ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

ខ្លាំងរហូត ៖ រដ្ឋាភិបាលអះអាងថា កម្ពុជាត្រៀមខ្លួនរួចហើយពេលបរទេសដាក់ទណ្ឌកម្ម

រដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបានអះអាងថា រាជរដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការទប់ទល់សេដ្ឋកិច្ច នៅពេលណាដែលបរទេសសម្រេចចិត្តដាក់ទណ្ឌកម្មមកលើកម្ពុជាពិតមែននោះ ។ លោក អួន ពន្ធមុនីរត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអះអាងថា រាជរដ្ឋាភិបាលមិន ចាំបាច់ត្រូវការជំនួយលើសលបពីក្រុមបរទេសដើម្បីមកជួយអភិវឌ្ឍកម្ពុជានោះឡើយ ។ លោកបាន អះអាងថា បច្ចុប្បន្ននេះ កម្ពុជាត្រូវការជំនួយមែន ប៉ុន្តែជំនួយនោះត្រឹមតែ២០ភាគរយប៉ុណ្ណោះ គឺអា ចដំណើរការ ការងាររបស់រដ្ឋាភិបាលបានហើយ ដោយហេតុថា បច្ចុប្បន្នកម្ពុជាគឺមានការអភិវឌ្ឍល្អ គួរសម ។ លោកបញ្ជាក់អោយដឹងបែបនេះ ៖ « យើងមានឯករាជ្យភាពដែលយើងលែងពឹងផ្អែកទៅលើជំនួយបរទេសនេះ យើងក៏នៅមានធនធានមួយទៀតទាក់ទងនឹងផ្នែកធនធានបំរុង សម្រាប់ធានាគ្រប់គ្រងសភាពការនៅពេលមានវិបត្តិសេដ្ឋកិច្ចឬហិរញ្ញវត្ថុជាយថាហេតុ » ។ ការថ្លែងលើកឡើងរបសលោក អូន ពន្ធមុនីរត្នយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំសភាកាលពីម្សិល មិញនេះ ក្រោមរបៀបវារៈលើការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកបន្ថែមចំនួន០២រូប សម្រាប់គណៈកម្មាធិការនានានៃរដ្ឋសភា និងរបៀបវារៈមួយចំនួនទៀតដែលមានតែសមាជិកសភារបស់បក្សកាន់អំណាចូលរួម ។ ការថ្លែងនេះ គឺធ្វើឡើងចំពេលស្ថានការណ៍ហក់ឡើងកម្ដៅខ្ពស់ ក្រោយពេលដែលតុលាការបានសម្រេចប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិជាស្ថាពរតាមបណ្ដឹងប្ដឹងដោយមេធាវីរបស់ក្រសួងមហាផ្ទៃ ។ ប៉ុន្តែយ៉ាងណាសហគមន៍អន្តរជាតិជាច្រើនមិនសុខចិត្តជាមួយនឹងស្ថានការណ៍បែបនេះឡើយ ។ ក្នុងនោះមានទាំងមហាអំណាច និងប្រទេសដែលជាម្ចាស់ជំនួយធំៗរបស់កម្ពុជាផងដែរ ។ ដោយឡែកសម្រាប់សហរដ្ឋអាមេរិកវិញនោះ បានប្រកាសបញ្ឈប់ការផ្ដល់ជំនួយមកកម្ពុជាលើការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ។ លើសពីនេះទៀតសហរដ្ឋអាមេរិកក៏នឹងមិន ទទួលស្គាល់ការបោះឆ្នោតនាពេលខាងមុខនេះដែរ ប្រសិនណាបើស្ថានការណ៍នៅតែមិនប្រែប្រួលទេនោះ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សុំស្នេហ៍នាង២ឆ្នាំតែនាងមិនព្រម ផ្ទុះតណ្ហាចាប់នាងរំលោភ តែមិនបានសម្រេចក៏ចាប់ចងដៃនាងរួចយកដងអំបោសរុកប្រដាប់ភេទតែម្តង