ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

មេដឹកនាំផ្ដាច់ការ Mugabe ក្តោបអំណាចជិត​៤០ឆ្នាំ ហើយចង់ផ្ទេរឲ្យប្រពន្ធ ត្រូវមន្ត្រីចាប់ឃុំខ្លួន

មេដឹកនាំប្រទេសហ្ស៊ីម​បាវេលោក ​Robert Mugabe អាយុ៩៣ឆ្នាំ ដឹកនាំប្រទេស៣៧ឆ្នាំ គឺចាប់តាំងពីឆ្នាំ១៩៨០ ក្រោយពេលដែលប្រទេសនេះទទួលបានឯករាជពីប្រទេសអង់គ្លេស។ លោកស្ថិតនៅក្នុងលេខរៀងទី៣នៃមេដឹកនាំដែលស្ថិតនៅក្នុងតំណែងយូរបំផុតនៅលើពិភពលោក​ បន្ទាប់ពីលោក Paul Biya មេដឹកនាំប្រទេសកាម៉ារ៉ូនស្ថិតនៅក្នុងតំណែង៤២ឆ្នាំ និង​លោក Teodoro Obiang Nguema Mbasogo មេដឹកនាំប្រទេសហ្គេនេ អ៊ឺក្វាតូរីយ៉ាល់ ដឹកនាំប្រទេស៣៨ឆ្នាំ។​ មេដឹកនាំវ័យ៩៣ឆ្នាំរូបនេះ ត្រូវបានមេបញ្ជាការកងទ័ពនៃប្រទេសរបស់ខ្លួន​ចល័តកងទ័ពនៅក្នុងទីក្រុងនិងតំបន់សំខាន់ៗនៅក្នុងប្រទេស ហើយក្តោបក្តាប់ស្ថានការណ៍ និង បានសម្រេចឃុំខ្លួនមេដឹកនាំវ័យ៩៣ឆ្នាំរូបនេះ​ និង ក្រុមគ្រួសារនៅក្នុងផ្ទះជាបណ្តោះអាសន្នកាលពីថ្ងៃពុធម្សិលមិញ។​ មេបញ្ជាការកងទ័ពលោក Constantino Chiwenga ប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋក្រោយពេលឃុំខ្លួនមេដឹកនាំរបស់ពួកគេថា យោធាមិនបានធ្វើរដ្ឋប្រហារទេគឺគ្រាន់តែចាប់ខ្លួនលោក Mugabe ដោយសារតែមេដឹកនាំរូបនេះ​ដឹកនាំមានកំហុសច្រើនកំពុងតែធ្វើឲ្យជាតិមានគ្រោះថ្នាក់។​ លោកថា នឹងរៀបចំឲ្យមានរដ្ឋាភិបាលស៊ីវិលគ្រប់គ្រងវិញ ហើយនឹងមានការបោះឆ្នោតត្រឹមត្រូវ។​ ចំណែករដ្ឋធម្មនុញ្ញនៃប្រទេសនេះ ក៏នៅតែប្រើប្រាស់ធម្មតា មិនបានប្រកាសព្យួរនោះទេ។​ នៅព្រឹកព្រលឹមថ្ងៃពុធម្សិលមិញ​អ្នកនាំពាក្យកងទ័ពបានថ្លែងសារតាមទូរទស្សន៍ជាតិ ដោយអំពាវនាវឲ្យប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ ខណៈយោធាគ្រប់គ្រងទីតាំងសំខាន់ៗនៃប្រទេស ដូចជាព្រលានយន្តហោះ វិមានរដ្ឋាភិបាល មន្ទីររដ្ឋសភាជាដើម។​ ដើមហេតុដែលឈានដល់មន្ត្រីយោធាឃាត់ខ្លួនមេដឹកនាំរបស់ពួកគេនេះ កើតចេញពីបញ្ហាបែកបាក់ផ្ទៃក្នុងធ្ងន់ធ្ងរ។ កាលពីសប្តាហ៍មុន​ លោក Robert Mugabe បានបណ្តេញឧបនាយករដ្ឋមន្ត្រីរបស់លោក​ចេញពីតំណែង ហើយមានការត្រៀមរៀបចំភរិយារបស់លោកគឺលោកស្រី​ Grace Mugabe ឲ្យត្រៀមបន្តតំណែង​។​ ក្រោយការដកតំណែងឧបនាយករដ្ឋមន្ត្រី និងត្រៀមរៀបចំភរិយារបស់លោកឲ្យស្នងតំណែងនេះ នាំឲ្យមានជម្លោះផ្ទៃក្នុងរវាងមន្ត្រីផ្សេងៗទៀត ហើយការសម្របសម្រួលផ្ទៃក្នុងមិនទទួលបានលទ្ធផល ក៏ឈានដល់មេបញ្ជាការកងទ័ពចាប់ខ្លួនមេដឹកនាំប្រទេស៕ ប្រភពពី VOD

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សុំស្នេហ៍នាង២ឆ្នាំតែនាងមិនព្រម ផ្ទុះតណ្ហាចាប់នាងរំលោភ តែមិនបានសម្រេចក៏ចាប់ចងដៃនាងរួចយកដងអំបោសរុកប្រដាប់ភេទតែម្តង