ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

សា​លា​ឧ​​ទ្ធ​រ​ណ៍​បើ​កស​វ​នា​កា​រ​លើ​ក​រណី​ ​លោ​ក​ គឹ​​ម​ ​សុ​ខ ​ចោ​ទ​ថា​ ប​ក្ស​ប្រ​ជា​ជន​ក​​ម្ពុ​ជា​ ​ជា​អ្ន​ក​​សម្លា​ប់​ប​ណ្ឌិ​ត ​កែ​ម​ ​ឡី​​​​​​

តុលាការសាលាឧទ្ធរណ៍បានបើកសវនាការរឿងក្តីលោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ ពាក់ព័ន្ធនឹងការចោទថា គណបក្សប្រជាជនកម្ពុជា ជាអ្នសម្លាប់ បណ្ឌិតកែមឡី។ សវនាការនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែកញ្ញា នេះ ដឹកនាំដោយលោក ប៉ាក ច័ន្ទសំបូរ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះនិងលោកសរយសថាវរៈជាតំណាងមហាអយ្យការ ។គួររំលឹកថាកាលពីថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៧ មេធាវីរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គឺលោក គី តិច បានប្តឹងលោកគឹមសុខបន្ទាប់ពីលោកបានធ្វើអត្ថាធិប្បាយថាគណ បក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកនៅពីក្រោយករណីឃាតកម្មលោកកែមឡី។ហើយពាក់ព័ន្ធករណីនេះដែរលោកហ៊ុនសែនក៏បានប្ដឹងទារសំណងជំងឺចិត្តពីលោក គឹម សុខ ជាទឹកប្រាក់ចំនួន៥០ម៉ឺនដុល្លារ។ក្រៅពីបណ្ដឹងខាងលើនេះ លោក គឹម សុខ ក៏ត្រូវបានលោកនាយករដ្ឋមន្ដ្រី ហ៊ុនសែនប្តឹងមួយករណីទៀតដោយ ចោទរដ្ឋាភិបាលថា បានរៀបចំឲ្យមានប្រព័ន្ធមួយ ដើម្បីសម្លាប់មនុស្សនិងវែកមុខរកឃាតកមិនឃើញ។

សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឲ្យឃុំខ្លួនលោក គឹម សុខ បណ្ដោះអាសន្ន កាលពីថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០១៧ដាក់ពន្ធនាគារព្រៃស ដោយចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ ពាក់ព័ន្ធនឹងការវិភាគទាក់ទងករណីការបាញ់សម្លាប់លោក កែម ឡី ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ