហ៍នាង២ឆ្នាំតែនាងមិនព្រម ផ្ទុះតណ្ហាចាប់នាងរំលោភ តែមិនបានសម្រេចក៏ចាប់ចងដៃនាងរួចយកដងអំបោសរុកប្រដាប់ភេទតែម្តង