ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

ក្រោម​កា​រ​ដឹ​ក​នាំ​​រ​ប​ស់​លោ​ក​​ ​ហ៊ុ​ន​ ​សែ​​ន​ ​ជា​ង​៣​០​ ​​ឆ្នាំ​ម​ក​​​នេះ​ ​​ក​ម្ពុជា​ទ​ទួ​​ល​បា​ន​ផ​ល​អ្វី​ខ្លះ ​?

ប្រទេសកម្ពុជាសព្វថ្ងៃត្រូវបានគេហៅថា ជាព្រះរាជាណាចក្រអច្ឆរិយៈ តាមរយៈពាក្យនេះហើយទើបធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សប្បាយចិត្តជាខ្លាំងត្បិតថា កម្ពុជានាពេលបច្ចុប្បន្នគឺស្ថិតនៅក្រោមការត្រួតត្រានៃអំណាចរបស់លោក។ លោក ហ៊ុន សែន តែងតែប្រើអំណាចជានាយករដ្ឋមន្ត្រី ទៅលើកងកម្លាំងប្រដាបអាវុធជាដើម ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាពផ្ទាល់ខ្លួនលោក។ ការប្រើបា្រស់កម្លាំងសន្តិសុខក្នុងការការពារសណ្តាប់ធ្នាប់សង្គមនោះ គឺនៅពេលមានការ តវ៉ាដែលមានមនុស្សម្នារយ៉ាងច្រើនមានទាំងអ្នកការសែតជាតិ និងអន្តិរជាតិផងដែរនោះ កងកម្លាំងទាំងនោះហាក់ដូចមិនខ្វល់ ពីសិទ្ធិរបស់អ្នកណាឡើយ ពួកគេថែមទាំងបានចាប់យកម៉ាស៊ីន ថតរូបរបស់អ្នកការសែត និងការប្រទាញប្រទង់គ្នាទៀតផង។ ចំណែកឯក្រុមអ្នកតវាវិញត្រូវបានគេចាប់បោះដាក់លើឡានដូចជាសត្វធាតុអញ្ចឹងដែរ។មិនត្រឹមតែប៉ុណ្ណុះពួកគេបានវាយទាត់ធាក់លើក្រុមអ្នកតវ៉ាទាំងនោះ ហើយថែមទាំងនិយាយថា ក្រុមពួកអ្នកតវ៉ាទាំងនេះ ហើយធ្វើ

ឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ។ ការវាយទាតទាត់ធាក់មកលើក្រុមអ្នកតវ៉ា ត្រូវបានអង្គការមិនមែនរដ្ឋាភិបាលមួយ ដែលគេស្គាល់ថា អង្គការឃ្លាំមើលសិទ្ធិមនុស្ស ចាត់ទុករបបដែលដឹកនាំដោយលោក ហ៊ុន សែន ថាជារបបដែល មានការរំលោភសិទ្ធិមនុស្សដ៏ឃោរឃៅបំផុត។ចំពោះការយល់ឃើញរបស់ប្រជាពលរដ្ឋដោយច្រើនវិញ ថាវាស្រដៀងទៅនឹងរបបមួយដែលគេស្គាល់ថា ជារបប បីឆ្នាំប្រាំបីខែ ម្ភៃថ្ងៃកាលពីអតីតកាល ព្រោះរបបនោះមានការចាប់ចង វាយទាត់ធាក់ និងសម្លាប់ ប្រសិនបើគេរកឃើញថាជននោះមានការរិៈគុណដល់អង្គការ ហើយដែលអ្នកសម្លាប់នៅសម័យនោះគ្មានទោសអ្វីទេ។ងាកមកសម័យនយោបាយទំនើបវិញម្តងគឺ របបមួយដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់តាំពីឆ្នាំ ១៩៩៣ មកតែងតែមានការចាប់ធ្វើបាបដល់អ្នកដែរប្រឆាំងនឹងបក្សរបស់ខ្លួន រហូតដល់ពេលបច្ចុប្បន្ននេះគេឃើញមានការបង្ក្រាបដល់អ្នកដែលហ៊ានរិៈគន់រដ្ឋាភិបាល ហើយឈានដល់ការសម្លាប់ទៀតផង ។ ក្នុងចំណោមករណីរំលោភសិទ្ធិមនុស្សទាំងនោះគេឃើញមានករណីធំៗ

ចំនួនបីគឺ ការរំលោភសិទ្ធិលើដីធ្លី ដែលធ្វើឡើងដោយពួកឈ្មួញធំៗនិងអ្នកមានអំណាច ការរឹតត្បិតសិរីភាពការបញ្ចេញមតិរបស់ជនទូទៅ និងការបាញ់សម្លាប់អ្នកដឹកនាំសហជីព សកម្មជនបរិស្ថានក៏ដូចជាអ្នកវិភាគព្រឹត្តិការណ៍សង្គមជាដើម។និយាយពីការរំលោភដីធ្លីវិញ គឺកើតមានស្ទើទូទាំងប្រទេសទៅហើយ ប៉ុន្តែគេមិនដែលឃើញមានដំណោះស្រាយម្តងណាទេ ការមិនយកចិត្តទុកដាក់ចំពោះការដោះស្រាយបញ្ហាខាងលើនេះគឺមានន័យថា រដ្ឋាភិបាលមិនធ្វើទៅតាមរដ្ឋធម្មនុញ្ញទេ ត្រង់មាត្រា៣៥ វក្យខន្ធ័ទីពីរ បានចែងថា សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋត្រូវបានទទួលពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។ នៅពេលដែលប្រជាពលរដ្ឋដង្ហែរញ្ញាតិមកពីបណ្តាខេត្តម្តងៗ ពួកគាត់ត្រូវបានក្រុមហ៊ុនរំលោភយកដីរបស់ពួកគាត់នោះ ភាគីខាងរដ្ឋាភិបាលតែងតែចេញមកសន្យាថា ដោះស្រាយជូនពួកគាត់ តែការសន្យាទាំងនោះហាក់ដូចជាការសន្យាខ្យល់ទៅវិញគឺគ្មានការដោះស្រាយអ្វីនោះទេ បើមើលឲ្យចំទៅ រដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន ហាក់ដូចជានៅក្រោមគំនាបរបស់ពួកក្រុមឈ្មួញទៅវិញ។សំណួរមួយដែលតែងតែមានមហាជនសួរថា តើរដ្ឋាភិបាលមានបំណងនឹងដោះស្រាយចំពោះរឿងទាំងអស់នេះទេ? ចម្លើយគឺថា រដ្ឋាភិបាលគឺជាអ្នកគ្រប់គ្រង់ទៅលើដែនដីរបស់ខ្លួនដែលរដ្ឋាភិបាលខ្លួនឯងនេះមានសិទ្ធិសម្រេចលើរឿងអ្វីៗដែល


មានផលប្រយោជន៍ដល់ប្រជាជន ដូច្នេះប្រសិនបើរដ្ឋាភិបាលមានឆន្ទៈក្នុងការដោះស្រាយនោះ គឺវាមិនពិបាក់នោះទេ ចុះហេតុអ្វីបានជាបញ្ហាដីធ្លីនៅតែបន្តរាំរៃដោយសារតែក្រុមហ៊ុនទាំងនោះទៅវិញ ត្រង់ចំណុចនេះហើយទើបយើងហ៊ានថា រដ្ឋាភិបាលហាក់ដូចជានៅក្រោមគំនាបរបស់ក្រុមហ៊ុនទាំងនោះ។ចំពោះការបញ្ចេញមតិដែលជារឿងសំខាន់បំផុតរបស់មនុស្សនោះក៏មានការរឹតត្បិតដែរនៅកម្ពុជា វាជាផ្នែកមួយនៃការរំលោភសិទ្ធិមនុស្ស ដូចជាមន្ត្រីថ្នាក់ក្រោមណាមានការមិនពេញចិត្តចំពោះការអនុវត្តរបស់រដ្ឋាភិបាល ប៉ុន្តែពួកគេបែជាមិនរិៈគន់ដោយចំហរទៅវិញ ព្រោះពួកគេខ្លាចបាត់បង់តំណែង និងការគំរាមផ្សេងៗទៅវិញ។ កុំថាឡើយដល់មន្ត្រីរាជការសូម្បីតែប្រជាពលរដ្ឋធម្មតាក៏ពុំហ៊ានរិៈគុនដល់រដ្ឋាភិបាល ដែលដឹកនាំដោយលោក ហ៊ុន សែន នេះដែរ តួរយ៉ាងដូចជា លោកបណ្ឌិត កែម ឡី ដែលជាអ្នករិៈគន់រដ្ឋាភិបាលដើម្បីស្ថាបនាដ៏ល្បីនោះក៏ត្រូវាបានគេបាញ់សម្លាប់ផងដែរ នេះសបញ្ជាក់ថា បើបុគ្គលណាចេះនិយាយលើកជើង បុគ្គលនោះនិងឆាប់មានស័ក្តិពាក់ ឬក៏ឆាបឡើងតំណែងកាន់តែធំដែរផ្ទុយទៅវិញបើបុគ្គលណានិយាយការពិតតែងតែជួបប្រទះនៅរឿងបីគឺ ទីមួយ ការគម្រាមកំហែង និងការតាមដាន រឿងទីពីរ គឺការទិញទឹកចិត្តដូច បណ្ឌិតមួយចំនួន ចំណែកឯរឿងទីបីវិញនោះ គឺការរត់ចោលស្រុក ឬក៏ត្រូវបានគេសម្លាប់ដូចករណីលោក បណ្ឌិត កែម ឡី ខាងលើជាដើមដោយការនិយាយការពិត។ការមិនបើកសិទ្ធិសេរីភាពខាងបញ្ចេញមតិនេះគឺ ផ្ទុយពីរដ្ឋធម្មនុញ្ញ ត្រង់មាត្រា៤១ វាក្យខន្ធទីមួយ បានចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងព័ត៌មាន សេរីភាពខាងបោះពុម្ភផ្សាយ សេរីភាពខាងប្រជុំ។ ចំពោះការកាប់សម្លាប់វិញ នៅកម្ពុជាហាក់ដូចជាមានការសម្លាប់យ៉ាងអាណាធិបតេយ្យនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ករណីនៅឆ្នាំ២០១២ ការបាញ់សម្លាប់កម្មជនបរិស្ថានម្នាក់គឺលោក ឈុត វុទ្ធី ក្នុងខណៈពេលដែលលោកកំពុងបំពេញការងាររបស់លោកនៅក្នុងព្រៃ ដោយមិនទាន់វែកមុខឃាតកពិតឃើញនៅឡើយទេ។ ជាទូទៅប្រសិនបើប្រជាពលរដ្ឋជួបរឿងអយុត្តិធម៌បែបនេះហើយតុលាការត្រូវតែរកយុតិ្តធម៌ជូនដល់ពួកគាត់ដោយគ្មានភាពលំអៀងអ្វីនោះទេ តែផ្ទុយទៅវិញតុលាការមិនបានរកយុត្តិធម៌ឲ្យពួកគាត់ មើលទៅហាក់ដូចជាមានគំនាប់អ្វីនៅពីក្រោយខ្នង់ចំពោះរឿងឃាតកម្មទាំងអស់នោះ។ថាប្រជាពលរដ្ឋធម្មតាទៅចុះគេរំលោភសិទ្ធិ រីឯអ្នកតំណាងរាស្រ្តដែលមកពីគណបក្សប្រឆាំពីររូបក៏ត្រូវបានគេរំលោភសិទ្ធិយ៉ាងឃោរឃៅផងដែរ គឺ លោក ញ៉យ ចំរើន និងលោក គង់ សុភា ពួកលោក ត្រូវបានក្រុមបាតុករគាំទ្រគណបក្សប្រជាជនធ្វើការវាយដំយ៉ាងចាស់ដៃ ពោលបែកមុខបែកមាត់យ៉ាងខ្លាំង នៅពេលដែលពួកគាត់ចេញមកពីប្រជុំនៅរដ្ឋសភាជាតិវិញកាលពីថ្ងៃទី ២៦ តុលា ២០១៥ កន្លងទៅនេះ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ