ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

អា​មេរិ​ក​ថា​ ពួ​ក​គេ​ភ្ញា​ក់​ផ្អើ​ល​ខ្លាំ​ង​ ​ក្រោ​យ​ឃើ​ញ​រ​ដ្ឋា​ភិ​បា​ល​ក​ម្ពុ​ជា​ចោ​ទ​ពួក​គេ​ថា​ ​រៀប​ផែ​ន​ការ​​ផ្ដួ​ល​រំលំ​​ក​ម្ពុ​ជា​ជា​មួយ​មេ​ប​​ក្ស​ប្រ​ឆាំ​ង​​​​

សហរដ្ឋអាមេរិកតាមរយៈឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជាលើកឡើងថា ពួកគេមិនសូវជាភ្ញាក់ផ្អើលនោះទេ ចំពោះការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ប៉ុន្តែអ្វីដែលជាការភ្ញាក់ផ្អើលខ្លាំងរបស់ពួកគេនោះ គឺរដ្ឋាភិបាលកម្ពុជាចោទអាមេរិក ថា បានរៀបចំផែនការផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាជាមួយបក្សប្រឆាំង ។ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិត្រូវបានកម្លាំងសមត្ថកិច្ចចូលទៅចាប់ខ្លួននៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០១៧នៅផ្ទះរបស់លោកស្ថិត ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយសារព័ត៌មានបាន បង្ហោះពីវីដេអូមួយ ដោយចោទថា លោក កឹម សុខា បានឃុបឃិតគ្នាជាមួយជនបរទេសស ហរដ្ឋអាមេរិកដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាលោកកឹមសុខាត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន ដាក់ពន្ធនាគារជាបណ្តោះអាសន្នក្រោមកាចោ ប្រកាន់ពីបទ សន្និដ្ឋិភាពជាមួយបរទេស ដែលជាបទល្មើសមួយក្នុងអំពើក្បត់ជាតិ ក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌកាលពីនៅថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០១៧។តាមរយៈសេចក្ដីថ្លែងការណ៍ធ្វើឡើងនារសៀលថ្ងៃទី១២ កញ្ញា នេះ ឯកអគ្គរដ្ឋទូតអាមេរិក លោកWilliam A Heidtយល់ថាទង្វើដែលរដ្ឋាភិបាលធ្វើនាពេលនេះ គឺជាទង្វើមួយដែលគ្មានមូល ដ្ឋាន ច្បាស់លាស់ និងជាការចោទប្រកាន់ដោយគ្មានភស្តុតាង ។ លោកបន្តលើកឡើងបែបនេះនិយាយដោយត្រង់ទៅ ខ្ញុំគ្មានការភ្ញាក់ផ្អើលទាំងស្រុងនោះទេ នៅពេលខ្ញុំទទួល ដំណឹងអកុសលនេះ។ តែខ្ញុំមានការភ្ញាក់ផ្អើលចំពោះការចោទប្រកាន់ទៅលើសហរដ្ឋអាមេរិកទាក់ទងនឹងការចាប់ខ្លួនលោក កឹម សុខា ដែលគ្មានភស្តុតាងច្បាស់លាស់ឬគអោ យទុកចិត្តបានបន្តិចណាសោះ ។

លោកបញ្ជាក់អោយដឹងថា សម្រាប់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំកន្លងទៅនេះជាច្រើនដងហើយដែលបានរងការចោទប្រកាន់គ្មាន មូលដ្ឋានមិនត្រឹមត្រូវនិងខុសដោយចេ​ត នា។ករណីទាំងនេះ លោកថា វាធ្វើអោយលោកមានអារម្មណ៍ឈឺចាប់ណាស់។ លោកថា លោកមានការទាក់ទងពិសេស ជាមួយប្រទេសកម្ពុជា ហើយលោកបានមកដល់ប្រ​ទេសកម្ពុជាកាលពី ២ ឆ្នាំមុន ដោយបានទទួលការណែនាំអោយខិតខំលើកកំពស់ទំនាក់ទំនងរបស់កម្ពុជា និងអាមេរិក ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤