ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

ក្រសួង​ការបរទេស​មាន​កង្វល់​ ក្រែង​មាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ បន្ទាប់ពី​មាន​ទំនាក់ទំនង​មិន​ល្អ​ជាមួយ​អាមេរិក

ក្រសួង​ការបរទេស​មាន​កង្វល់​ ក្រែង​មាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ បន្ទាប់ពី​មាន​ទំនាក់ទំនង​មិន​ល្អ​ជាមួយ​អាមេរិក ផាក់ ស៊ាងលី and បែន សុខហ៊ាន ភ្នំពេញ: ក្រសួង​ការបរទេស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​បង្ហាញ​ពី​កង្វល់​លើ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដែល​អាច​នឹង​នាំ​ឲ្យ​មាន​ការ​រាលដាល​ដល់​កូតា​នាំ​ចេញ​ផលិតផល​រោងចក្រ​កាត់ដេរ​ពី​កម្ពុជា បន្ទាប់ពី​មាន​ភាព​តានតឹង​ទំនាក់​ទំនង​ការទូត​នៃ​ប្រទេស​ទាំង​ពីរ​។ លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រី​ស្ដីទី​នៃ​ក្រសួង​ការបរទេស និង​​សហប្រតិបត្តិការ​អន្តរជាតិ​ថ្លែង​ទៅ​កាន់​មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល និង​ក្រុម​អ្នក​ច្បាប់​​ប្រមាណ​ជាង​ ៦០ ​នាក់​នៅ​ក្នុង​សន្និសីទ​ស្ដីពី​ «​សមិទ្ធផល​ ២៤ ​ឆ្នាំ​នៃ​ការ​អនុវត្ត​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» ​នៅ​​ក្នុង​វិមាន​រដ្ឋ​ចំការមន​កាលពី​ម្សិលមិញ ​ដោយ​ចាត់ទុក​ខែ​កញ្ញា​នៅ​ក្នុង​រដូវ​ភ្លៀង​នេះ​គឺជា​ខែ​ក្ដៅ​ដោយសារ​ទំនាក់​ទំនង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​សហរដ្ឋអាមេរិក​ដោយសារ​តែ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការ​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ​របស់​រដ្ឋាភិបាល​អាមេរិក​រួម​ទាំង​ការ​បិទ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​។ លោក អ៊ុច បូររិទ្ធ ថ្លែង​ថា​​ខែ​កញ្ញា ២០១៧ «គឺជា​ខែ​យីអ៊ុន​ដាក់​អារក្ស​ជាន់ ទំនាក់​​ទំនង​យើង​ទាំង​ ២ ​មើល​ទៅ​​ពិបាក​។... ខែ​កញ្ញា​នេះ​គឺជា​ខែ​មួយ​ដ៏ក្ដៅ​នៃ​ទំនាក់​ទំនង​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក​ជាមួយ​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា នៅ​ថ្ងៃ​ទី​ ២ ខែ​កញ្ញា​។ ជា​បន្តបន្ទាប់​យើង​បិទ​ NDI ទៀត​»​។ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​លោក បូររិទ្ធ បាន​ថ្លែង​អះអាង​ពី​ជំហរ​រឹងមាំ​ដោយ​មិន​មាន​កង្វល់​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​លើ​ទិដ្ឋាការ​ពី​រដ្ឋាភិបាល​អាមេរិក​នោះ​ទេ តែ​ព្រួយបារម្ភ​លើ​ការ​នាំ​សម្លៀក​បំពាក់​ទៅ​​ទីផ្សារ​អាមេរិក និង​អឺរ៉ុប​។

 លោក បូររិទ្ធ ថ្លែង​ថា​៖ «​បញ្ហា​នេះ​ខ្ញុំ​យល់​ថា អត់​វីសា អត់​បញ្ហា អត់​ងាប់ មិន​បាន​ទៅ​​អាមេរិក​ក៏​ហី​ទៅ ក៏​ប៉ុន្តែ​បញ្ហា​សំខាន់​យើង​មាន​ការ​ព្រួយ​បារម្ភ​តែ​ម្យ៉ាង​ទេ​គឺ ឥឡូវ​វា​មាន​និន្នាការ​រុញ រួច​ទៅ​ហើយ រុញ​អាមេរិក គឺ​សភា​អាមេរិក​ហ្នឹង​រុញ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច [​យើង​] ​ខ្លាច​វា​រាលដាល​ដល់​បញ្ហា​កូតា គឺថា​អីវ៉ាន់​វាយនភណ្ឌ​ដែល​ជា​ទីផ្សារ​ដ៏ធំ​។ ការ​បារម្ភ​គឺ​តែ​ប៉ុណ្ណឹង​»​។ រាជរដ្ឋាភិបាល​តាមរយៈ​​ក្រសួង​ការបរទេស​កំពុង​ស្វែងរក​ទីផ្សារ​ថ្មី​ដើម្បី​ជំនួស​ទីផ្សារ​អាមេរិក​ប្រសិន​បើ​រដ្ឋការ​លោក ដូណាល់ ត្រាំ ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កម្ពុជា​។ «​សំខាន់​គឺ​បង្វែរ​រក​ទីផ្សារ ខំ​ណាស់​យើង​ខ្ញុំ ក្រសួង​ការបរទេស​ហ្នឹង ជាមួយ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី យើង​ខំ​បង្វែរ​រក​ទីផ្សារ​គឺថា​យើង​មិន​ពឹង​ផ្អែក​លើ​តែ​ទីផ្សារ​អាមេរិកាំង មិន​ពឹង​ផ្អែក​លើ​​ទីផ្សារ​ ២ ​នេះ​ទេ​។ ខំ​បង្វែរ​រក​​ទីផ្សារ​ផ្សេង​ទៀត ដើម្បី​ជា​ច្រក ដើម្បី​ទប់ទល់​ទៅ​នឹង​សភាពការណ៍​ដែល​អាច​កើត​មាន​ជាយថា​ហេតុ​។ បើ​អាមេរិក​គេ​ទៅ​គឺ​​គេ​ទាញ EU ​ឲ្យ​ទៅ​ជាមួយ​»​។ជាមួយ​គ្នា​នេះ​ដែរ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ផ្អាក​កិច្ចសហការ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក ខណៈ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​នោះ​ដែរ​បាន​ស្នើឲ្យ​រដ្ឋាភិបាល​អាមេរិក​យក​គ្រាប់បែក​ដែល​ខ្លួន​ទម្លាក់​ជាង​ ២ ​លាន​តោន​ទៅ​​អាមេរិក​វិញ ដែល​រួម​មាន​ទាំង​គ្រាប់បែក​គីមី​ ២ ​គ្រាប់​នៅ​ក្នុង​ខេត្ត​ស្វាយរៀង​ផង​ដែរ​។លោក ហ៊ុន សែន បាន​បន្ត​រិះគន់​រដ្ឋាភិបាល​អាមេរិក​ចំពោះ​ការ​ទម្លាក់​គ្រាប់បែក​ ២ ​លាន​ ៧ ​សែន​តោន​នៅ​កម្ពុជា​ក្នុង​សម័យ​សង្គ្រាម​។ ការ​រិះគន់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​ទៅ​កាន់​កម្មករ-​កម្មការិនី​ជាង​ ១ ​ម៉ឺន​នាក់​មកពី​ ១៧ ​រោងចក្រ​នៅ​តំបន់​រោងចក្រ​ចាក់អង្រែ​លើ​ក្នុង​ខណ្ឌ​មានជ័យ​កាលពី​ម្សិលមិញ​។ ក្នុង​នោះ​លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​មាន​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់ ដោះស្រាយ​បញ្ហា​គ្រាប់បែក​ទាំង​នោះ​ដោយ​កុំ​គិត​តែ​ពី​រឿង​រុករក និង​យក​​អដ្ឋិធាតុ​ទាហាន​របស់​ខ្លួន​ទៅ​ប្រទេស​វិញ​ពេក​។

លោក​ ហ៊ុន សែន បាន​ថ្លែង​ថា​៖ «​ឥឡូវ​ខ្ញុំ​សង្ឃឹម​ថា​រដ្ឋាភិបាល​សហរដ្ឋអាមេរិក នឹង​ពិនិត្យ​មើល​ឡើង​វិញ ហើយ​បើសិន​ជា​អាច​ធ្វើ​ទៅ​បាន កុំ​មក​យក​ទៅ​ឆ្អឹង​ខ្មោច​នៅ​ស្រុក​ខ្មែរ មក​ជួយ​យក​គ្រាប់បែក​ដែល​នៅ​សេសសល់​នៅ​ស្រុក​ខ្មែរ​ទៅ​វិញ​ផង​»​។លោក​នាយក​រដ្ឋមន្ត្រី​បាន​រិះគន់​ថា​រដ្ឋាភិបាល​អាមេរិក​គិត​តែ​ពី​រឿង​ទារ​លុយ​ (​ចំនួន​ ២៧៤ ​លាន​ដុល្លារ​ហើយ​គិត​ទាំង​ការប្រាក់​កើន​រហូត​ដល់​ជាង​ ៥០០ ​លាន​ដុល្លារ​) ដែល​កម្ពុជា​បាន​ខ្ចី​នៅ​ក្នុង​របប​ លន់ នល់ និង​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក លោក Richard Nixon​។ លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា​៖ «​បើ​សិន​ជា​...​ព្រោះ​គិត​តែ​មក​ទារ​លុយ​។ ទារលុយ​ទារ​ឥត​ឈប់ ហើយ​ លន់ នល់ ​មិន​ដឹង​ខ្ចី​លុយ​អាមេរិក​មក​ធ្វើ​អី ជំពាក់​...​ទារ​លុយ​មិន​ឈប់ តែ​រឿង​ឲ្យ​មក​យក​គ្រាប់បែក​ទៅ​វិញ​អត់​ព្រម​ទេ ហើយ​មក​ប្រដៅ​ឲ្យ​ធ្វើ​ប្រជាធិបតេយ្យ​។ ប៉ុន្តែ​មក​សម្លាប់​ប្រជាជន​ខ្មែរ អត់​បាន​និយាយ​ប្រជាធិបតេយ្យ​ម៉ាម៉ាត់​ទេ​»​។ អង្គការ​ស៊ីម៉ាក់​ (CMAC)​ ​បាន​រកឃើញ​គ្រាប់បែក​គីមី​ ២ ​គ្រាប់​ប្រភេទ​ Chlorobenzalmalononitrile (CS) នៅ​ក្នុង​ទីធ្លា​សាលារៀន​មួយ​នៅ​ភូមិ​គគីរ ឃុំ​គគីរ ក្នុង​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង​កាលពី​ខែ​មករា​ឆ្នាំ​ ២០១៧ កន្លង​មក​។លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ពី​គ្រាប់បែក​នេះ​ដែរ​ដោយ​បាន​ទាមទារ​ឲ្យ​អាមេរិក​ទទួល​ខុស​ត្រូវ​លើ​គ្រាប់បែក​នេះ ហើយ​ដឹក​យក​ទៅ​ប្រទេស​របស់​ខ្លួន​វិញ​។ បើ​ទុក​គ្រាប់​នៅ​ទី​នោះ​វា​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លាច ហើយ​បើ​យក​វា​ទៅ​បំផ្លាញ​វិញ សារធាតុ​គីមី​នោះ​នឹង​សាយភាយ​។ ​

ក្នុង​នោះ​វា​អាច​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​កើត​រោគ​ផ្សេងៗ​ជាដើម​។ លើស​ពី​នោះ​វា​ក៏​អាច​បង្ក​ផលប៉ះពាល់​ដល់​ទារក​នៅ​ក្នុង​ផ្ទៃ ដូចជា​ធ្វើឲ្យ​ឆែបមាត់ និង​បង្ក​ពិការភាព​ដៃ​ជើង​ជាដើម​។ លោក​នាយក​រដ្ឋមន្ត្រី​មាន​​ប្រសាសន៍​ថា​៖ «​នេះ​ជា​ការ​ទទួល​ខុសត្រូវ​របស់​អាមេរិក​។ មិន​អាច​នឹង​លែង​ចោល​ទេ​។ ខ្លួនឯង​មក​បង្កើត​បញ្ហា​ឲ្យ​គេ​គ្រាប់​គីមី​នេះ​ឥឡូវ​យើង​ត្រូវ​​ធ្វើ​យ៉ាង​ម៉េច​? បើ​ទុក អាហ្នឹង​ពលរដ្ឋ​វា​ខ្លាច បើ​បំផ្លាញ​វា អា​គីមី​ហ្នឹង​វា​សាយភាយ​។ អ៊ីចឹង​ត្រូវ​ដោះស្រាយ​ម៉េច​អាហ្នឹង​»​។ លោក​នាយក​រដ្ឋមន្ត្រី​បាន​សង្ឃឹម​ថា ស្ថានទូត​អាមេរិក​​ប្រចាំ​កម្ពុជា​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​មួយ​នេះ​។លោក ហ៊ុន សែន ក៏​បាន​ប្រាប់​ឲ្យ​អាជ្ញាធរ​មីន និង​អង្គការ​ស៊ីម៉ាក់​ឲ្យ​អញ្ជើញ​ឯកអគ្គ​រដ្ឋទូត​អាមេរិក​លោក William Heidt ទៅ​ធ្វើ​ទស្សនកិច្ច​គ្រាប់មីន​ទាំង​ ២ ​គ្រាប់​នោះ​ផង​ដែរ​។ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ទាក់ទង​លោក​ ហេង រតនា ​អគ្គនាយក​អង្គការ​ស៊ីម៉ាក់​បាន​ទេ​កាលពី​ម្សិលមិញ​។ ប៉ុន្តែ​លោក​បាន​សរសេរ​ក្នុង​ហ្វេសប៊ុក​របស់​លោក​ថា បញ្ហា​គ្រាប់បែក​នេះ​គឺ​មាន​ភាព ​«​ស្មុគស្មាញ​ទាំង​បច្ចេកទេស​, ពេលវេលា​ និង​​សុវត្ថិភាព​»​។ វា​ពាក់ព័ន្ធ​នឹង​កន្លែង និង​ពេលវេលា​ដែល​​សិស្សានុសិស្ស​រៀនសូត្រ ពីព្រោះ​កិច្ចប្រតិបតិ្តការ​អាច​ត្រូវការ​យូរ​ថ្ងៃ​។ ឥឡូវ​នេះ​ដល់​ពេល​វិស្សមកាល ដូចនេះ​​កម្លាំង​ជំនាញ​អាច​រួសរាន់​ដើម្បី​ដោះស្រាយ​ឲ្យ​បាន​ឆាប់​បំផុត​។ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​តែ​ឲ្យ​មើល​សេចក្តី​ថ្លែងការណ៍​ដែល​បាន​ចេញ​កាលពី​ ២ ​សប្តាហ៍​មុន​ដែល​ស្ថានទូត​បាន​ទទួល​ស្គាល់​កេរដំណែល​នៅ​ក្នុង​​សង្គ្រាម​វៀតណាម ដែល​រួមមាន​ការ​ទម្លាក់​គ្រាប់បែក​នៅ​កម្ពុជា​ហើយ​ប្តេជ្ញា​ចិត្ត​នៅ​​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​បាន​ផ្តល់​ប្រាក់​ជាង​​ ១៦០ ​លាន​ដុល្លារ​សម្រាប់​​សកម្មភាព​លុប​បំបាត់​គ្រាប់មីន​នៅ​កម្ពុជា​។ ពាក់​កណ្តាល​នៃ​ប្រាក់​នេះ​ត្រូវ​បាន​ប្រើ​សម្រាប់​លុប​បំបាត់​គ្រាប់ ដែល​ទម្លាក់​ដោយ​យន្តហោះ​អាមេរិក​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​កម្ពុជា តែ​ប្រាក់​ចំនួន​ពាក់​កណ្តាល​ទៀត​ត្រូវ​បាន​ប្រើ​សម្រាប់​ដោះមីន​របស់​ចិន សូវៀត និង​វៀតណាម​នៅ​ភាគ​ខាង​លិច​ប្រទេស​នៅ​តាម​ចម្ការមីន​ដែល​មាន​គ្រោះថ្នាក់​ ១០ ​ដង​ជាង​គ្រាប់​ដែល​ទម្លាក់​ដោយ​អាមេរិក​ទៅ​ទៀត​៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ