ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

តុលាការអះអាងថា លោក យាង សុជាមេតា និងលោក អួន ឈិន ប្រឈមនឹងជាប់ពន្ធនាគារ១៥ឆ្នាំ

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចរក្សាបទចោទទៅលើអតីតវិទ្យុអាស៊ីសេរីពីររូប របស់ព្រះរាជអាជ្ញារង ដោយបានចោទប្រកាន់តាមមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមនឹងជាប់ពន្ធនាគាររហូតដល់ទៅ១៥ឆ្នាំ ។ ការសាកស៊ួរបស់ចៅក្រមស៊ើបសួរដែលប្រើរយៈពេលជាង៥ម៉ោងនៅរសៀលថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០១៧ នេះ មិនទាន់ចេញជាលទ្ធផលយ៉ាងណានោះទេដោយសារតែចៅក្រមនឹងត្រូវបន្តនីតិវិធីស្រាវជ្រាវនិងស៊ើបសួរទៀត ប៉ុន្តែមិនទាន់កំណត់ថា នឹងបញ្ជូនអ្នកទាំងពីរមកកាន់តុលាការនៅពេលណានោះឡើយ រីឯអ្នកទាំងពីរត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ ពន្ធនាគារព្រៃស។ សូមបញ្ជាក់ថា អតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីររូប គឺ លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា នេះ ត្រូវបានលោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ជាផ្លូវការហើយ ។ សំណុំរឿង និង ជនត្រូវចោទ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី ។ ប្រភពព័ត៌មានច្បាស់ការណ៍មួយបង្ហើបឱ្យដឹងថា អតីតបុគ្គលិកវិទ្យុអាស៊ីសេរីទាំងពីររូប ត្រូវបានចោទប្រកាន់ពីបទ ”ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឱ្យអន្តររាយការការពារជាតិ” តាមមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ ។ លោក លី សុផាណាបានលើកឡើងថា «បន្ទាប់ពីបានពិនិត្យសំណុំរឿង រួមទាំងឆ្លងកាត់ការស្រាវជ្រាវស៊ើបអង្កេត ដោយបានពិនិត្យភស្តុតាងនិងផ្ទៀងផ្ទាត់ចម្លើយជនសង្ស័យរួចមក ព្រមទាំងយល់ឃើញថាមាន មូលដ្ឋានគ្រប់គ្រាន់ឲ្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញធ្វើការចោទប្រកាន់ដោយបើកការស៊ើបសួរ ពីបទ ប្រគល់អោយរដ្ឋបរទេសនូវព័ត៌មានជាអាទិដែលបង្កអោយមានការអន្តរាយដល់ការការពារជាតិ តាមបញ្ញត្តិមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា»៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សុំស្នេហ៍នាង២ឆ្នាំតែនាងមិនព្រម ផ្ទុះតណ្ហាចាប់នាងរំលោភ តែមិនបានសម្រេចក៏ចាប់ចងដៃនាងរួចយកដងអំបោសរុកប្រដាប់ភេទតែម្តង