ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

ទៅ៤នាក់់ មកវិញតែ៣នាក់ បាត់អស់ម្នាក់ ទំនងចូលបក្សប្រជាជនដែរ

សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៤រូបដែលមកពីពីខាងកូតាគណបក្សសង្គ្រោះជាតិ (CNRP) នោះ មានចំនួន៣រូបហើយ ដែលបានប្រកាសលែងចេញពីតំណែង ។ ប៉ុន្តែក្នុងនោះបាត់ម្នាក់ដែលមិនបានលាលែងមកជាមួយនឹងសមាជិក គជប មកពីកូណាគណបក្សសង្រ្គោះជាតិទាំងបីរូបនោះ ។ អ្នកទាំង ៣ រូប ក្នុងចំណោម ៤ រូប សម្រេចលាលែង នៅថ្ងៃទី ២០ ខែវិច្ឆិកា ធ្វើឡើងក្រោយពីសាលដីកា របស់តុលាការកំពូល ប្រកាសរំលាយគណបក្សនេះ កាលពីថ្ងៃទី១៧ វិច្ឆិកាកន្លងទៅ ។ អ្នកទាំងបីររូបនេះ រួមមាន លោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប លោក រ៉ុង ឈុន សមាជិក គ.ជប និង លោកស្រី តែ ម៉ានីរ៉ុង សមាជិក គ.ជ.ប ។ ដោយឡែកសមាជិក ១ រូបទៀតដែលមកពីកូតា គណបក្សង្រ្គោះជាតិជាមួយគ្នាដែរនោះ គឺលោក ហ៊ីង ធីប្ញទ្ធិ បានសម្រេចបន្តកិច្ចការជាសមាជិក គ.ជ.ប រហូតដល់ចប់អាណត្តិសិន។ នេះបើតាមសេចក្តីបញ្ជាក់របស់លោក ក្នុងលិខិតប្រកាសព័ត៌មាន កាលពីថ្ងៃទី១៩ វិច្ឆិកា ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សុំស្នេហ៍នាង២ឆ្នាំតែនាងមិនព្រម ផ្ទុះតណ្ហាចាប់នាងរំលោភ តែមិនបានសម្រេចក៏ចាប់ចងដៃនាងរួចយកដងអំបោសរុកប្រដាប់ភេទតែម្តង