ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធានគណបក្សសង្រ្គោះជាតិ លោកស្រី មួរ សុខហួរ បានថ្លែងអះអាងថា នេះគឺជាការសម្រេចមួយដែលមានការរួមដៃគ្នារវាងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងតុលាការកំពូល របស់កម្ពុជាដែលស្ថិតក្រោមអំណាចរបស់អ្នកនយោបាយតែប៉ុណ្ណោះ ។លោកស្រីបានប្រកាសដោយមិនព្រមទទួលស្គាល់ដាច់អហង្កាចំពោះសាលដីការនេះ ។ លោកស្រី មួរ សុខហួរ ថ្លែងបែបនេះ ៖ « ដូច្នេះ យើងមកទីនេះ ដើម្បីបដិសេធ យ៉ាងដាច់អហង្កាមិនទទួលយក មិនទទួលស្គាល់នូវសាលដីការនៃតុលាការនៅព្រះរាជាណាចក្រកម្ពុជា តុលាការកំពូល ក៏ប៉ុន្តែមិនមែនជាតុលាការតំណាងជាតិទេ មិនមែនជាតុលាការកាត់សេចក្ដីអោយជាតិទេ តែកាត់ក្ដីអោយអ្នកមានអំណាចឈ្នះ » ។ ជាងនេះទៀត នៅក្នុងក្បួនបាតុកម្មដែលធ្វើឡើងនៅឯប្រទេសបារាំងនេះដែរ ពួកគេក្នុងនាមជាពលរដ្ឋខ្មែរក្រៅប្រទេសក៏បានប្រកាសទាមទារអោយរដ្ឋាភិបាលកម្ពុជា ធ្វើការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ និងសកម្មជននយោបាយផ្សេងៗទៀត ក៏ដូចជាអ្នកសារព័ត៌មានជាដើម ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ