ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

Hot News ៖ សហភាពអន្តរសភា ប្រទេសស៊ុយអែត និង USAID ថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន សែន កណីរំលាយបក្សសង្រ្គោះជាតិ

សហគមន៍អន្តរជាតិសុទ្ធតែប្រកាសមិនគាំទ្រចំពោះរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ករណីរៀបចំប្ដឹងអោយមានការរំលាយគណបក្សសង្រ្គោះជាតិនោះទេ ។ សហគមន៍អន្តរជាតិទាំងនោះ មានដូចជា អង្គការសហប្រជាជាតិ មានសហភាពអឺរ៉ុប អង្គការអាមេរិក Human Rights Watch អង្គការAmnesty International អង្គការ Global Witness សមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស ស្ថានទូតអូស្ត្រាលី ក្រសួងការបរទេសអ៊ីតាលី សហភាពអន្តរសភាសហរដ្ឋអាមេរិក និងអង្គការអាមេរិក USADI ដែលជាម្ចាស់ជំនួយដ៏ធំមួយសម្រាប់កម្ពុជានោះ សុទ្ធតែបានចេញសេចក្ដីថ្លែងការណ៍បន្ទបបន្ទាប់គ្នា ទទូចឲ្យកម្ពុជាបញ្ឈប់យន្តការតាមផ្លូវច្បាប់រំលាយបក្សប្រឆាំង និងព្យាយាមកែប្រែស្ថានការណ៍ឡើងវិញ ។ ក្រៅពីការទទូចអោយបញ្ឈប់ និងកែប្រែស្ថានការណ៍ដូចពេលបច្ចុបន្ននេះ សហគមន៍អន្តរជាតិទាំងនេះក៏បានទទូចទាមទារអោយរដ្ឋាភិបាលរបស់កម្ពុជា ដែលកំពុងស្ថិតក្រោមការដឹកនាំដោយរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិអោយមានសេរីភាពឡើងវិញផងដែរ ។ ចំពោះអង្គការសហប្រជាជាតិវិញ តាមរយៈលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការមួយនេះ ក៏លើកឡើងដែរថា ការបោះឆ្នោតនេះគឺពុំអាចខ្វះវត្តមានរបស់គណបក្សសង្រ្គោះជាតិដែលជាគណបក្សប្រឆាំងចូលរួមបាននោះ ទេ ។ លោកស្រីលើកឡើងថា ការចូលរួមរបស់គណបក្សសង្រ្គោះជាតិគឺជាសម្លេងដ៏សំខាន់មួយសម្រាប់កម្ពុជាក្នុងការបោះឆ្នោត ។ លោកស្រី លោកស្រីបានថ្លែងដូចនេះ ធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍របស់លោកស្រីពីទីស្នាក់ការកណ្ដាលនៃស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងដែលត្រូវបានធ្វើការផ្សព្វផ្សាយលើបណ្ដាញសង្គមរបស់អង្គការសហប្រជាជាតិ។ លិខិតរបស់លោកស្រីលើកឡើងើបែបនេះ ៖ « ប្រជាជនកម្ពុជាមានឆន្ទៈក្នុងការជជែកគ្នាជាចំហ និង រសើបអំពីបញ្ហានយោបាយ តាមគោលការណ៍ប្រជាធិបតេយ្យ ដែលជាសំឡេងនិងជម្រើសមួយ គឺក្នុងនោះបក្សប្រឆាំងត្រូវតែអនុញ្ញតឲ្យចូលរូមប្រកួតដោយគ្មានការភ័យខ្លាចឬរងការគំរាមកំហែង »។ ប៉ុន្តែសម្រាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសេចក្ដីថ្លែងការណ៍មួយដោយផ្ទាល់ប្រកាសនៅលើបណ្ដាញផ្សព្វផ្សាយជាច្រើនមានទាំងរបស់រដ្ឋ និងរបស់ឯកជន កាលពីថ្ងៃទី១៦ វិច្ឆិកា ដោយអះអាងថា នេះគឺជារឿងដែលត្រឹមត្រូវបំផុតសម្រាប់ការសម្រេចរបស់សាលាកំពូល ។ លើសពីនេះទៀតលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏នៅតែប្រកាសអំពាវនាវដល់សមាជិកបក្សប្រឆាំងតាមមូលដ្ឋានអោយចុះចូលនឹងបក្សកាន់អំណាច បើសិនជាចង់បន្តតំណែងជាធម្មតា ឬក៏អាចបង្កើតគណបក្សផ្សេងបាន ។ ដោយឡែកចំពោះសហភាពអន្តរសភា ហៅកាត់ថា IPU ក៏បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសសាលដីកាតុលាការកំពូលកម្ពុជា ដែលសម្រេចរម្លាយគណបក្សសង្គ្រោះជាតិដែរ។ ក្នុងសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ស្ថាប័នដែលតំណាងឲ្យរដ្ឋសភាមកពី ១៧៣ប្រទេស នៅទូទាំងពិភពលោកនេះ បានអំពាវនាវ ឲ្យរដ្ឋាភិបាលកម្ពុជា ងាកមកគោរពនីតិរដ្ឋ និងប្រកាន់គោលការណ៍ប្រជាធិបតេយ្យសេរី ពហុបក្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។ សហភាពអន្តរសភា ចាត់ទុកចំណាត់ការរបស់អាជ្ញាធរកម្ពុជាបែបនេះថា ជាការគម្រាមកំហែង ដល់មូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងបំផ្លាញភាពស្របច្បាប់ នៃការបោះឆ្នោតជាតិ នៅឆ្នាំ ២០១៨ ខាងមុខ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សុំស្នេហ៍នាង២ឆ្នាំតែនាងមិនព្រម ផ្ទុះតណ្ហាចាប់នាងរំលោភ តែមិនបានសម្រេចក៏ចាប់ចងដៃនាងរួចយកដងអំបោសរុកប្រដាប់ភេទតែម្តង