ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

លោក​ ហ៊ុ​ន​ ​សែន​ ​ ៖ អញ្ជើញមកអាវ៉ា អញ់ស្វាគមន៍

ប្រធាគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីផងនោះ លោក ហ៊ុន សែន បានបង្ហាញការស្ដាយក្រោយដែលមិនបានសម្លាប់ក្រុមអ្នកប្រឆាំងនឹងរដ្ឋាភិបាលកាលពីឆ្នាំ ២០១៣ កន្លងទៅ ដោយចោទថា ពួកនោះមានចេតនាចង់ផ្ដួលរំលំរដ្ឋាភិបាល ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា កម្ពុជាគ្មានរឿងវិបត្តិនយោបាយអ្វីសោះឡើយ ។ លោកថា វិបត្តិនយោបាយពិតប្រាកដ កើតមាននៅប្រទេស ហ្ស៊ីមបាវ៉េ ឯណោះទេ ដែលត្រូវបានក្រុមយោធាទម្លាក់ចេញពីអំណាច ដោយចាប់ឃុំក្នុងផ្ទះ ក្រោយពេលដែលប្រធានាធិបតីរូបនេះ ចង់ឲ្យភរិយារបស់ខ្លួនឡើងបន្តអំណាចពីលោក។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងបែបនេះធ្វើឡើងនៅចំពោះមុខកម្មករ កម្មការរិនីជិត ៥ពាន់នាក់នៅកោះពេជ្រថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ម្សិលមិញនេះ ពោលគឺប៉ុន្មានថ្ងៃ ក្រោយសាលដីការរបស់តុលាកាសាលាកំពូលប្រកាសពីការរំលាយគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ ។ លោកនាយករដ្ឋមន្រ្តីក៏បានថ្លែងសារឌឺដងដាក់ទៅអោយក្រុមបរទេសដែលបានចចោទកម្ពុជា និងទំព័រសារព័ត៌មានរបស់បរទេសមួយចំនួនដែលតែងតែលើកឡើងថា កម្ពុជាជាប់គាំងវិបត្តិនយោបាយ។ លោកបានអះអាងថា កម្ពុជាពុំមានវិបត្តិនយោបាយណាមួយឡើយ ព្រោះប្រជាពលរដ្ឋទូទៅអាចបំពេញការងារជាប្រក្រតីរបស់ពួកគេបានដូចធម្មតា។ លោកក៏បានថ្លែងបែបគម្រាម និងរំលឹកឡើងវិញថា ប្រសិនបើលោកបានដឹងជាមុន អំពីផែនការរបស់គណបក្សសង្គ្រោះជាតិ ក្នុងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលតាមរយៈរូបភាព «បដិវត្តពណ៌» នោះលោកនឹងបញ្ជាឲ្យក្រុមរបស់លោក សម្លាប់ក្រុមអ្នកប្រឆាំងទាំងអស់នោះចោល តាំងតែពីពេលដែលពួកគេបានដឹកនាំធ្វើបាតុកម្មនៅក្រោយការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ នៅភ្នំពេញមកម្ល៉េះ។ លោកបានបញ្ជាក់ថា ពិតជាសោកស្ដាយដែលមិនបានសម្លាប់អ្នកទាំងនោះចោល ព្រោះទើបតែបានដឹងអំពីផែនការក្បត់ជាតិ និងផែនការចង់ផ្ដួលរំលំរដ្ឋាភិបាលរបស់លោក ក្រោយពេលដែលការតវ៉ានោះបានបញ្ចប់ទៅហើយ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សុំស្នេហ៍នាង២ឆ្នាំតែនាងមិនព្រម ផ្ទុះតណ្ហាចាប់នាងរំលោភ តែមិនបានសម្រេចក៏ចាប់ចងដៃនាងរួចយកដងអំបោសរុកប្រដាប់ភេទតែម្តង