ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

Breaking News ៖ ព្រឹទ្ធសភាអាមេរិកទាមទារឱ្យក្រសួងការបរទេសខ្លួនត្រួតពិនិត្យទ្រព្យសម្បត្តិរបស់មន្រ្តីរដ្ឋាភិបាលកម្ពុជាដាក់ចូលក្នុងបញ្ជីខ្មៅនៃជនដែលគ្រោះថ្នាក់ បង្កកទ្រព្យសម្បត្តិ និងហាម មិនឲ្យចូលទឹកដីអាមេរិក

ព្រឹទ្ធសភានៃសហរដ្ឋអាមេរិកបានសម្រេចអនុម័តលើសេចក្តីសម្រេច ថ្កោលទោស និងដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាផ្លូវការ ចំពោះការធ្វើទុកបុកម្នេញលើសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងគណបក្សប្រឆាំង ។ ក្នុងសេចក្ដីសម្រេច១របស់ព្រឹទ្ធសភាអាមេរិក ក្នុងចំណោមសេចក្ដីសម្រេចទាំង៨ ស្ថាប័នព្រឹទ្ធសភាអាមេរិកបានសម្រេចទាមទារអោយក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកធ្វើសហការគ្នាជាមួយការិយាល័យត្រួតពិនិត្យទ្រព្យសម្បត្តិបរទេស នៃក្រសួងរតនាគារ ពិចារណា ការត្រួតពិនិត្យ ទ្រព្យសម្បត្តិរបស់មន្រ្តីរដ្ឋាភិបាលកម្ពុជាដែលមានអោយដាក់ចូលទៅក្នុងបញ្ជីខ្មៅ នៃជនដែលគ្រោះថ្នាក់របស់សហរដ្ឋអាមេរិក ហើយត្រូវបង្កកទ្រព្យសម្បត្តិ និងហាមឃាត់មិនឲ្យចូលទឹកដីរបស់អាមេរិក ។ ក្រៅពីនេះទៀត ស្ថាប័នព្រឹទ្ធសភាអាមេរិកក៏បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើការដោះលែងលោក កឹម សុខា ដែលជាប្រធានគណបក្សសង្រ្គោះជាតិជាបន្ទាន់ ហើយដោយឥតលក្ខខណ្ឌ។ លើសពីនេះទៀតព្រឹទ្ធសភាអាមេរិកបានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា គោរពសិទ្ធិសេរីភាពសារព័ត៌មាន និងសិទ្ធិពលរដ្ឋរបស់ខ្លួន រួមមានសិទ្ធិក្នុងការជួបប្រជុំ សិទ្ធិធ្វើបាតុកម្មនិងតវ៉ា និងសិទ្ធិក្នុងការរិះគន់រដ្ឋាភិបាល ដោយគ្មានការរឹតត្បិត ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សុំស្នេហ៍នាង២ឆ្នាំតែនាងមិនព្រម ផ្ទុះតណ្ហាចាប់នាងរំលោភ តែមិនបានសម្រេចក៏ចាប់ចងដៃនាងរួចយកដងអំបោសរុកប្រដាប់ភេទតែម្តង