ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

រដ្ឋាភិបាលប្រទេសអូស្រ្តាលីចេញលិខិតសុំចិត្តរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាតអោយពលរដ្ឋកម្ពុជាបានអនុវត្តសិទ្ធិប្រជាធិបតេយ្យ

សេចក្ដីថ្លែងការណ៍ចុងក្រោយបង្អស់របស់រដ្ឋាភិបាលនៃប្រទេសអូស្រ្តាលី បានប្រកាសអំពាវនាវ ដល់រដ្ឋាភិបាលកម្ពុជាថា អោយធ្វើការងារដោយឈរលើមូលដ្ឋានប្រជាធិបតេយ្យ ។ តាមរយៈ សេចក្ដីថ្លែងការណ៍ដែលធ្វើឡើងនាថ្ងៃទី១៧ វិច្ឆិកា នេះ ប្រទេសអូស្រ្តាលីបានតាំងនាមជាមិត្តភក្ដិ របស់កម្ពុជា ហើយបានសុំចិត្តរដ្ឋាភិបាលថា មេត្តាអនុញ្ញាតអោយពលរដ្ឋនៃប្រទេសមួយនេះ បាន ធ្វើការអនុវត្តសិទ្ធិប្រជាធិបតេយ្យផងចុះ ។ សេចក្ដីថ្លែងការណ៍អំពាវនាវនេះ ធ្វើឡើង ក្រោយពេលតុលាការសាលាកំពូលរបស់កម្ពុជា បានប្រកា សរំលាយគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំនៅកម្ពុជាកាលពីល្ងាចម្សិលមិញនេះ និងបានប្រកាសសាលដីការជាស្ថាពរកាលពីល្ងាចមិញចំពោះការរំលាយគណបក្សសង្រ្គោះជាតិដោ យតាំងនាមជាពលរដ្ឋខ្មែរ ។ ទោះជាយ៉ាងណា សេចក្ដីថ្លែងការណ៍របស់ប្រទេសអូស្រ្តាលីដដែលនេះ ក៏បានបង្ហាញពីក្ដីបារម្ភយ៉ាង ខ្លាំងចំពោះបញ្ហាទាំងឡាយនេះ ជាពិសេសគឺចំពោះស្ថានការណ៍នយោបាយនេះតែម្ដង ។ រដ្ឋាភិបា លនៃប្រទេសអូស្រ្តាលីបានបង្ហាញក្ដីសង្ឃឹមរបស់ពួកគេថា កម្ពុជានឹងផ្ដល់ឱកាសដល់ពលរដ្ឋខ្លួន បានចូលរួមអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សុំស្នេហ៍នាង២ឆ្នាំតែនាងមិនព្រម ផ្ទុះតណ្ហាចាប់នាងរំលោភ តែមិនបានសម្រេចក៏ចាប់ចងដៃនាងរួចយកដងអំបោសរុកប្រដាប់ភេទតែម្តង