ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ចា​ប់តាំ​ង​​ពី​ឆ្នាំ​១​៩៩​៧​ ​ទឹ​ក​ប្រា​ក់​ដែល​​ក​ម្ពុ​ជា​បា​ននាំ​ទំ​និ​ញ​ចេញ​ទៅ​​កា​ន់ស​ហ​រ​ដ្ឋ​អា​មេរិ​ក​ទ​ទួល​បា​ន​ ​៣​៦ ​ពា​ន់​លា​ន​ដុ​ល្លា​រ​​​​​

៣៦ ពាន់លានដុល្លា! ១៤៤ ០០០ ០០០ ០០០ ០០០ រៀល។ ទោះគិតជាដុល្លាក្តីជារៀលក្តីវាគឺជាលុយដ៏ច្រើន នេះគឺជាតំលៃនៃទំនិញ ដែលប្រទេសកម្ពុជាបាននាំចេញទៅកាន់សហរដ្ឋអាមេរិក គិតតាំងពីឆ្នាំ ១៩៩៧ មក ដោយនៅក្នុងនោះ៩០% ជាសំលៀកបំពាក់ និងស្បែកជើង។ នេះជាការសរសេរលើកឡើងនៅលើហ្វេសប៊ុករបស់ស្ថានទូអាមេរិកនាព្រឹកថ្ងៃទី១៣ កញ្ញា ឆ្នាំ២០១៧ នេះ ។ ស្ថានទូតអាមេរិកបញ្ជាក់ថា សំលៀកបំពាក់ និងស្បែកជើងគឺជាឧស្សាហកម្មសំរាប់នាំចេញទីមួយរបស់ប្រទេសកម្ពុជា។ សព្វថ្ងៃនេះឧស្សាហកម្មនេះប្រើប្រាស់កំលាំងកម្មកកម្ពុជា ដែលខំប្រឹងប្រែងក្នុងការងារ ចំនួនប្រហែល ៧០០ ០០០នាក់។ស្ថានទូតអាមេរិកបញ្ជាក់ទៀតថា ប្រទេសអាមេរិកបានជួយរដ្ឋាភិបាលនៅក្នុងការកសាងឧស្សាហកម្មកាត់ដេរ ក្នុងគ្រប់ជំហានទាំងអស់។ កិច្ចព្រមព្រៀងឆ្នាំ ១៩៩៦ របស់ប្រទេសអាមេរិក បានធ្វើអោយមានការចាប់ផ្តើមឡើងនៃឧស្សាហកម្មនេះ។ពួកគេបន្តថាអស់រយៈពេល២០ឆ្នាំមកហើយ ដែលសហរដ្ឋអាមេរិកបានគាំទ្រជាថវិកាដល់កម្មវិធីរោងចក្រល្អBetter Factories Programដែលផ្តល់អោយក្រុមហ៊ុនអ្នកទិញនៅប្រទេសអាមេរិក និងនៅអឺរ៉ុបមានទំនុកចិត្តនៅក្នុងការទិញទំនិញពីកម្ពុជា។

សារនៅលើហ្វេសប៊ុករបស់ស្ថានទូតអាមេរិកដដែលនេះបានអះអាងអោយដឹងទៀតថានៅក្នុងពេលថ្មីៗនេះទៀតសោតអាមេរិកបានធ្វើការជាមួយរដ្ឋាភិបាលនៅក្នុងកបង្កើតក្រុ មប្រឹក្សាអាជ្ញាកណ្តាល ដែលដោះស្រាយជំលោះរវាងកម្មករ និងថៅកែដោយសន្តិភាព។ឧស្សាហកម្មកាត់ដេរថ្នាក់ពិភពលោករបស់ប្រទេសកម្ពុជាផ្តល់អោយប្រទេសកម្ពុជានូវមូលដ្ឋានរឹងមាំមួយសំរាប់ពង្រីកដល់កម្មន្តសាលដែលប្រើបច្ចេកទេសខ្ពស់ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ