ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

អង្គការសហប្រជាជាតិទាមទារអោយការបោះឆ្នោតនៅកម្ពុជាមានវត្តមានបក្សសង្រ្គោះជាតិ

អង្គការសហប្រជាជាតិបានលើកឡើងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅកម្ពុជាដែលនឹងប្រព្រឹត្តនៅឆ្នាំ ២០១៨ ខាងមុខនេះត្រូវមានវត្តមានរបស់គណបក្សប្រឆាំងចូលរួម ។ អ្នករាយកាណ៍ពិសេសអង្គការសហប្រជាជាតិលោកស្រី រ៉ូណា ស្មីត បានថ្លែងលើកឡើងថា ការបោះ ឆ្នោតនេះ គឺពុំអាចខ្វះវត្តមានរបស់គណបក្សសង្រ្គោះជាតិដែលជាគណបក្សប្រឆាំងចូលរួមបាននោះ ទេ ។ លោកស្រីលើកឡើងថា ការចូលរួមរបស់គណបក្សសង្រ្គោះជាតិគឺជាសម្លេងដ៏សំខាន់មួយសម្រាប់កម្ពុជាក្នុងការបោះឆ្នោត ។ លោកស្រី លោកស្រីបានថ្លែងដូចនេះ ធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍របស់លោកស្រីពីទីស្នាក់ការកណ្ដាលនៃស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងដែលត្រូវបានធ្វើការផ្សព្វផ្សាយលើបណ្ដាញសង្គមរបស់អង្គការសហប្រជាជាតិ។ លិខិតរបស់លោកស្រីលើកឡើងើបែបនេះ ៖ « ប្រជាជនកម្ពុជាមានឆន្ទៈក្នុងការជជែកគ្នាជាចំហ និង រសើបអំពីបញ្ហានយោបាយ តាមគោលការណ៍ប្រជាធិបតេយ្យ ដែលជាសំឡេងនិងជម្រើសមួយ គឺក្នុងនោះបក្សប្រឆាំងត្រូវតែអនុញ្ញត ឲ្យចូលរូមប្រកួតដោយគ្មានការភ័យខ្លាចឬរងការគំរាមកំហែង»។ ទោះជាយ៉ាងណាក៏ដោយចុះ គណបក្សសង្រ្គោះជាតិដែលជាគណបក្សប្រឆាំងមួយដ៏ធំនៅកម្ពុជា ត្រូវបានតុលាការសាលាកំពូលប្រកាសចេញសាលដីការរំលាយជាស្ថាពរហើយកាលពីថ្ងៃទី១៧ វិច្ឆិកា ម្សិលមិញនេះ ខណៈអន្តរជាតិជុំវិញកម្ពុជា ជាពិសេសប្រទេសនៅលោកខាងលិចមិនពេញចិត្តជា មួយនឹងស្ថានការណ៍មួយនេះ ។ ប៉ុន្តែសម្រាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសេចក្ដីថ្លែងការណ៍មួយដោយផ្ទាល់ប្រកាសនៅលើបណ្ដាញផ្សព្វផ្សាយជាច្រើនមានទាំងរបស់រដ្ឋ និងរបស់ឯកជន កាលពីថ្ងៃទី១៦ វិច្ឆិកា ។ លោកនាយករដ្ឋមន្រ្តីអះអាងថា នេះគឺជារឿងដែលត្រឹមត្រូវបំផុតសម្រាប់ការសម្រេចរបស់សាលាកំពូល ។ លើសពីនេះទៀតលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏នៅតែប្រកាសអំពាវនាវដល់សមាជិកបក្សប្រឆាំងតាមមូលដ្ឋានអោយចុះចូលនឹងបក្សកាន់អំណាច បើសិនជាចង់បន្តតំណែងជាធម្មតា ឬក៏អាចបង្កើតគណបក្សផ្សេងបាន ។ លោកស្រី បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ គឺបក្សប្រឆាំងតែមួយគត់ ដែលមានអាសនៈនៅរដ្ឋសភា ហើយមានសុភាពរហូតដល់ថ្ងៃបោះឆ្នោត។ យ៉ាងណាក៏ដោយ ក្រៅពីអង្គការសហប្រជាជាតិ ក៏មានសហភាពអឺរ៉ុប អង្គការអាមេរិក Human Rights Watch អង្គការ Amnesty International អង្គការ Global Witness សមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស ស្ថានទូតអូស្ត្រាលី ក្រសួងការបរទេសអ៊ីតាលី សុទ្ធតែបានចេញសេចក្ដីថ្លែងការណ៍បន្ទបបន្ទាប់គ្នា ទទូចឲ្យកម្ពុជាបញ្ឈប់យន្តការតាមផ្លូវច្បាប់ រំលាយបក្សប្រឆាំង និងព្យាយាមកែប្រែស្ថានការណ៍ឡើងវិញ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សុំស្នេហ៍នាង២ឆ្នាំតែនាងមិនព្រម ផ្ទុះតណ្ហាចាប់នាងរំលោភ តែមិនបានសម្រេចក៏ចាប់ចងដៃនាងរួចយកដងអំបោសរុកប្រដាប់ភេទតែម្តង