ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

តំណាងរាស្ត្រ​អាមេរិក​គាំទ្រ​ដំណើរ​ការ​ប្ដឹង​លោក ហ៊ុន សែន នៅ​តុលាការ​អាមេរិក



តំណាងរាស្ត្រ​នៃ​សហរដ្ឋអាមេរិក ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) បាន​សន្យា​ថា សហរដ្ឋអាមេរិក​នឹង​ជំរុញ​ឲ្យ​មាន​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​ជាតិ និង​អន្តរជាតិ​ឲ្យ​ច្រើន​សម្រាប់​ដំណើរការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។ ក្នុង​ជំនួប​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ជាមួយ​តំណាងរាស្ត្រ​ខ្មែរ​ពី​ខាង​គណបក្ស​ប្រឆាំង គឺ​លោក ញ៉យ ចំរើន កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​២៨ ខែ​កញ្ញា តំណាងរាស្ត្រ​សហរដ្ឋអាមេរិក រូប​នេះ ក៏​បញ្ជាក់​ថា លោក​នឹង​ពិនិត្យ​ឡើង​វិញ​នូវ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ហើយ​ប្ដេជ្ញា​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​នូវ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​បរទេស​ដែល​រំលោភ​សិទ្ធិ​មនុស្ស។ វត្តមាន​របស់​លោក ញ៉យ ចំរើន នៅ​សហរដ្ឋអាមេរិក លើក​នេះ​គឺ​ដើម្បី​ប្ដឹង​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ពី​បទ​ប៉ុនប៉ង​មនុស្សឃាត។ លោក​បញ្ជាក់​ថា លោក​ប្ដឹង​មេដឹកនាំ​រដ្ឋាភិបាល​កម្ពុជា ក្នុង​នាម​លោក​ជា​ពលរដ្ឋ​អាមេរិកាំង ហើយ​ដែល​គ្មាន​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា នោះ​ឡើយ។ ​ក្រោយ​ជំនួប​ជាមួយ​លោក អេដ រ៉យ (Ed Royce) តំណាងរាស្ត្រ​សហរដ្ឋអាមេរិក ពី​ខាង​គណបក្ស​សាធារណរដ្ឋ​និយម​ដ៏​មាន​ឥទ្ធិពល​កាល​ពី​​ថ្ងៃ​ពុធ នេះ​ដែរ លោក ញ៉យ ចំរើន ឲ្យ​ដឹង​ថា តំណាងរាស្ត្រ​អាមេរិក រូប​នេះ​នឹង​ទូរស័ព្ទ​ផ្ទាល់​ទៅ​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា ដើម្បី​ឲ្យ​ផ្ញើ​សារ​ទៅ​លោក ហ៊ុន សែន ឲ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​​គណបក្ស​សង្គ្រោះ​ជាតិ។ ​លោក​បន្ត​ថា លោក អេដ រ៉យ ក៏​នឹង​ទូរស័ព្ទ​ទៅ​ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ដើម្បី​ឲ្យ​ចេញ​សេចក្ដី​ថ្លែងការណ៍​ព្រមាន​រដ្ឋាភិបាល​លោក ហ៊ុន សែន ជុំវិញ​ការ​បន្ត​រំលោភ​សិទ្ធិ​មនុស្ស និង​រំលោភ​គោលការណ៍​ប្រជាធិបតេយ្យ។ លើស​ពី​នេះ​ទៅ​ទៀត លោក អេដ រ៉យ អះអាង​ថា ក្រុម​របស់​លោក​នឹង​ត្រៀម​ជួយ​ខាង​ផ្នែក​មេធាវី​ដើម្បី​ប្ដឹង​លោក ហ៊ុន សែន នៅ​តុលាការ​សហរដ្ឋ​អាមេរិក នេះ៕ ប្រភព វិទ្យុ អាស៊ុីសេរី

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ