ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

​រ​ដ្ឋស​ភា​​ឱ្យ​តុ​លា​ការ​​ប​ន្ត​នី​តិវិ​ធី​ ​លើ​ ​លោ​ក ​កឹ​ម​ ​សុ​ខា ​ខ​ណៈ​ស​មា​ជិ​កប​​ក្ស​ប្រ​ឆាំង​​ធ្វើ​ព​ហិ​កា ​និ​ង​ទៅ​ប្រ​មូ​ល​ផ្ដុំ​​គ្នាមុ​​​​​ខ​ព​ន្ធ​នា​គារ​ឃុំ​​ខ្លួ​ន ​លោ​ក​ ​កឹម​ ​សុ​ខា ​​​​​

ក្រុមតំណាងរាស្រ្តនៃគណបក្សប្រជាជនកម្ពុជាបានសម្រេចអោយតុលាការអាចបន្តនីតិវិធីរបស់ខ្លួនចំពោះលោកកឹម សុខាប្រធានគណបក្សសង្រ្គោះជាតិបាករណីចោទថាបា នប្រព្រឹត្តទង្វើក្បត់ជាតិ ។ រដ្ឋសភានៅព្រឹកថ្ងៃទី១១ ខែកញ្ញា នេះ បានបើកកិច្ចប្រជុំវិសាមញមួយក្រោមអធិបតីភាពលោក ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិករដ្ឋសភាបក្សកាន់អំណាចចំនួន៦៧រូប ។ ប៉ុន្តែនៅក្នុងកិច្ចប្រជុំនេះ សមាជិកសភាមកពីគណបក្សប្រឆាំង ពុំបានចូលរួមប្រជុំនោះឡើយ ដោយចាត់ទុកកិច្ចប្រជុំនេះថា ជាទង្វើខុសច្បាប់ ខណៈដែលក្រុមតំណាងរាស្រ្តមកពីគណបក្សប្រឆាំងទាំងនេះអញ្ជើញទៅជួបជុំគ្នានៅមុខពន្ធនាគារត្រពាំងផ្លុង ស្ថិតក្នុងខេត្តត្បូងឃ្មុំ ជាទីកន្លែងដែលរដ្ឋាភិបាលសម្រេចឃុំខ្លួន លោក កឹម សុខា ។លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចូលទៅចាប់ខ្លួន នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញាឆ្នាំ២០១៧ នៅផ្ទះរបស់លោកស្ថិត ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយសារព័ត៌មានបាន បង្ហោះពីវីដេអូមួយ ដោយចោទថា លោក កឹម សុខា បានឃុបឃិតគ្នាជាមួយជនបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា ។

លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទ សន្និដ្ឋិភាពជាមួយប រទេស ដែលជាបទល្មើសមួយក្នុងអំពើក្បត់ជាតិក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ កាលពីនៅថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០១៧ ។ទោះជាយ៉ាណាក៏ដោយលោកហ៊ុ សែនអះ អាងថាការប្រជុំនៅរដ្ឋសភានាព្រឹកមិញនេះ មិនមែនជាការប្រជុំដកអភ័យឯកសិទ្ធិ របស់លោក កឹម សុខា នោះទេប៉ុន្តែគឺជាការប្រជុំដើម្បីបើកផ្លូវអោយតុលាការបន្តការ ងា រតែប៉ុណ្ណោះ ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា គណបក្សប្រឆាំងអាចទប់ស្កាត់ការសម្រេចទាំងនេះបាន លុះត្រាណាតែអាចរកសម្លេង៣ភាគ៤មកទ ប់ ទើបអាចបាន ៖ « បើអ្នកឯងចង់ទប់ថា កុំអោយទៅមុខ ត្រូវយកសម្លេង៣ភាគ៤មកទប់ » ។បើតាមលោក ហ៊ុន សែន បានចាត់ទុកថា នេះគឺជាបទល្មើសជាក់ស្ដែងមួយ ដែលត្រូវតែធ្វើចំណាត់ការបែបនេះ ។ លោកបញ្ជាក់ ថា អំពើរបស់លោកកឹម សុខា នាពេលនេះ មិនដូចកាលពីឆ្នាំ២០១៦ ដែលទាក់ទងនឹងរឿងស្រីនោះឡើយ ។ លោកអះអាងថា ការប្រព្រឹត្តលើកនេះ គឺជារឿងធ្ងន់ធ្ងរបំផុតសម្រាប់ជាតិ ដែលអាចប៉ះពាល់ដល់សន្តិសុខជាតិ ដូច្នេះលោកប្រកាសថា ដាច់ខាតគឺ មិនត្រូវលើកលែងឡើយ ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤