អត្ថបទព័ត៌មាននេះចម្លងទាំងស្រុងពីវេបសាយរបស់វិទ្យុបារាំងអន្តរជាតិ ៖ មន្រ្តីជាន់ខ្ពស់គណបក្សកាន់អំណាចបានលើកឡើងថា សមាសភាព គជប មកពីគណបក្សប្រឆាំងនឹងត្រូវរលាយជាស្វ័យប្រវត្តិនៅពេលគណបក្សសង្រ្គោះជាតិត្រូវរំលាយ។ ប៉ុន្តែលោកថាប្រសិនបើពួកគេចុះចូលជាមួយគណបក្សកាន់អំណាច នោះថ្នាក់ដឹកនាំគណបក្សប្រជាជនអាចនឹងពិចារណា។ យ៉ាងណាក៏ដោយ គជប នៅមិនទាន់អាចបញ្ជាក់ជំហរយ៉ាងណាទេ ដោយថារង់ចាំមើលច្បាប់ដែលទើបអនុម័តនេះមកដល់ដៃសិន។
អត្ថបទដោយ៖ អ៊ឹង ប៊ុនថន
លោក ជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា តាមការឯកភាពរបស់គណបក្សជាប់ឆ្នោតទាំងពីរឬកន្លងមក គឺសមាសភាព គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប ទាំង៩រូប នឹងត្រូវរលាយជាស្វ័យប្រវត្តិ នៅពេលបក្សណាមួយត្រូវរំលាយ។ ទោះជាយ៉ាងណាលោកថា សមាសភាពគណបក្សសង្រ្គោះជាតិនៅគជប អាចរក្សានៅដដែល បើសិនជាអ្នកទាំងនោះចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួន។

ប៉ុន្តែវិទ្យុបារាំងRFIមិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពីលោក ជាម យៀប បានទេ។ ទោះជាយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ក្នុងនាមបុគ្គលផ្ទាល់ខ្លួនថា បញ្ហាទាក់ទងគជប គឺមានច្បាប់មួយដោយឡែក ហើយថាសមាសភាព គជប ទាំងនោះបានលាលែងចេញពីសមាជិកគណបក្សរួចហើយមុនចូលកាន់តំណែង។ ដូចនេះលោកថា ទោះគណបក្សសង្រ្គោះជាតិត្រូវរំលាយក៏សមាសភាពគជបនៅរក្សាដដែល។
សម្រាប់អ្នកឃ្លាំមើលការបោះឆ្នោតនៃអង្គការនិចហ្វិច លោក សម គន្ធាមី មិនយល់ដូចនេះទេ។ លោក សម គន្ធាមី យល់ថា បើគេរំលាយគណបក្សសង្រ្គោះជាតិគឺសមាសភាព គជប ដែលជាកូត្តាគណបក្សនេះនឹងត្រូវរំលាយទៅតាមនោះដែរ។ ប៉ុន្តែលោកព្រមានថា បើសមាសភាព គជប ដែលមានការគាំទ្រពីសហគមន៍អន្តរជាតិផងនោះ ត្រូវបានរំលាយ លោកថាការបោះឆ្នោតនឹងអាចជួបបញ្ហា។

ចំណែក លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគជប ដែលលោកថាមិនបានឭសំដីលោក ជាម យៀប ផ្ទាល់ លោកសូមមិនបង្ហាញជំហរតំណាងឲ្យសមាសភាពគជបទាំងអស់នោះទេ។ តែលោកថាត្រូវរង់ចាំពិនិត្យមើលច្បាប់ដែលបានអនុម័តនោះមកដល់ដៃសិន។
សូមជម្រាបថា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បាននាំលើកដៃ អនុម័តសេចក្តីស្នើវិសោធនកម្មចំនួន៤ នៅសប្តាហ៍នេះ ដែលមានខ្លឹមសារបើកផ្លូវឲ្យយកអាសនៈរបស់គណបក្សដែលត្រូវរំលាយទៅចែកឲ្យគណបក្សដទៃទៀតដែលមិនបានជាប់ឆ្នោត។ ប៉ុន្តែការអនុម័តច្បាប់នេះ ត្រូវរងការរិះគន់ពីក្រសួងការបរទេសអាមេរិក សហភាពអឺរ៉ុប និងគណបក្សប្រឆាំងនៅកម្ពុជា៕
ស្តេចឆ្កែចោរ កោតសរសើស្តេចចោរ ចេះប្លន់ចោរស្តេច! សរសើរ សភាចោរ ចេះប្លន់ចោរសភា! សរសើរចោរ ក្បត់ជាតិ ចេះលួចប្លន់ជារតិ ចេះលួចប្លន់សទ្ធិសេរីភាពជាតិ អំណាចពលរដ្ឋបែបថ្មី មិនដែលមានក្នុងប្រវត្តិសាស្ត្រ ក្នuងពិភពលោk។
ReplyDeleteស្តេចឆ្កែចោរ ទីងមោងចោរ ចេះស្រេែក ជ័យឃោស ជ៏យោ! ជយោ! អោយចោរ ដូចមិនសូវឮសូរល្អសោះ!
បងប្អូនស្តាប់ចូះ វាចេះតែសូត្ររូបមន្តដដែលៗ គ្មានទាក់ទងអ្វីបន្តឹចនឹថស្ថានការណ៌ ឬ បញ្ញ្ហា ឬប្រធានបទ ដែលស្តេចចោរ ប្លន់ចោរស្តេខ សរសេរ អោយទន្ទឹញចាំរត់មាត់ សំរាប់ពេលមានការ អាស្តេចចោរ វាចុចគន្លឹះ អោយសូត្រម្តងៗ ។
ជឿថា ពលរដ្ឋខ្មែរ មិនយកចិត្តទុកដាក់ស្តាប់ ដូចកាល ឪវាជាព្រះវរបីតាចោរក្បត់ជាត នាំខ្មែរទៅចូលព្រៃម៉ាគី ព្រៃយួន អន្ទាក់យួន សំណាញ់ចិន វរទនារហូតដល់សព្វថ្ងៃនេះមិនទាន់រួច។ ល្មមដល់ពេលយើងដោះថ្ម ឬកាត់ខ្សែភ្លើងចេញពីអារូបទីងមោងចំកូតនេះចេញ ហើយសែងវាទំលាក់ទឹកបង្គន់ហើយ កុំវានាំតំឡង់ បំពល់បរិយាកាសសង្មមជាតិ ដូចឪវាតទៅទៀត។
សូមអរគុណ!
ចតុមុខបូរី រាជាណាចោរាហារយា មាហាសេរីពហុខ្មោចព្រាយបីសាច កម្ពុំជាធិតី សែនចោរ ឆ្កែខ្ញុំកញ្ជះចិនយួនសួពួជ៉ រាប់ជំនាន់។
ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៧
KLR-Team/www.khmerlotusrevolution.com
ចោរស្តេច រសរសើរស្តេចចោរ!!!
ReplyDeleteស្តេចឆ្កែចោរ កោតសរសើស្តេចចោរ ចេះប្លន់ចោរស្តេច! សរសើរ សភាចោរ ចេះប្លន់ចោរសភា! សរសើរចោរក្បត់ជាតិ ចេះលួចប្លន់ជារតិ ចេះលួចប្លន់សទ្ធិសេរីភាពជាតិ អំណាច សន្លឹកឆ្នោត ពលរដ្ឋបែបថ្មី មិនដែលមានក្នុងប្រវត្តិសាស្ត្រ ក្នុងពិភពលោកយើងនេះ។
ស្តេចឆ្កែចោរ ទីងមោងចោរ ចេះស្រែក ជ័យឃោស ជ៏យោៗ ជយោៗ អោយចោរ ស្តេចចោរ ដូចមិនសូវឮសូរល្អសោះនីបេលនេះ! តើមានហេតុអីទៅ?
បងប្អូនស្តាប់ចូះ វាចេះតែសូត្ររូបមន្តដដែលៗ គ្មានទាក់ទងអ្វីបន្តឹចនឹងស្ថានការណ៌ ឬ បញ្ញ្ហា ឬប្រធានបទ បច្ចុប្បន្នដែលស្តេចចោរ ប្លន់ចោរស្តេច សរសេរ ទុកអោយទន្ទឹញចាំរត់មាត់ សំរាប់ពេលមានការ នៅពេលអាស្តេចចោរ វាចុចគន្លឹះ អោយសូត្រម្តងៗ ។
ជឿថា ពលរដ្ឋខ្មែរ មិនយកចិត្តទុកដាក់ស្តាប់ ដូចកាលពីឪក្រៅខោវា ជាព្រះវរបីតាចោរក្បត់ជាតិ ដែលនាំខ្មែររត់ទៅចូលព្រៃម៉ាគី ព្រៃយួន អន្ទាក់យួន សំណាញ់ចិននៅឆ្នាំ១៩៧០ នាំអោយរងទុក្ខវេទនាចុះនរគ រហូតដល់សព្វថ្ងៃនេះមិនទាន់រួច។ ល្មមដល់ពេលយើងដោះថ្ម ឬកាត់ខ្សែភ្លើងចេញ ពីអារូបទីងមោងចំកូតនេះ ហើយសែងវាទំលាក់ទឹកបង្គន់អាចម៏ទៅ នៅធ្វើអីទៀត កុំអោយវានាំតំឡង់ បំពល់បរិយាកាសសង្គមជាតិខ្មែរ ដូចឪវាបាបធ្វើកន្លងមក តទៅទៀតបាន។
សូមអរគុណ!
ចតុមុខបូរី រាជាណាចោរាហារយា មាហាសេរីពហុខ្មោចព្រាយបីសាច កម្ពុំជាធិតី សែនចោរ ឆ្កែខ្ញុំកញ្ជះចិនយួនសួពួជ៉ រាប់ជំនាន់។
ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៧
KLR-Team/www.khmerlotusrevolution.com