ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

ចិន គាំទ្រស្នាដៃរដ្ឋាភិបាលលោក ហ៊ុនសែន ដែលបានរំលាយគណបក្សប្រឆាំងសម្រេចជាផ្លែផ្កា

យោងតាមការចេញផ្សាយសារព័ត៌មាន VOD នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា ប្រទេសមហាអំណាចចិនបានប្រកាសគាំទ្រកម្ពុជាលើដំណើរការអភិវឌ្ឍរបស់ខ្លួន បន្ទាប់ពីរដ្ឋាភិបាលលោក ហ៊ុន សែន ទទួលបានជោគជ័យក្នុងការរំលាយគណបក្សសង្រ្គោះជាតិតាមអំណាចសាលក្រមនៃតុលាការកំពូល។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បានលើកឡើងបែបនេះកាលពីថ្ងៃ សុក្រម្សិលមិញ នៅ​ក្នុងការសង្ខេបព័ត៌មានប្រចាំថ្ងៃនៅក្នុងទីក្រុងប៉េកាំងប្រទេសចិន ថាប្រទេសកុម្មុនីសមួយនេះគាំ​ទ្រ​​រដ្ឋា​ភិបាលកម្ពុជាក្នុងការបន្តដំណើការអភិវឌ្ឍរបស់ខ្លួន បន្ទាប់ពីឈ្នះសាលក្រមក្នុងការ​រំលាយគណបក្សប្រឆាំង​សង្គ្រោះ​ជាតិ។ គណបក្សប្រឆាំងធំមួយនេះត្រូវបានតុលាការកំពូលប្រកាសសាលក្រមរំលាយចោល និង​បិទផ្លូវតវ៉ាកាលពីថ្ងៃទី ១៦ វិច្ឆិការ តាមបណ្ដឹង​របស់ក្រសួងមហាផ្ទៃ។ ក្រោយពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានរងការថ្កោលទោស​ និង​ព្រមាន​ដាក់ទណ្ឌកម្មជាបន្ដបន្ទាប់ ពីសហគមន៍អន្ដរជាតិ ដូចជា ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងសហរដ្ឋ​អាមេរិក​ជាដើម។ ប្រទេសលោកសេរីទាំងនេះ យល់ថា កម្ពុជា កំពុងឃ្លាតឆ្ងាយពីគន្លងលទ្ធិប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិពលរដ្ឋធ្ងន់ធ្ងរ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សុំស្នេហ៍នាង២ឆ្នាំតែនាងមិនព្រម ផ្ទុះតណ្ហាចាប់នាងរំលោភ តែមិនបានសម្រេចក៏ចាប់ចងដៃនាងរួចយកដងអំបោសរុកប្រដាប់ភេទតែម្តង