ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

ក្ដៅៗ ៖ រដ្ឋមន្រ្តីមហាផ្ទៃបញ្ជាអោយរុះរើស្លាករបស់បក្សសង្រ្គោះជាតិនូវទូទាំងប្រទេសចេញជាបន្ទាន់

រដ្ឋមន្រ្តីមហាផ្ទៃបានចេញលិខិតមួយច្បាប់បញ្ជាទៅកាន់អាជ្ញាធររាជធានីភ្នំពេញថា ត្រូវចូលរួមអនុវត្តនូវសាលដីរបស់តុលាការសាលាកំពូលចំពោះករណីរំលាយគណបក្សសង្រ្គោះជាតិ ។ នៅក្នុងលិខិតជូនដំណឹងរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃធ្វើឡើងកាលពីថ្ងៃទី១៧ វិច្ឆិកា ម្សិលមិញនេះ បានបញ្ជាក់អោយអាជ្ញាធរ ធ្វើការរុះរើស្លាក ឬពាក្យស្លោក ក៏ដូចជាសកម្មភាពនានាដែលពាក់ព័ន្ធជា មួយនឹងគណបក្សសង្រ្គោះជាតិធ្វើការទម្លាក់ចេញពីសំណង់អគារផ្សេងៗទៀតដែលមានទម្លាក់ចោលអោយអស់ ។ នៅក្នុងលិខិតរបស់ក្រសួងមហាផ្ទៃនេះក៏បានប្រាប់ទៅកាន់អាជ្ញាធរផងដែរថា ឱ្យធ្វើការណែនាំ ទៅកាន់ប្រជាពលរដ្ឋ ដើម្បីចូលរួមអនុវត្តនូវសាលដីការរបស់តុលាការកំពូលករណីរំលាយគណបក្សសង្រ្គោះជាតិ ។ បង្កើនការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង ការរក្សាការពារសន្តិសុខ សុវត្ថិភាព សណ្ដាបធ្នាប់ និងរបៀបរៀបរយក្នុងរាជធានីភ្នំពេញ និងខេត្តនីមួយៗ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សុំស្នេហ៍នាង២ឆ្នាំតែនាងមិនព្រម ផ្ទុះតណ្ហាចាប់នាងរំលោភ តែមិនបានសម្រេចក៏ចាប់ចងដៃនាងរួចយកដងអំបោសរុកប្រដាប់ភេទតែម្តង