ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

សារព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ The Reuters ហៅលោក ហ៊ុន សែន ថា ជាមនុស្សរឹងទទឹង ហ៊ានផ្គើនអាមេរិកអោយផ្ដាច់ជំនួយទាំងអស់ចេញពីកម្ពុជា

សារព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ The Reuters បានធ្វើការចុះផ្សាយពីសម្ដីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានប្រកាសផ្គើនអោយរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក ធ្វើការកាត់ផ្ដាច់ជំនួយទាំងស្រុងចេញពីកម្ពុជា ។ យ៉ាងណា កាលពីព្រឹកមិញនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអោយដឹងថា លោកមិនខ្វល់ជាមួយនឹងការប្រកាសបិទជំនួយរបស់សហរដ្ឋអាមេរិកនោះទេ លើសពីនេះទៀតលោកថែមទាំងជម្រុញអោយរដ្ឋាភិបាលរបស់អាមេរិកផ្ដាចជំនួយទាំងស្រុងចេញពីកម្ពុជាទៀតផង ។ លោកបានលើកឡើងដោយប្រកាសស្វាគមន៍ និងលើកទឹកចិត្តឲ្យអាមេរិកកាត់ជំនួយទាំងអស់ពីកម្ពុជា រួមទាំងជំនួយសម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថែមទាំង បានថ្លែងថា ប្រសិនបើអាមេរិកកាត់ជំនួយ សម្រាប់គណៈកម្មាធិការជាតិរៀបចំកាបោះឆ្នោត មានន័យថា អាមេរិកមិនត្រឹមតែផ្តួលលោកមិនបាននោះទេ ថែមទាំងសម្លាប់ប្រជាធិបតេយ្យថែមទៀតផង ។ សារព័ត៌មាន The Reuters បានចុះផ្សាយភ្លាមៗក្រោយការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងដូច្នេះ ក្រោមចំណងជើងធំៗថា « រដ្ឋាភិបាលរឹងទទឹងលោក ហ៊ុន សែន ប្រាប់ឱ្យស ហរដ្ឋអាមេរិកកាត់ផ្ដាច់ជំនួយទាំងអស់ចេញពីកម្ពុជា » ។ សារព័ត៌មានដដែលនេះបានបន្តលើកឡើង ដោយហៅរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា កំពុងព្យាយាមធ្វើខ្លួនអោយក្លាយទៅជាអ្នកប្រឆាំងជាមួយអាមេរិក ។ លើសពីនេះទៀត សារព័ត៌មានដ៏ល្បីមួយនេះ បានហៅលោកនាយករដ្ឋមន្រ្ត ហ៊ុន សែន ថា កំពុងបង្កភាពតានតឹងដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅឆ្នាំ ២០១៨ ក្រោយនេះ។ អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានថ្លែងប្រាប់ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា កុំអោយមើលស្រាលសហគមន៍អន្តរជាតិខ្លាំងពេក ជាពិសេសគឺំចំពោះសហរដ្ឋអាមេរិកនេះតែម្ដង ។ ថ្លែងលើកឡើងតាមរយៈបទសម្ភាសន៍ជាមួយនឹងវិទ្យុសម្លេងសហរដ្ឋអាមេរិកកាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា លោក សម រង្ស៊ី ប្រាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អោយដឹងថា សហគមន៍អន្តរជាតិដែលកំពុងថ្កោលទោសរដ្ឋាភិបាលនៃគណបក្សប្រជាជន ហើយកំពុងខ្វាយខ្វល់ជាមួយនឹងករណីរំលាយគណបក្សសង្រ្គោះជាតិដែលធ្វើឡើងដោយរដ្ឋាភិបាល និងតុលាការនាពេលនេះ គឺព្រោះតែអ្នកទាំងនោះ គឺជាម្ចាស់ជំនួយរបស់កម្ពុជា។ លោក សម រង្ស៊ី ថ្លែងបែបនេះ ៖ « សហរដ្ឋអាមេរិកនិយាយសម្លេងតែមួយ ចាត់វិធានការណ៍ដូចគ្នា គេនឹងបញ្ឈប់រាលជំនួយការអនុគ្រោះពាណិជកម្ម ការលើកលែងបំណុលអី ចរចារអីបែបនេះ គឺអត់ទាល់តែសោះ ។ ផ្ទុយទៅវិញ លោក ហ៊ុន សែននឹងទទួលទណ្ឌកម្ម ហើយគាត់នឹងដឹងខ្លួនថា កុំមើលស្រាលសហរដ្ឋអាមេរិក » ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សុំស្នេហ៍នាង២ឆ្នាំតែនាងមិនព្រម ផ្ទុះតណ្ហាចាប់នាងរំលោភ តែមិនបានសម្រេចក៏ចាប់ចងដៃនាងរួចយកដងអំបោសរុកប្រដាប់ភេទតែម្តង