ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

ព្រះអង្គ ប៊ុត ប៊ុនតិញ ហៅសម្ដេចក្រុមព្រះថាជា « សម្ដេចក្រុមប្រេត » ចាំស៊ីតែពែរគេ

ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ព្រះអង្គ ប៊ុត ប៊ុតនិញ បានបញ្ចេញប្រតិកម្មជាមួយនឹងរដ្ឋាភិបាលករណីរំលាយគណបក្សសង្រ្គោះជាតិ ។ ព្រះអង្គ ប៊ុត ប៊ុនតិញ បានលើកឡើងថា រដ្ឋាភិបាល និងតុលាការកំពុងរួមដៃគ្នាគម្ទេចគណបក្សសង្រ្គោះជាតិមុនការបោះឆ្នោតមកដល់ ។ ព្រះអង្គ ប៊ុត ប៊ុនតិញ លែងមែនទែន ៖ មានព្រះថេរដីការតាមរយៈវីដេអូឃ្លីប ដែលមានរយៈពេលប្រមាណជាជាង១០នាទី បង្ហោះចូលទៅក្នុងគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់ព្រះអង្គ នៅថ្ងៃទី១៩ វិច្ឆិកា នេះ ព្រះអង្គ ប៊ុត ប៊ុនតិញ ក៏បានចាត់ទុកអ្នកដែលទទួលយកអាសនៈរបស់គណបក្សសង្រ្គោះជាតិថា ជាក្រុមចូលរួមធ្វើខ្លួនជាចោរចាំលួច និងចាំស៊ីពែរពីគេ ។ ព្រះអង្គ ប៊ុត ប៊ុនតិញ ដែលកំពុងមានព្រះវត្តមានគង់នៅក្រៅប្រទេសនៅឡើយនោះ ថែមទាំងបញ្ជាក់ថា សម្ដេចក្រុមព្រះមិនគួរណាមានឈ្មោះជាប់ជាមួយនឹងខ្សែរាជវង្សសោះឡើយ ។ ៖ « ហើយព្រះអង្គសប្បាយចិត្តយករបស់ដែលចោរលួច ហើយយកទៅចែកអោយសម្លេងអាសនៈគណបក្សសង្រ្គោះជាតិទាំងថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ » ។ ក្រៅពីសម្ដេចក្រុមព្រះ ដែលជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ព្រះអង្គ ប៊ុត ប៊ុនតិញ ក៏បានលើកឡើងពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែរ ។ ព្រះអង្គបានបញ្ជាក់ថា គណបក្សនេះ បើសិនជា យកអាសនៈរបស់គណបក្សសង្រ្គោះជាតិមែន នោះមានន័យថា នេះគឺជាគណបក្សដែលជ្រូកក្រោម ស្លាកប្រជាធិបតេយ្យ តែអង្គុយចាំធ្វើអ្នកស៊ីពែរនឹងគេដែរ ហើយអ្នកដឹកនាំបក្សនេះក៏ជាអ្នកដឹកនាំទុច្ចរិតជ្រកក្រោមស្លាកសុចរតិ។ ៖ « បើទទួលយកអាសនៈគណបក្សសង្រ្គោះជាតិនៅពេលនេះ គឺគណបក្សនេះ បុគ្គលអ្នកដឹកនាំបក្សនេះ ប្រាកដជាបុគ្គលទុច្ចរិតដឹកនាំបក្សទុច្ចរិត ជ្រកក្រោមផ្លាកសុចរិតយ៉ាងពិតប្រាកដ » ។ យោងតាមលិខិតរបស់ គជប ដែលបានជូនដំណឹងទៅគណបក្សនយោបាយដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃសៅរិ៍ម្សិលមិញនេះ បានអោយដឹងថា គណបក្សនយោបាយចំនួន៦ ដែលអាចនឹងត្រូវទទួលបានអាសនៈពីគណបក្សសង្រ្គោះជាតិ ក្រោយពេលដែលត្រូវបានតុលាការសាលាកំពូលប្រកាសសាលដីការរំលាយជាស្ថាពរកាលពីថ្ងៃទី១៧ វិច្ឆិកា ។ នៅក្នុងលិខិតរបស់ គជប បានបញ្ជាក់ថា គណបក្សនយោបាយចំនួន៦ដែលត្រូវទទួលបានអាសនៈពី គណបក្សសង្រ្គោះជាតិនោះ មានគណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច គណបក្សខ្មែរឈប់ក្រ គណបក្សសញ្ជាតិកម្ពុជា និងគណបក្សសាធារណៈរដ្ឋប្រជាធិបតេយ្យ ។ លិខិតជូនដំណឹងរបស់ គជប បានអះអាងថា គជប បានបញ្ជូនលិខិតនេះទៅកាន់ គណបក្សនយោបាយចំនួន៥ហើយប៉ុន្តែនៅឡើយមានតែគណបក្សនយោបាយមួយទៀតប៉ុណ្ណោះ គឺ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ដែលមិនទាន់ទទួលបានលិខិតជូនដំណឹងនេះ ដោយសារតែទំនាក់ទំនងមិនបាន ហើយទីស្នាក់ការក៏បិទ មិនមានអ្នកប្រចាំការ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សុំស្នេហ៍នាង២ឆ្នាំតែនាងមិនព្រម ផ្ទុះតណ្ហាចាប់នាងរំលោភ តែមិនបានសម្រេចក៏ចាប់ចងដៃនាងរួចយកដងអំបោសរុកប្រដាប់ភេទតែម្តង