ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

Hot News ៖ អាជ្ញាធរប្រកាសចាត់វិធានការក្ដៅឈានដល់ចាប់ខ្លួន អ្នកបង្ហោះព័ត៌មានលើហ្វេសប៊ុកមិនពិត ( មានវីដេអូ )

អាជ្ញាធរបានប្រកាសថា នឹងប្រើប្រាស់វិធានការណ៍ក្ដៅ ដើម្បីចាត់ការទៅលើក្រុមណា ឬក៏បុគ្គលណាមួយដែលបានធ្វើអោយប៉ះពាល់ដលល់សន្តិសុខជាតិ និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈតាមរយៈការបង្ហោះព័ត៌មានមិនពិតជាដើម ។ ថ្លែងនៅក្នុងអង្គប្រជុំផ្សព្វផ្សាយស្តីពី ផែនការការពារសន្តិសុខ សាធារណៈ និងសុវត្ថិភាពសង្គម កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា ដើម្បីធានាសុវត្ថិភាពជាតិ និងប្រជាជន នគរបាលទាំងអស់ត្រូវពង្រឹងស្មារតី ក្តាប់ស្ថានភាព និងវិភាគស្ថានការណ៍ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីចាត់វិធានការបង្ការទប់ស្កាត់នូវឧបាយកលរបស់ជនអគតិ ដែលបំផុសបំផុលញុះញង់ឱ្យមានការប្រមូលផ្តុំដើម្បីបង្ករឱ្យមានផលប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។ លោកបានមានប្រសាសន៍បន្តទៀតថា មេក្លោងដែលបំផុសញុះញុងឱ្យមានការប្រមូលផ្តុំបង្កឱ្យមានការប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នឹងត្រូវអនុវត្តទៅតាមច្បាប់យ៉ាងម៉ឺងម៉ាត់ ។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់មន្រ្តីក្រោមឱវាទទាំងអស់ត្រូវតែអនុវត្តវិធានការឱ្យមានប្រសិទ្ធភាព និងស្របទៅតាមគោលការណ៍ច្បាប់ ដើម្បីធានាបាននូវសុខសន្តិភាព និងការពារឱ្យខានតែបានជនណាដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្រប់ច្បាប់ ។ នេះបើយោងតាមការដកស្រង់សម្ដីមកចុះផ្សាយដោយទំព័របណ្ដាញសង្គមហ្វេសប៊ុករបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចេញផ្សាយកាលពីថ្ងៃទី១៤ វិច្ឆិកា កន្លងទៅ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សុំស្នេហ៍នាង២ឆ្នាំតែនាងមិនព្រម ផ្ទុះតណ្ហាចាប់នាងរំលោភ តែមិនបានសម្រេចក៏ចាប់ចងដៃនាងរួចយកដងអំបោសរុកប្រដាប់ភេទតែម្តង