ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

លោ​ក​ ​ស​ម​ ​​រ​ង្ស៊ី ​ហៅ​លោ​ក​ ហ៊ុ​ន​ ​សែន​ ​ថា​ ​ជា​ឆ្កែ​កា​ច ​ទី​ពី​រ​​បន្ទា​ប់ពី​មេ​ដឹ​កនាំ​កូ​រ៉េ​ខា​ងជើ​ង



អតីតប្រធានគណបក្សសង្រ្គោះជាតិ លោកសម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួនក្រៅប្រទេសបានថ្លែងសារឌឺដងដាក់ទៅ អោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មេដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំរដ្ឋាភិបាល ។ លោក សម រង្ស៊ី បានថ្លែងយ៉ាងច្បាស់ៗ ដោយបានហៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ជាឆ្កែកាចទីពីរ ដែលត្រូវបាន គេចិ ញ្ចឹមដើម្បីនឹងទុកអោយខាំសហរដ្ឋអាមេរិក បន្ទាប់ពីលោក គីម ជុងអ៊ុន ជាមេដឹកនាំកូរ៉េខាងជើង ដែលត្រូវបានប្រទេ សរ៉ុស្ស៊ី និង ប្រទេសចិន ជាអ្នកចិញ្ចឹមដើម្បីទុកខាំជើង ខាំដៃសហរដ្ឋអាមេរិក ៖ « ឆ្កែកាចមានពីរ ឆ្កែកាចកូរ៉េខាងជើង អាហ្នឹងរុស្ស៊ីក៏ចិញ្ចឹម ចិនក៏ចិញ្ចឹម អោយខាំអាមេរិកកាំង មិនមែនខាំអីទេ ខាំជើង ខាំអីតិចតួច ហើយឆ្កែកាចមួយទៀត គឺ ហ៊ុន សែន » ។ លោក សម រង្ស៊ី ថ្លែងយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងកម្មវិធីថ្លែងសុន្ទរកថា នៅវត្តសន្តិភាព ទីក្រុងអាដេឡែត ប្រទេសអូស្ត្រាលី ថ្ងៃ ២៦ កញ្ញា ២០១៧ ។ ទោះជាយ៉ាងណា លោក សម រង្ស៊ី ដែលធ្លាប់ជាដៃគូរប្រកួតនយោបាយដ៏កំពូលជាមួយនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបង្ហា ញជំនឿថា ទោះជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្យាយាមខាំ ឬវាយប្រហារសហរដ្ឋអាមេរិកបែបណាក៏ដោយ ក៏មិនអាចធ្វើអ្វី ប្រទេសមហាអំណាចមួយនេះបានដែរ ។ លោកយល់ថា នេះដោយសារតែមហាអំណាចមួយនេះមិនព្រមរើ ឬក៏មិនតបវិញ ប្រសិ នបើសហរដ្ឋអាមេរិកហ៊ានតែរើខ្លួន ឬក៏តបវិញបន្តិច ប្រាកដណាស់ថា លោក ហ៊ុន សែន នឹងរង គ្រោះជាមិនខានឡើយ ។ លោក សម រង្ស៊ី ថ្លែងសារយ៉ាងចាស់ដៃដាក់រដ្ឋាភិបាលរបសប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាពេលនេះ ធ្វើឡើង បន្ទាប់ពីបា នឃើញជម្លោះកាទូតមួយចំនួនដែលកម្ពុជាកំពុងមានជាមួយសហរដ្ឋអាមេរិក ។ ជម្លោះទាំងនេះ កើតឡើង ជារើយៗ ដោយសារការថ្លែងពីមេដឹកនាំកំពូលរបស់គណបក្សប្រជាជន និងមន្រ្តីរដ្ឋាភិបាលមួយនេះ ៕




Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ