ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

ក្រសួង​ហាម​មិនអោយផ្សាយ​ស្ប៉ត​គ្រឿង​ស្រវឹង ដែលមាន​ស្ត្រី​លើក​ដប ឬ​កែវស្រា ចាប់ពី​ឆ្នាំ​២០១៨​ទៅ​

ក្រសួង​ព័ត៌មាន នឹង​ហាម​ផ្សាយ​ស្ប៉ត​គ្រឿង​ស្រវឹង​រយៈពេល​មួយខែ បើ​ស្ប៉ត​ទាំងនោះ​មិន​គោរព​តាម​សេចក្ដីណែនាំ និង​គោលការណ៍​របស់​ក្រសួង ទាក់ទង​នឹង​ការផលិត​ស្ប៉ត​ផ្សាយពាណិជ្ជកម្ម និង​រយៈ​១​ឆ្នាំ បើ​នៅតែ​បំពាន​គោលការណ៍​របស់​ក្រសួង​។ នេះបើយោងតាមលោក លោក លោក ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ បញ្ជាក់​ដូច្នេះ​ប្រាប់​អ្នកសារព័ត៌មានថ្មីៗ។ លោកបានបន្តថា ការអនុវត្ត​នេះ នឹង​ចាប់ផ្តើម​ពី​ឆ្នាំ​២០១៨​តទៅ ហើយ​ក្រសួង​ទុក​រយៈ​ពេលដែល​នៅសល់​នេះ ដើម្បី​ឲ្យ​ម្ចាស់​ផលិត​ស្រា ឬ​ស្រា​បៀរ​ទាំងអស់ កែសម្រួល​ខ្លឹមសារ​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​របស់ខ្លួន​។

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សុំស្នេហ៍នាង២ឆ្នាំតែនាងមិនព្រម ផ្ទុះតណ្ហាចាប់នាងរំលោភ តែមិនបានសម្រេចក៏ចាប់ចងដៃនាងរួចយកដងអំបោសរុកប្រដាប់ភេទតែម្តង