ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ប​ក្ស​ប្រ​ជា​ធិប​តេ​យ្យ​មូល​ដ្ឋា​នថា​ ​យុ​វជ​ន​ដែ​ល​ប្រ​ឡង​ធ្លា​ក់បា​ក់​ឌុ​ប​គួរ​ទទួ​លបា​ន​ឱ​កា​ស​នៃកា​រ​ប​ណ្តុះ​ប​ណ្តា​លវិ​​ជ្ជា​ជី​វៈ​​​​​

គណបក្សប្រជាធិនតេយ្យមូលដ្ឋានយល់ឃើញថា រដ្ឋាភិបាលគួរណាតែមានការរៀបចំគោលនយោបាយយុវជនថ្មីមួយចំនួនទាក់ទងជាមួយនឹងបេក្ខជនដែលចូលរួមក្នុការប្រឡង មធ្យមសិក្សាទុតិយភូមិបាក់ឌុប ។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចេញផ្សាយនារសៀលថ្ងៃទី១២កញ្ញា នេះ បានលើកឡើងថាកម្ពុជាត្រូវការកម្មវិធីនយោបាយជាតិមួយ ដែលផ្តល់ឱកាសដល់យុវជនគ្រប់រូបទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីទទួលបានការងារល្អ។គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សម្តែងក្តីសាទរអ្នកដែលប្រឡងជាប់មធ្យមសិ​ក្សា​​​ទុតភូមិ(បាក់ឌុប)ឆ្នាំនេះ ដែលជាសរុបមានយុវជនចំនួន ៦៣ ៦៦៨នាក់ ក្នុងចំណោម ៩៩ ៧២៨នាក់ បានប្រឡងជាប់។ បញ្ហាប្រឈមបន្ទាប់ទាំងសម្រាប់អ្នកជាប់ និងអ្នកធ្លាក់គឺការសិក្សាបន្ត និងការស្វែងរកការងារល្អ។

សេចក្ដីថ្លែងការណ៍នេះបញ្ជាក់ថា ដើម្បីយុវជនគ្រប់រូបមានឱកាសទទួលបានការអប់រំបន្តនិងទទួលបានការងារល្អគបមសូមធ្វើការស្នើនូវកម្មវិធីគោលនយោបាយសំខាន់ៗមួយចំនួន យុវជនដែលទទួលបាននិទ្ទេស A B និងC ទទួលបានអាហារូបករណ៍សម្រាប់សិក្សាបន្ត។ យុវជនដែលទទួលបាននិទ្ទេស D និងE ដែលមានការខ្វះខាតប្រាក់ដើ ម្បីបន្តការសិក្សាទទួលបានប្រាក់កម្ចីសម្រាប់ការសិក្សាបន្ត និងស្នើអោយយុវជនដែលប្រឡងធ្លាក់ត្រូវទទួលបានឱកាសនៃការបណ្តុះបណ្តាលវិជ្ជាជីវៈ។គណបក្សប្រជាធិបតេយ្យ មូលដ្ឋាន ជម្រុញឱ្យរាជរដ្ឋាភិបាលរៀបចំឱ្យមានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈនៅគ្រប់ស្រុកដើម្បីផ្តល់ឱកាសដល់យុវជនដែលធ្លាក់ឬជាប់មធ្យមសិក្សាទុតិយភូមិបាក់ឌុបអាចរៀនវិជ្ជាជីវច្បា ស់លាស់មួយ តាមរយៈការសហការជាមួយវិស័យឯកជន និងស្ថាប័នរដ្ឋផ្សេង ដើម្បីផ្សារភ្ជាក់ជាមួយកម្មសិក្សា។សេចក្ដីថ្លែងការណ៍ដដែលនេះបានលើកឡើងថាការឧបត្ថម្ភជាអា ហារូបករណ៍ដល់យុវជនដែលរៀនពូកែ ត្រូវបានចាត់ចែងដោយមានការចូលរួមពីវិស័យឯកជន និងថវិកាជាតិ។ ពួកគេបញ្ជាក់ថារដ្ឋាភិបាលដែលដឹកនាំដោយ គបម នឹងអនុវត្តនូវគោលនយោបាយនេះឱ្យបានប្រសិទ្ធភាព ដើម្បីធានាឱ្យយុវជនខ្មែរគ្រប់រូបទទួលបានការអប់រំ និងការងារល្អ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤