ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

លោក ប្រ៊ែដ អាដាម ប្រាប់លោក ហ៊ុន សែន អោយឆាប់ចុះចេញពីតំណែង កុំអោយគេដេញចុះទាន់ឱ្យសោះ

នាយកប្រតិបត្តិ ទទួលបន្ទុកកិច្ចការតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) អំពាវនាវអោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឆាប់ចុះចេញពីតណែង ។ លោកអំពាវនាវដូច្នេះ ដោយលោកយល់ឃើញថា មានប្រជាពលរដ្ឋខ្មែរច្រើនណាស់ ដែលបានធ្វើពលីកម្ម ដើម្បីឲ្យមានប្រជាធិបតេយ្យនៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយដោយវិទ្យុអាស៊ីសេរីកាលពីម្សិលមិញនេះ ។ តាមរយៈបទសម្ភាសន៍របស់វិទ្យុអាស៊ីសេរី បានដកស្រង់សម្ដីរបស់លោក ប្រែត អាដាម មកចុះផ្សាយបន្តថា លោកបានអំពាវនាវដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គួរចុះចេញពីតំណែងអោយហើយទៅចុះ ដើម្បីកុំអោយមានការដេញចុះចេញ ។ លើសពីនេះទៀត លោក ប្រែដ អាដ៉ាម ថែមទាំងបាន ចោទលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ជានាយករដ្ឋមន្រ្តីដែលមិនស្របច្បាប់ ហើយបានសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា ៖ « លោក ហ៊ុន សែន បានសម្លាប់ប្រជាធិបតេយ្យហើយ! ដូច្នេះដល់ពេលដែលគាត់ត្រូវចុះពីតំណែងហើយដែរ! លោក ហ៊ុន សែន មិនមែនជាមេដឹកនាំស្របច្បាប់នោះទេ » ។ ទោះជាយ៉ាងណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា លោកមិនអាចទាន់ចុះចេញនៅពេលនេះបាននោះទេ ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានអះអាងថា លោកនឹងកាន់កាប់អំណាចជានាយករដ្ឋមន្រ្តីនេះយ៉ាងតិចក៏មានចំនួនពីរអាណត្តិទៀតដែរ ដែលស្មើនឹងប្រមាណជា១០ឆ្នាំទៀត ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានអះអាងម្ដងជាពីរដងហើយដែរ នៅពេលដែលលោកបាន អញ្ជើញជួបកម្មកររោងចក្រ អញ្ជើញជួបប្រជាពលរដ្ឋខ្មែរមួយចំនួននោះ ថា កាលដែលមិនទាន់អាច លាលែងចេញបាននៅពេលនេះ ដោយសារលោកមើលឃើញពីស្រុកទេសថា មិនទាន់មានភាពល្អប្រសើរនៅឡើយ ។ លើសពីនេះទៀត គឺបន្ទាប់ពីរដ្ឋាភិបាលរបស់លោកបានរកឃើញអ្នកដែលមាន គំនិតចង់ផ្ដួលរំលំរដ្ឋាភិបាលជាដើម ។ ប៉ុន្តែចំពោះលោក ប្រែត អាដ៉ាម វិញ ដែលត្រូវបានវិទ្យុអាស៊ីសេរីដកស្រង់សម្ដីមកចុះផ្សាយនៅល្ងាចម្សិលមិញនោះបានលើកឡើងថា បើលោក ហ៊ុន សែន សម្រាកពីនយោបាយពីឥឡូវ នោះនឹងធ្វើឲ្យគណបក្សប្រជាជនកម្ពុជា អាចមានភាពល្អវិញបើគ្មានលោក ហ៊ុន សែន ព្រោះនៅក្នុងជួរគណបក្សប្រជាជនកម្ពុជា មានមនុស្សច្រើនណាស់ ដែលស្អប់គាត់។ ម្យ៉ាងទៀត លោក ប្រ៊ែដ អាដាម បន្ថែមថា បើលោក ហ៊ុន សែន ចុះចេញពីតំណែងឥឡូវ នោះនឹងអាចជួយស្ដារភាពអាម៉ាស់ នៃមុខមាត់ប្រទេសជាតិ ឲ្យគ្រាន់បើឡើងវិញ លើឆាកអន្តរជាតិ បានផងដែរ ៕

Comments

  1. Best Online Slots and Slots - DrmCD
    Get online slot machine games for 여주 출장마사지 free, no 대구광역 출장샵 registration required or play free. Read 남원 출장샵 on for about why 안동 출장마사지 playing the 제주 출장샵 best online slots and casino

    ReplyDelete

Post a Comment

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សុំស្នេហ៍នាង២ឆ្នាំតែនាងមិនព្រម ផ្ទុះតណ្ហាចាប់នាងរំលោភ តែមិនបានសម្រេចក៏ចាប់ចងដៃនាងរួចយកដងអំបោសរុកប្រដាប់ភេទតែម្តង