ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

លោក វណ្ណ ម៉ូលីវណ្ណ គឺជា​ស្ថាបត្យករ និង ជា​អ្នក​រៀប​ចំ​ក្រុង​ដ៏​មាន​ទេពកោសល្យ​របស់​ប្រទេស​កម្ពុជានៅ​សម័យ​សង្គមរាស្ត្រ​និយម​​


លោក វណ្ណ ម៉ូលីវណ្ណ កើត​នៅថ្ងៃទី២៣ខែវិច្ឆិកា ​ឆ្នាំ ១៩២៦នៅក្នុងខេត្តកំពត។​ លោក​​មាន ឪពុក​ជា​អ្នកជនបទ និង​ ម្តាយជា​អ្នក​ភ្នំពេញ។ លោកជា កូនទី២ ក្នុងចំណោមបងប្អូនចំនួន​៣នាក់គឺលោកមានបងប្រុសម្នាក់ និង​ប្អូនស្រីម្នាក់។​ ជីវិត​សិក្សា នៅឆ្នាំ១៩៤៦ លោក​ វណ្ណ ម៉ូ​លីវណ្ណ ទទួលបាន​​អាហារូបករណ៍ ​ទៅ​រៀន​នៅ​ប្រទេស​បារាំង​ខាង​ផ្នែក​ច្បាប់។ បន្ទាប់​ពី​សិក្សា ​បាន​រយៈពេល១ឆ្នាំ ផ្នែក​ច្បាប់​ លោកក៏​បាន​ប្តូរទៅ​រៀន​ផ្នែក​ស្ថាបត្យកម្មនៅ​សាកលវិទ្យាល័យ Ecole des Beaux​ Art របស់​បារាំង​។ លោក ម៉ូលីវណ្ណ ​បានបញ្ចប់​ការ​សិក្សា​នៅ​ប្រទេស​បារាំង ​នៅ​ឆ្នាំ១៩៥១។ ក្នុងពេល​រស់នៅ និង​ សិក្សានៅក្នុងប្រទេសបារាំង លោកបានចាប់អារម្មណ៍ជក់ចិត្តខ្លាំង និង ព្យាយាមរៀនសូត្រពីគំរូស្ថាបត្យកម្ម​ថ្មីៗនៅទីនោះ។​ ជីវិតគ្រួសារ លោក វណ្ណ ម៉ូលីវណ្ណ បាន​រៀប​អាពាហ៍ពិពាហ៍នៅ​ប្រទេស​បារាំង ដែលភរិយារបស់លោកជា ជនជាតិស្វីស។ ចំណងអាពាហ៍ពិពាហ៍នេះ លោក​មានកូនចំនួន​៦នាក់ គឺប្រុស៣ ស្រី៣។ បច្ចុប្បន្ន​កូនខ្លះរស់នៅបរទេស និង ខ្លះរស់នៅកម្ពុជា។​ ចំណែកភរិយារបស់លោក ជាជនជាតិស្វីសរស់នៅជាមួយលោក នៅភូមិគ្រឹះម៉ូដបុរាណមួយនៅក្នុងក្រុងសៀមរាប រហូតដល់ថ្ងៃលោក ទទួលមរណភាពនៅថ្ងៃទី​២៨ខែកញ្ញា ឆ្នាំ​២០១៧។​ ឯកសារជាច្រើនទាំងជាតិ និង អន្តរជាតិ​ បានបង្ហាញពីប្រវត្តិសិក្សា និង ស្នាដៃរបស់លោក វណ្ណ ម៉ូលីវណ្ណ ប៉ុន្តែមិនសូវមាននិយាយពីជីវិតផ្ទាល់ខ្លួន និង គ្រួសារនោះទេ។​ ជីវិត​ការងារ និង ស្នាដៃបន្សល់ទុកដល់បច្ចុប្បន្ន បន្ទាប់ពីបញ្ចប់ការសិក្សានៅប្រទេសបារាំង ពោរពេញទៅដោយសមត្ថភាព និងទេពកោសលនោះ លោក​បានត្រលប់មកកម្ពុជានៅឆ្នាំ​១៩៥៥ ហើយមួយឆ្នាំក្រោយមកលោក ត្រូវបានតែងតាំងជា ប្រធានស្ថាបត្យករកម្ពុជា។​ លោកបានគូសប្លង់សំណង់អគារល្បីៗ ជាច្រើន​នៅក្នុងទសវត្សរ៍៥០ និង ៦០ ដែលមានភាពល្បីល្បាញទាំងថ្នាក់ជាតិ និង នៅក្នុងតំបន់។​ ស្នាដៃសំខាន់ៗរបស់លោក រួមមាន​៖ ១. វិមានឯករាជ្យ កសាងឡើងក្នុងរាជធានីភ្នំពេញនៅឆ្នាំ១៩៥៨ ជាការបញ្ជាក់ពីមោទនភាពរបស់កម្ពុជា ទទួលបានឯករាជ្យពីអាណានិគមន៍បារាំងនៅឆ្នាំ១៩៥៣។​ ២. ពហុកីឡដ្ឋានជាតិអូឡាំពិក កសាងឡើងនៅក្នុងឆ្នាំ១៩៦២ ផ្ទុកមនុស្សបាន​ ៦០ ០០០នាក់​។ កាលនោះសំណង់នេះ ល្អស្អាតដាច់គេនៅតំបន់អាស៊ីអាគ្នេយ៍។​ ៣. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ កសាងឡើងនៅឆ្នាំ ១៩៦០ មានការរចនាយ៉ាងប្រណិត។​ ៤. សាលសន្និសីទចតុមុខ ស្ថិតនៅមុខសាលាឧទ្ធរណ៍ ក្បែរព្រះបរមរាជវាំង បន្តប្រើប្រាស់ដល់បច្ចុប្បន្ន។​ ៥. វិមានរដ្ឋចំការមន និង រួមទាំងសំណង់ជាច្រើន​ទៀត ដែលនៅបន្តឲ្យកូនខ្មែរនៅមើលឃើញ និង ប្រើប្រាស់ដល់បច្ចុប្បន្ន។ ចាប់ពីឆ្នាំ១៩៥៥ ដល់ឆ្នាំ ១៩៧០ បិតាស្ថាបត្យកម្មរូបនេះ បានគូសប្លង់លើគម្រោងសំខាន់ជិត​១០០ គម្រោង។​ នៅ​ឆ្នាំ១៩៦៧ លោក វណ្ណ ម៉ូលីវណ្ណ ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ ហើយ​ក៏ជា​អ្នក​បង្កើត​សាលា​បណ្តុះបណ្តាល​វិស័យសិល្បៈវប្បធម៌ដំបូង​គេគឺ សាកលវិទ្យាល័យវិចិត្រសិល្បៈ នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​គឺជា​សាកលវិទ្យាធិការដំបូង​គេ ​របស់​សាកលវិទ្យាល័យ​នេះ។ ការជម្លៀសចេញពីប្រទេស និង វិលត្រលប់ចូលប្រទេសវិញ​ ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ លោក និង ក្រុមគ្រួសារ បានជម្លៀសខ្លួនទៅរស់នៅក្នុងប្រទេសស្វីស។ ក្នុងឱកាសនោះលោក ក៏បានបម្រើការងារនៅUN Human Settlements Program រយៈពេល១០ឆ្នាំ។​ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស លោកបានវិលត្រលប់មកកម្ពុជាវិញនៅឆ្នាំ​១៩៩១ និង បានប្រើប្រាស់ជំនាញរបស់លោក​ជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាបន្តទៀត។​ លោក វណ្ណ ម៉ូលីវណ្ណ ថ្លែងប្រាប់កាសែត ភ្នំពេញ​ប៉ុស្តិ៍កាលពីឆ្នាំ២០១៥ថា លោក​បាននាំគ្រួសារទៅរស់នៅក្នុងទីក្រុងសៀមរាបកាលពីចុងខែកក្កដា ឆ្នាំ ២០១៤ គឺចង់ឲ្យជីវិតចុងក្រោយរបស់លោក បញ្ចប់នៅទីនោះដោយស្ងប់ស្ងាត់ ដោយសារមានអនុស្សាវរីយ៍ច្រើន ព្រោះលោកធ្លាប់ធ្វើជាប្រធានអាជ្ញាធរជាតិអប្សរាកាលពីឆ្នាំ២០០២។​ លោកក៏បានថ្លែងប្រាប់កាសែត ភ្នំពេញប៉ុស្តិ៍ដោយបារម្ភពី ចំពោះសិស្សនិស្សិតខ្មែរ មិនសូវបានយកចិត្តទុកដាក់រៀនសូត្រពីប្រវត្តិសាស្ត្រដែលមានសារៈសំខាន់។ លោក​បានចងក្រងឯកសារជាច្រើនទុកឲ្យកូនខ្មែរស្រាវជ្រាវ ដែលសៀវភៅទាំងនោះរួមមាន​«គម្រោង​រៀបចំ​ទីក្រុង​ភ្នំពេញ និង​សៀវភៅ​គម្រោង​ទីក្រុង​ខ្មែរ​បុរាណ​»​ ជាដើម​។





Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ